Adapting as an International Student in Australia

July 11, 2023
Visitor/s 1.3K
background image

កញ្ញា SARIM Pichpitou ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់ Bachelor of Psychological Sciences នៅ Swinburne University of Technology, Australia

ប្រទេសអូស្រា្តលី ជាប្រទេសដែលមានប្រព័ន្ធអប់រំដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងមានការទទួលស្គាល់ខ្ពស់ក្នុងការផ្តល់ឱកាសសិក្សាយ៉ាងទូលំទូលាយសម្រាប់និស្សិតក្នុងស្រុក និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ប្រទេសអូស្ត្រាលីមានប្រព័ន្ធអប់រំបច្ចេកទេសដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងទូលំទូលាយដែលមានបំណងបំពាក់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីរីកចម្រើនក្នុងយុគសម័យឌីជីថល។ ប្រទេសអូស្រ្តាលីបានទទួលស្គាល់លើសារៈសំខាន់នៃបច្ចេកវិទ្យា ហើយខិតខំផ្តល់ការអប់រំប្រកបដោយគុណភាពក្នុងវិស័យនេះ។ ក្នុងចំណោមស្ថាប័នទាំងអស់ ក្នុងនោះក៏មាន Swinburne University of Technology, Australia ដែលជាសាកលវិទ្យាល័យបណ្តុះបណ្តាលខ្ពស់ទៅលើជំនាញបច្ចេកទេសដែលស្ថិតនៅក្នុងទីក្រុង Melbourne។សាកលវិទ្យាល័យនេះបានផ្តល់តម្លៃលើភាពចម្រុះនៃវប្បធម៌ និងផ្តល់សេវាកម្មគាំទ្រដល់និស្សិតអន្តរជាតិ ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូនរបស់ពួកគេទៅក្នុងជីវិតសិក្សាក្នុងប្រទេសអូស្ត្រាលី។ Swinburne University of Technology, Australia ផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រជាច្រើនមុខជំនាញផ្សេងៗ រួមទាំងពាណិជ្ជកម្ម វិស្វកម្ម ការរចនា វិទ្យាសាស្រ្ត សុខភាព សិល្បៈ និងវិទ្យាសាស្ត្រសង្គមជាដើម។ល។ លើសពីនេះ Swinburne University of Technology, Australia ក៏បានផ្តល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងតាមរយៈកន្លែងឧស្សាហកម្ម កម្មសិក្សា ឱកាសការងារ និងកម្មវិធីសិក្សារួមបញ្ចូលគ្នា។

កញ្ញា SARIM Pichpitou ជានិស្សិតថ្នាក់បរិញ្ញាបត្រលើផ្នែក Psychological Sciences ដោយធ្វើការជ្រើសរើស Swinburne University of Technology, Australia ជាជម្រើសដ៏ល្អបំផុតសម្រាប់កញ្ញាក្នុងការបន្តការសិក្សា។ កញ្ញាបានរីករាយជាមួយនឹងបរិយាកាស និងដំណើរទស្សនកិច្ចលើកដំបូងរបស់កញ្ញាទៅកាន់សាលា គឺជាបទពិសោធន៍ថ្មីមួយដោយឃើញពីភាពស្រស់ស្អាត និងពហុវប្បធម៌ជាមួយសិស្សានុសិស្សមកពីប្រទេសផ្សេងៗដែលមករួមគ្នាជាសហគមន៍ដ៏ធំមួយ។ កញ្ញាបានប្រាប់ WEduAbroad ថាឱកាសទៅសិក្សានៅបរទេសអនុញ្ញាតឱ្យកញ្ញាយល់ដឹងបន្ថែមពីខ្លួនឯង និងស្វែងរកអ្វីដែលថ្មីដែលកញ្ញាមិនបានដឹងពីមុនមក។ តាមរយៈបទពិសោធន៍ការសិក្សានៅបរទេស កញ្ញាបានមើលឃើញពីភាពរីកចម្រើនរបស់ខ្លួន និងកាន់តែមានភាពចាស់ទុំជាងមុន។ ទោះជាយ៉ាងណាក៏ដោយ វាការចងចាំដ៏រំភើបបំផុត និងជាការតម្រង់ទិសនៅពេលដែលកញ្ញាបានជួបមនុស្សអស្ចារ្យពិតជាជួយកញ្ញាក្នុងការសម្របខ្លួនទៅនឹងប្រទេស  និងសាលារៀនថ្មី។ 

កញ្ញា SARIM Pichpitou បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេស កញ្ញាសូមណែនាំឲ្យនិសិ្សតមានការអត់ធ្មត់ ហើយបន្តដំណើរមួយៗ និងពិចារណាឱ្យបានច្រើនមុននឹងធ្វើការសម្រេចចិត្តណាមួយ។ កុំខ្លាចក្នុងការចាកចេញពីតំបន់សុខស្រួលរបស់អ្នក ហើយឈោងទៅរកជំនួយនៅពេលចាំបាច់។

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 | +855 17 54 83 54 | +855 81 63 63 60

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024