កញ្ញា Sok Chandarika គឺជានិស្សិតដែលនឹងត្រៀមទៅបន្តការសិក្សាលើមុខជំនាញថ្នាក់ Bachelor of Food & Beverage Entrepreneurship នៅសកលវិទ្យាល័យ Johnson & Wales University នៅឯសហរដ្ឋអាមេរិក។
តាមបទបង្ហាញអំពីបទពិសោធន៍របស់កញ្ញា Sok Chandarika កញ្ញាបានបង្ហាញថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានភាពល្បីល្បាញខាងប្រព័ន្ធអប់រំគ្រប់ជំនាញសិក្សាសម្រាប់សិស្សនិសិ្សតពិសេសផ្នែកបរិញ្ញាប័ត្រដែលចង់បន្តការសិក្សានៅទីនោះ ហើយកញ្ញាក៏មានការរំពឹងទុកថានឹងទទួលបានកម្មវិធីសិក្សាដ៏ល្អ ជាមួយនឹងចំណេះដឹងថ្មីៗដ៏ច្រើននៅទីនោះផងដែរ។ កញ្ញាបានជ្រើសរើសយកមុខជំនាញសិក្សាផ្នែក Food & Beverage Entrepreneurship ដោយសារតែកញ្ញាមានគម្រោងបើកអាហារដ្ឋានដែលជាអាជីវកម្មផ្ទាល់ខ្លួន។ យោងទៅតាមការសិក្សាស្រាវជ្រាវ កញ្ញាបានសម្រេចចិត្តសិក្សានៅ John & Wales University ពីព្រោះសកលវិទ្យាល័យនេះមានឯកទេសខាងផ្នែកធ្វើម្ហូបដែលត្រូវទៅនឹងជំនាញដែលកញ្ញាបានជ្រើសរើស។ គាត់បានបន្ថែមទៀតថា សកលវិទ្យាល័យនេះមានប្រព័ន្ធសុវត្ថិភាពខ្ពស់ដែលផ្ដល់ភាពងាយស្រួល និងទំនុកចិត្តទៅដល់សិស្សនិស្សិតអន្តរជាតិដែលបន្តការសិក្សានៅក្រៅប្រទេស។ បន្ថែមពីនេះ អ្វីដែលកាន់តែពិសេសនោះគឺ កញ្ញាទទួលបានអាហារូបករណ៍រហូតទៅដល់ $7,000 ក្នុងមួយឆ្នាំ ដែលជាសមិទ្ធផលផ្អែកទៅលើការសិក្សាពីមុនៗមករបស់គាត់។
កញ្ញា Sok Chandarika បានលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេសឱ្យយកចិត្តទុកដាក់ខ្លាំងទៅលើការសិក្សា ព្រោះថាគ្រប់សកលវិទ្យាល័យទាំងអស់ផ្ដោតសំខាន់ទៅលើប្រតិបត្តិពិន្ទុនៅថ្នាក់វិទ្យាល័យ បូករួមនិងសមត្ថភាពនៃការសិក្សាកន្លងមក។
ចង់ដឹងលម្អិតអំពីបទពិសោធន៍ការសិក្សានៅ Johnson & Wales University របស់កញ្ញា Sok Chandarika សូមចូលទស្សនាវីដេអូស្ភាសន៍របគាត់ជាមួយនឹង WEduAbroad នៅលើទំព័រវេបសាយផ្លូវការរបស់ WEduAbroad ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduAbroad Official
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at 023 902 903 | 017 54 83 54 | 081 63 63 60 (available in Telegram)