Study Business in Australia

August 16, 2023
Visitor/s 747
background image

កញ្ញា HAK Youping៖ ការសិក្សាជំនាញធុរកិច្ចរបស់និសិ្សតកម្ពុជានៅប្រទេសអូស្រ្តាលី

កញ្ញា HAK Youping ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់ Bachelor of Business នៅ Kaplan Business School, Australia។ 

អូស្ត្រាលីជាប្រទេសមួយដែលត្រូវបានគេស្គាល់ថាមានស្តង់ដាររស់នៅខ្ពស់ និងវប្បធម៌ចម្រុះ។ ជាពិសេស នៅទីនោះផ្តល់នូវជម្រើសអប់រំជាច្រើនដូចជា ការអប់រំវិជ្ជាជីវៈ និងសាកលវិទ្យាល័យផ្សេងៗ។ ប្រទេសអូស្ត្រាលីក៏ផ្តល់នូវគុណភាពខ្ពស់នៃប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់អ្នកសិក្សាជំនាញធុរកិច្ច។ ប្រទេសនេះមានសេដ្ឋកិច្ចស្ថិរភាព ឧស្សាហកម្មចម្រុះ និងបរិយាកាសអាជីវកម្មអំណោយផល។ សាកលវិទ្យាល័យនៅអូស្ត្រាលីមានភាពល្បីល្បាញសម្រាប់កម្មវិធីអាជីវកម្មដល់សិស្សានុសិស្សដូចជា Kaplan Business School ជាដើម។ Kaplan Business School គឺជាស្ថាប័នអប់រំដ៏ល្បីមួយ ដែលផ្តល់ជូននូវកម្មវិធីអាជីវកម្ម និងការគ្រប់គ្រងយ៉ាងទូលំទូលាយ។ សាលានេះផ្តល់នូវវគ្គសិក្សាទាក់ទងនឹងឧស្សាហកម្ម និងបរិយាកាសសិក្សាដែលគាំទ្រដើម្បីជួយសិស្សឱ្យសម្រេចបាននូវគោលដៅអាជីពរបស់ពួកគេ។ សាលាធុរកិច្ច Kaplan Business School ផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រក្នុងមុខវិជ្ជាផ្សេងៗដូចជា គណនេយ្យ ទីផ្សារ ហិរញ្ញវត្ថុ ធនធានមនុស្ស សហគ្រិនភាព និងការគ្រប់គ្រងគម្រោង។ 

កញ្ញា HAK Youping ជានិស្សិតថ្នាក់បរិញ្ញាបត្រលើជំនាញធុរកិច្ច ដោយធ្វើការជ្រើសរើស Kaplan Business School, Australia ជាជម្រើសដ៏ល្អបំផុតសម្រាប់កញ្ញាក្នុងការបន្តការសិក្សា។ ដោយសារតែកញ្ញាបានមើលឃើញពីសន្ទុះទៅលើទីផ្សារពាណិជ្ជកម្ម និងឱកាសការងារល្អៗនៅក្នុងវិស័យមួយនេះ ព្រមទំាងសក្តានុពលនៃប្រព័ន្ធអប់រំរបស់ប្រទេសអូស្រ្តាលីទៅលើជំនាញធុរកិច្ច ទើបបានជាកញ្ញាសម្រេចចិត្តជ្រើសយក Kaplan Business School ដែលជាសាលាដែលមានឯកទេសទៅលើជំនាញធុរកិច្ចនៅប្រទេសនេះ។ កញ្ញាបានសម្រេចចិត្តទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីដកយកបទពិសោធន៍ជាច្រើនជាមួយប្រទេសដែលសម្បូរទៅដោយភាពចម្រុះនេះ។ កញ្ញាបានរៀនពីរបៀបរស់នៅដោយឯករាជ្យ ពង្រីកបណ្តាញទំនាក់ទំនង ការយល់ដឹងពីវប្បធម៌ផ្សេងៗ និងបង្កើនចំណេះដឹងរបស់កញ្ញា ក៏ដូចជាទំនុកចិត្តរបស់ខ្លួននៅពេលរស់នៅក្នុងប្រទេសជឿនលឿនតែម្នាក់ឯង។ ជាចុងក្រោយកញ្ញាក៏បានបន្តទៀតថា និស្សិតដែលមានគម្រោងទៅសិក្សានៅក្រៅប្រទេស និងទទួលបានការផ្លាស់ប្តូរជីវិតត្រឹមរយះពេល ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យវាកើតឡើងបានយ៉ាងពិតប្រាកដ។

ចង់ដឹងលម្អិតអំពីបទពិសោធន៍ការសិក្សានៅ Kaplan Business School របស់កញ្ញា HAK Youping សូមចូលទស្សនាវីដេអូស្ភាសន៍របស់កញ្ញាជាមួយនឹង WEduAbroad នៅលើទំព័រវេបសាយផ្លូវការរបស់ WEduAbroad ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduAbroad Official 

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 | +855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024