Aspiring to Pursue Higher Education in USA

July 27, 2023
Visitor/s 1.2K
background image

លោក CHHOUR Uyleng គឺជានិសិ្សតឆ្នាំទី១ ដែលកំពុងបន្តការសិក្សា Bachelor of Manufacturing Engineering នៅ Western Washington University។ 

សហរដ្ឋអាមេរិកមានប្រព័ន្ធអប់រំដែលមានការអភិវឌ្ឍខ្ពស់ និងមានភាពចម្រុះ ដែលផ្តល់ជូននូវឱកាសជាច្រើនសម្រាប់សិស្សានុសិស្សគ្រប់កម្រិតពិសេស

នៅក្នុងកម្រិតឧត្តមសិក្សា។ នៅក្នុងកម្រិតឧត្តមសិក្សាមានស្ថាប័នលេចធ្លោមួយនៅក្នុងរដ្ឋ Washington គឺ Western Washington University (WWU) ដែលត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាដ៏រឹងមាំ និងបរិវេណដ៏ស្រស់ស្អាត។ មិនតែប៉ុណ្ណោះ WWU ក៏បានផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ដែលមានការផ្តល់ជូននូវមុខជំនាញ និងកម្មវិធីជាង 160 រួមទាំងមុខជំនាញពេញនិយមដូចជា ការគ្រប់គ្រងពាណិជ្ជកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ ចិត្តវិទ្យា វិទ្យាសាស្រ្ត និងបរិស្ថានជាដើម។  

លោក CHHOUR Uyleng ជានិសិ្សតឆ្នាំទី1 ម្នាក់ដែលទទួលបានឱកាសទៅសិក្សានៅ WWU ក្នុងសហរដ្ឋអាមេរិក។ លោកបានចែករំលែកពីចំណាប់អារម្មណ៍ដំបូងក្នុងនាមជានិស្សិតអន្តរជាតិ ថាលោកពិតជាពេញចិត្តអ្វីៗនៅទីនោះរហូតមកដល់ពេលនេះ ជាមួយនឹងសហគមន៍មិត្តភាព។ ជាងនេះទៅទៀត រដ្ឋ Washington គឺជាប្រទេសដ៏ល្អបំផុតមួយ ដែលលោកបានសង្កត់ធ្ងន់យ៉ាងខ្លាំងព្រោះវាហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងគ្រប់ទីកន្លែងដែលលោកបានទៅ ហើយសំខាន់ជាងនេះទៅទៀត មានមហាសមុទ្រដ៏ធំមួយនៅក្បែរនោះ ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យបំផុតនៅពេលព្រះអាទិត្យរះ និងលិច។  លោកបន្តទៀតថា ការសិក្សានៅបរទេសគឺជាក្តីសុបិន្តដ៏ធំរបស់លោកតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ លោកតែងតែស្រមៃចង់សាកល្បងខ្លួនឯងនៅសមុទ្រដ៏ធំល្វឹងល្វើយដូចជាទ្វីបអាមេរិក។ ដូច្នេះហើយ សុបិន្តរបស់លោកក៍បានក្លាយជាការពិត ប៉ុន្តែលោកមានក្តីសុបិន្តមួយទៀតដែលលោកត្រូវខិតខំប្រឹងប្រែងបន្តដើម្បីសម្រេចក្តីសុបិន្តមួយនោះ។ កំឡុងពេលសិក្សានៅទីនោះ លោកបានលើកឡើងពីការជួបប្រទះជាបន្តបន្ទាប់៖ '' ខ្ញុំបានរៀនពីអ្វីថ្មីៗបន្ថែមជារៀងរាល់ថ្ងៃ ខ្ញុំចាប់ផ្តើមយល់អំពីវប្បធម៌ថ្មី វិធីសាស្រ្តថ្មីនៃការដោះស្រាយបញ្ហាគណិតវិទ្យា ក៏ដូចជាការមើលលើបញ្ហា និងទស្សនៈផ្សេងៗ។ ក្នុងអំឡុងពាក់កណ្តាលឆ្នាំនេះ ខ្ញុំអាចមានអារម្មណ៍ថាខ្លួនខ្ញុំកាន់តែអាចទុកចិត្តបាន និងមានភាពចាស់ទុំជាងមុន។ អ្វីដែលគួរឱ្យរំភើបបំផុតដែលបានកើតឡើងក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គឺការរៀនគណិតវិទ្យារបស់ខ្ញុំដោយខ្ញុំមិនចាំបាច់ត្រូវការប្រឡងបញ្ចប់ ខណៈដែលនិស្សិតដទៃទៀតត្រូវធ្វើ។ 

ជាចុងក្រោយលោកបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យបន្តចាប់យកក្តីស្រមៃរបស់ខ្លួននិងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានឱកាសក្នុងការសិក្សានៅបរទេស។ លោកបានបន្តទៀតថាដើម្បីសម្រេចគោលដៅកុំខ្លាចក្នុងការកំណត់គោលដៅ ឬក្តីសុបិន្តរបស់អ្នកឱ្យខ្ពស់ "បើអ្នកដាក់គោលដៅខ្លួនឯងកាន់តែខ្ពស់ នោះអ្នកនឹងកាន់តែភ្លឺត្រចៈត្រចង់ឡើង’’។ 

ចង់ដឹងលម្អិតអំពីបទពិសោធន៍ការសិក្សានៅ Western Washington University របស់លោក CHHOUR Uyleng សូមចូលទស្សនាវីដេអូស្ភាសន៍របស់លោក ជាមួយនឹង WEduAbroad ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduAbroad Official

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 | +855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024