Ly Vanlinna’s Journey: Pursuing a Bachelor of Business at Kaplan Business School, Australia
កញ្ញា Ly Vanlinna ជានិសិ្សតដែលត្រៀមទៅបន្ដការការសិក្សាលើមុខជំនាញថ្នាក់ Bachelor of Business នៅសាកលវិទ្យាល័យ Kaplan Business School ប្រទេសអូស្ត្រាលី ។
តាមបទបង្ហាញបទពិសោធន៍របស់កញ្ញា Ly Vanlinna កញ្ញាបានបង្ហាញឪ្យឃើញថាប្រទេសអូស្ត្រាលីជាប្រទេសមួយដែលមានការអភិវឌ្ឍជឿនលឿននិងអរិយធម៌ខ្ពងខ្ពស់ប្រសើរថ្លៃថ្លានិងមានវប្បធម៌ចម្រុះហើយជាប្រទេសដែលគេទទួលស្គាល់ថាជាប្រទេសដែលមានគុណភាពខ្ពស់ក្នុងប្រព័ន្ធអប់រំផ្នែកចំណេះដឹងចំណេះមុខវិជ្ជាទៅលើមុខជំនាញផ្សេងៗ។ ក្នុងចំណោមស្ថាប័នទាំងអស់ ក្នុងនោះក៏មានសាលា Kaplan Business School ប្រទេសអូស្ត្រាលី ដែលជាសាលាបណ្ដុះបណ្ដាលខ្ពស់ទៅលើជំនាញគ្រប់គ្រងអាជីវកម្ម។ សាលានេះបានផ្តល់តម្លៃលើភាពចម្រុះនៃវប្បធម៌ និងផ្តល់សេវាកម្មគាំទ្រដល់និស្សិតអន្តរជាតិ ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូនរបស់ពួកគេទៅក្នុងជីវិតសិក្សាក្នុងប្រទេសអូស្ត្រាលី ។Kaplan Business School , Australia ផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រជាច្រើនមុខជំនាញផ្សេងៗ រួមទាំងគ្រប់គ្រងអាជីវកម្ម ពាណិជ្ជកម្ម វិស្វកម្ម ការរចនា វិទ្យាសាស្រ្ត សុខភាព សិល្បៈ និងវិទ្យាសាស្ត្រសង្គមជាដើម។ល។ លើសពីនេះ Kaplan Business school ក៏បានផ្តល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងតាមរយៈកន្លែងឧស្សាហកម្ម កម្មសិក្សា ឱកាសការងារ និងកម្មវិធីសិក្សារួមបញ្ចូលគ្នា។
កញ្ញា Ly Vanlinna ជានិសិ្សតថ្នាក់បរិបត្រលើផ្នែក Bachelor of Business ដោយធ្វើការជ្រើសរើស Kaplan Business School Australia ជាជម្រើសដ៏ល្អបំផុតក្នុងការបន្ដការសិក្សានៅក្រៅប្រទេស ។ កញ្ញាបានសម្រេចចិត្ដលើមុខជំនាញនេះផងដែលដោយសារតែកញ្ញាមានបំណងចង់ចេះនិងស្វែងយល់បន្ថែមទៅលើការធ្វើអាជីវកម្មនិងជួយសម្រួលទៅលើមុខរបររបស់គ្រុមគ្រួសារកញ្ញាផ្ទាល់។ តាមការសិក្សាស្រាវជ្រាវរបស់កញ្ញាទៅលើសាលា Kaplan Business School បានបង្ហាញពីបរិយាកាសដ៏ស្រស់ត្រកាលក្នុងបរិវេនសាលារៀន និងការអប់រំជាមួយសាស្ត្រាចារ្យនិងគ្រូបង្រៀនដែលជាបុគ្កលល្បីនៅលើពិភពលោកបូករួមជាមួយកម្មវិធីសិក្សាល្អថ្មីៗដែលកញ្ញាមិនធ្លាប់ជួបប្រទះពីមុនមក ។
កញ្ញាបានប្រាប់ WEduAbroad ថាឱកាសទៅសិក្សានៅបរទេសអនុញ្ញាតឱ្យកញ្ញាយល់ដឹងបន្ថែមពីខ្លួនឯង និងស្វែងរកអ្វីដែលថ្មីដែលកញ្ញាមិនបានដឹងពីមុនមក។ តាមរយៈបទពិសោធន៍ការសិក្សានៅបរទេស កញ្ញាបានមើលឃើញពីភាពរីកចម្រើនរបស់ខ្លួន និងកាន់តែមានភាពចាស់ទុំជាងមុន។ ទោះជាយ៉ាងណាក៏ដោយ វាការចងចាំដ៏រំភើបបំផុត និងជាការតម្រង់ទិសនៅពេលដែលកញ្ញាបានជួបមនុស្សអស្ចារ្យពិតជាជួយកញ្ញាក្នុងការសម្របខ្លួនទៅនឹងប្រទេស និងសាលារៀនថ្មី។
កញ្ញា Ly Vanlinna បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេស កញ្ញាសូមណែនាំឲ្យនិសិ្សតខិតខំប្រឹងប្រែងរៀនសូត្រដោយយកចិត្ដទុកនិងមានការអត់ធ្មត់ ហើយបន្តដំណើរមួយៗ និងពិចារណាឱ្យបានច្រើនមុននឹងធ្វើការសម្រេចចិត្តណាមួយ។ កុំខ្លាចក្នុងការចាកចេញពីតំបន់សុខស្រួលរបស់អ្នក ហើយឈោងទៅរកជំនួយនៅពេលចាំបាច់។
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at 023 902 903 | 017 54 83 54 | 081 63 63 60 (available in Telegram)