អំពីអាហារូបករណ៍
ក្នុងឆ្នាំសិក្សាថ្មីនេះ ដើម្បីអបអរកាអភិវឌ្ឍខ្លួនទៅជាវិទ្យាស្ថានប្រកបដោយឧត្តមភាពមួយរបស់ សាលកវិទ្យាល័យភូមិន្ទភ្នំពេញ និងដើម្បីអបអរការបញ្ចប់កាសិក្សាដោយជោគជ័យរបស់សិស្សានុសិស្សកម្ពុជា ដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ វសនប IISPP បានបង្កើតអាហារូបករណ៍និស្សិតឆ្នើមសាកលវិទ្យាធិការនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ RUPP’s Rector Outstanding Schlarship ចំនួន៥ កន្លែង។
- មុខជំនាញសិក្សាដែលនិស្សិតអាចជ្រើសរើស
- ទំនាក់ទំនងអន្តរជាតិ
- សេដ្ឋកិច្ច
- វិទ្យាសាស្រ្តនយោបាយ និងរដ្ឋបាលសាធារណៈ
លក្ខខណ្ឌនៃការជ្រើសរើស
- មានសញ្ជាតិតខ្មែរ
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤ ដែលមាននិទ្ទេសរួម A ឬ B
- ប្រឡងជាប់ជានិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ វសនប
- ជាសិស្សដែលខ្វះខាតផ្នែកហិរញ្ញវត្ថុពិតប្រាកដក្នុងការបន្តការសិក្សាកម្រិតឧត្តមសិក្សា (មានបណ្ណក្រីក្របញ្ជាក់ពីអាជ្ញាធរនៅពេលបានប្រឡងជាប់ជាស្ថាពរ)
- មិនទទួលបានអាហារូបករណ៍ណាផ្សេង
- ទទួលបន្ទុកបង់សាវារដ្ឋបាល សម្ភារៈសិក្សាផ្សេងៗដោយខ្លួនឯង។
ពាក្យស្នើសុំអាហារូបករណ៍
លក្ខខណ្ឌអប្បបរមាសម្រាប់ការបន្តអាហារូបករណ៍
- ទទួលបានពិន្ទុសរុបមធ្យមមិនក្រោម ៨០% ក្នុងឆ្នាំសិក្សានីមួយៗ។
កាលបរិច្ឆេទឈប់ទទួលពាក្យ
- សូមមកដាក់ពាក្យ ឱ្យបានមុនថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤