អតីតសិស្សនិទ្ទេស A ពីររូបបានចូលរួមចែករំលែកគន្លឹះ និងបទពិសោធន៍ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី12 ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ
វេទិកាចែករំលែក "អាថ៌កំបាំងក្នុងការទទួលបាននិទ្ទេស A តាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់ទី 12" ដែលរៀបចំដោយ WEduShare បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យកាលពីថ្ងៃទី 15 ខែ កក្កដា ឆ្នាំ 2023 នៅអគារ GIA (Garden in the Air Tower) កោះពេជ្រ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡេីងពីម៉ោង 2:00 ដល់ 4:00 រសៀល ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួនពីររូបគឺលោក ភុំ សុខម៉ានិត និងកញ្ញា ចាន់ សូលីដា ដែលជាអតីតសិស្សនិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ 2021 ព្រមទាំងសិស្សានុសិស្សចូលរួមជាច្រេីននាក់។
នៅក្នុងសិក្ខាសាលានេះដែរ វាគ្មិនកិត្តិយសទាំងពីររូបបានចែករំលែកបទពិសោធន៍ជោគជ័យក្នុងការសិក្សា និងទទួលបាននិទ្ទេស A ដែលមានកត្តារួមផ្សំសំខាន់ៗមួយចំនួនគឺ:
1. កត្តាខ្លួនឯង: ថាតើយើងស្គាល់ខ្លួនយើងបានកម្រិតណា ទើបយើងអាចរៀបចំកាលវិភាគសិក្សាអោយសមនឹងពេលវេលាខ្លួនយើង និងត្រូវដឹងថាតើយើងមានចន្លោះខ្វះខាតត្រង់ណាខ្លះ ឬមុខវិជ្ជាណាខ្លះដេីម្បីងាយស្រួលក្នុងការត្រៀមខ្លួនមុនពេលការប្រឡងមកដល់
2. ពេលវេលា: ត្រូវមានពេលសម្រាកសម្រាប់ខ្លួនឯង និងមិនត្រូវដាក់សម្ពាធលេីខ្លួនឯងពេកទេ។
3. កម្លាំងចិត្ត: ស្វែងរកជនគំរូ (role model) ដែលអ្នកស្រលាញ់ និងចង់យកជាគំរូក្នុងការយកនិទ្ទេស A ព្រោះវាក៏ជាកត្តាជម្រុញទឹកចិត្តយេីងដ៏សំខាន់មួយដែលធ្វើអោយប្អូនៗមានកម្លាំងនឹងបន្តទៅមុខមិនបោះបង់
ជាមួយគ្នានេះដែរមុនបញ្ចប់នូវកម្មវិធី វាគ្មិនយេីងក៏មានជាការណែនាំ និងពាក្យពេជន៍សម្រាប់ប្អូនៗនៅថ្ងៃប្រឡងខាងមុខ៖ "សម្រាប់ថ្ងៃប្រឡងផ្ទាល់ ប្អូនៗត្រូវព្យាយាមគិត និងធ្វើអោយអស់លទ្ធភាពដែលខ្លួនមាន សូមកុំមានភាពភ័យខ្លាច និងត្រូវចាំថាបេីយើងប្រឹងប្រែងធ្វើអ្វីមួយអស់ពីសម្ថភាព នោះយើងនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។"
ជាចុងបញ្ចប់បន្ទាប់ពីបញ្ចប់នូវការផ្តល់យោបល់ ដូចជាតិចនិករបស់វាគ្មិនយើងទាំងពីរហើយ យើងក៏មាននូវការសម្រង់ពាក្យសម្តីរបស់អ្នកចូលរួមមួយរូប ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ ក្រោយពីបានចូលរួមក្នុងសិក្ខាសាលា ដែលបានលើកឡើងថា៖ " ខ្ញុំក៏ជាសិស្សមួយរូបដែលមានគោលបំណងចង់បាននិទ្ទេស A ជាយូរមកហើយ ដូច្នេះហើយបានជាខ្ញុំចូលរួមសិក្ខាសាលានេះដើម្បីបានដឹងថាតើធ្វើយ៉ាងដូចម្តេចទើបទទួលបាន និទ្ទេស A ដូចបងៗវាគ្មិនចឹង ហើយខ្ញុំគិតថាថ្ងៃនេះជាថ្ងៃដែលសំខាន់សម្រាប់ខ្ញុំ ដែលបានមកចូលរួមសិក្ខាសាលានេះ ព្រោះខ្ញុំពិតជាទទួលបាននូវប្រយោជន៍ជាច្រើន ដូចជាវិធីសាស្ត្រ តិចនិកដែលសិស្សនិទ្ទេស A តែងតែធ្វើជាប្រចាំ ដែលអាចធ្វើឱ្យខ្ញុំយកទៅអនុវត្តដើម្បីទទួលបាននិទ្ទេស A ដូចពួកគាត់ដែរ"។
សូមចូលទស្សនាវីដេអូ សម្ភាសន៍របស់ពួកគាត់ជាមួយនឹង WEduShare នៅលើទំព័រវេបសាយផ្លូវការរបស់ WEduShare ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduShareOfficial ។