Sharing Session - Sharing Tips to Get Grade A for Grade 12 Students

July 29, 2023
Visitor/s 1.3K
background image

អតីតសិស្សនិទ្ទេស A ពីររូបបានចូលរួមចែករំលែកគន្លឹះ និងបទពិសោធន៍ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី12 ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ

វេទិកាចែករំលែក "អាថ៌កំបាំងក្នុងការទទួលបាននិទ្ទេស A តាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់ទី 12" ដែលរៀបចំដោយ WEduShare បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យកាលពីថ្ងៃទី 15 ខែ កក្កដា ឆ្នាំ  2023 នៅអគារ GIA (Garden in the Air Tower) កោះពេជ្រ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡេីងពីម៉ោង 2:00 ដល់ 4:00 រសៀល ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួនពីររូបគឺលោក ភុំ សុខម៉ានិត និងកញ្ញា ចាន់ សូលីដា ដែលជាអតីតសិស្សនិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ 2021 ព្រមទាំងសិស្សានុសិស្សចូលរួមជាច្រេីននាក់។

នៅក្នុងសិក្ខាសាលានេះដែរ វាគ្មិនកិត្តិយសទាំងពីររូបបានចែករំលែកបទពិសោធន៍ជោគជ័យក្នុងការសិក្សា និងទទួលបាននិទ្ទេស A ដែលមានកត្តារួមផ្សំសំខាន់ៗមួយចំនួនគឺ: 

1. កត្តាខ្លួនឯង: ថាតើយើងស្គាល់ខ្លួនយើងបានកម្រិតណា ទើបយើងអាចរៀបចំកាលវិភាគសិក្សាអោយសមនឹងពេលវេលាខ្លួនយើង និងត្រូវដឹងថាតើយើងមានចន្លោះខ្វះខាតត្រង់ណាខ្លះ ឬមុខវិជ្ជាណាខ្លះដេីម្បីងាយស្រួលក្នុងការត្រៀមខ្លួនមុនពេលការប្រឡងមកដល់

2. ពេលវេលា: ត្រូវមានពេលសម្រាកសម្រាប់ខ្លួនឯង និងមិនត្រូវដាក់សម្ពាធលេីខ្លួនឯងពេកទេ។ 

3. កម្លាំងចិត្ត: ស្វែងរកជនគំរូ (role model) ដែលអ្នកស្រលាញ់ និងចង់យកជាគំរូក្នុងការយកនិទ្ទេស A ព្រោះវាក៏ជាកត្តាជម្រុញទឹកចិត្តយេីងដ៏សំខាន់មួយដែលធ្វើអោយប្អូនៗមានកម្លាំងនឹងបន្តទៅមុខមិនបោះបង់ 

ជាមួយគ្នានេះដែរមុនបញ្ចប់នូវកម្មវិធី វាគ្មិនយេីងក៏មានជាការណែនាំ និងពាក្យពេជន៍សម្រាប់ប្អូនៗនៅថ្ងៃប្រឡងខាងមុខ៖ "សម្រាប់ថ្ងៃប្រឡងផ្ទាល់ ប្អូនៗត្រូវព្យាយាមគិត និងធ្វើអោយអស់លទ្ធភាពដែលខ្លួនមាន សូមកុំមានភាពភ័យខ្លាច និងត្រូវចាំថាបេីយើងប្រឹងប្រែងធ្វើអ្វីមួយអស់ពីសម្ថភាព នោះយើងនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។" 

ជាចុងបញ្ចប់បន្ទាប់ពីបញ្ចប់នូវការផ្តល់យោបល់ ដូចជាតិចនិករបស់វាគ្មិនយើងទាំងពីរហើយ យើងក៏មាននូវការសម្រង់ពាក្យសម្តីរបស់អ្នកចូលរួមមួយរូប ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ ក្រោយពីបានចូលរួមក្នុងសិក្ខាសាលា ដែលបានលើកឡើងថា៖ " ខ្ញុំក៏ជាសិស្សមួយរូបដែលមានគោលបំណងចង់បាននិទ្ទេស A ជាយូរមកហើយ ដូច្នេះហើយបានជាខ្ញុំចូលរួមសិក្ខាសាលានេះដើម្បីបានដឹងថាតើធ្វើយ៉ាងដូចម្តេចទើបទទួលបាន និទ្ទេស A ដូចបងៗវាគ្មិនចឹង ហើយខ្ញុំគិតថាថ្ងៃនេះជាថ្ងៃដែលសំខាន់សម្រាប់ខ្ញុំ ដែលបានមកចូលរួមសិក្ខាសាលានេះ ព្រោះខ្ញុំពិតជាទទួលបាននូវប្រយោជន៍ជាច្រើន ដូចជាវិធីសាស្ត្រ តិចនិកដែលសិស្សនិទ្ទេស A តែងតែធ្វើជាប្រចាំ ដែលអាចធ្វើឱ្យខ្ញុំយកទៅអនុវត្តដើម្បីទទួលបាននិទ្ទេស A ដូចពួកគាត់ដែរ"។

សូមចូលទស្សនាវីដេអូ សម្ភាសន៍របស់ពួកគាត់ជាមួយនឹង WEduShare នៅលើទំព័រវេបសាយផ្លូវការរបស់ WEduShare ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduShareOfficial

 

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024