Meet Me, Meet My Major

July 22, 2023
Visitor/s 1.3K
background image

“Meet Me Meet My Major” ឬ «ជំនាញខ្ញុំ»  ជាគម្រោងសហគមន៍មួយដែលបង្កើតឡើងដោយយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ក្នុងគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន និងគន្លឹះក្នុងការជ្រើសរើសជំនាញ សម្រាប់ថ្នាក់់ឧត្តមសិក្សាទៅកាន់សិស្សានុសិស្សនៃបណ្តាវិទ្យាល័យចំនួន ៣ ដែលក្នុងនោះរួមមាន វិទ្យាល័យកំពង់ស្ពឺ នៅក្នុងខេត្តកំពង់ស្ពឺ វិទ្យាល័យហ៊ុនសែនឈូក និង វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នៅក្នុងខេត្តកំពត។ គម្រោង “Meet Me Meet My Major” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ គម្រោងនេះឆ្លុះបញ្ជាំងឲ្យឃើញពីចក្ខុវិស័យមួយក្នុងការជួយសិស្សានុសិស្សនៅវិទ្យាល័យនីមួយៗក្នុងការជ្រើសរើសជំនាញដើម្បីបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រឱ្យបានត្រឹមត្រូវ។

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន 

គោលបំណងរបស់គម្រោង "Meet Me, Meet My Major" ត្រូវបានបង្កើតឡើងដើម្បី:

  • ផ្តល់ព័ត៌មានទាក់ទងនឹងជំនាញសិក្សានៅសាកលវិទ្យាល័យ និងបទពិសោធន៍សិក្សាថ្នាក់បរិញ្ញាបត្រ
  • ចែករំលែកគន្លឹះក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការត្រៀមខ្លួនក្នុងការឈានជើងចូលសាកលវិទ្យាល័យ
  • ណែនាំពីរបៀបជ្រើសរើសមុខជំនាញដ៏សមស្របសម្រាប់ថ្នាក់ឧត្តមសិក្សានិងការស្វែងរកឱកាសអាហារូបករណ៍ដ៏ច្រើនផ្សេងៗ។
រូបភាព និងសកម្មភាពរៀបចំគម្រោង Meet Me, Meet My Major របស់ក្រុមការងារ

ក្រុមការងារគម្រោងនឹងបែងចែកវគ្គចែករំលែកជា ៣ វគ្គធំៗរួមមាន៖

១. ការចែករំលែកទូទៅ អំពីប្រធានបទចំនួន៣

  • ការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • វិធីសាស្រ្តក្នុងការជ្រើសរើសមុខជំនាញ
  • ភាពជានិស្សិត និងការសិក្សានៅសាកលវិទ្យាល័យ។

២. ការណែនាំអំពីមុខជំនាញ ពីមុខជំនាញចំនួន ១០ រួមមាន

  • ជំនាញគ្រប់គ្រងពាណិជ្ជកម្ម
  • ជំនាញធនាគារ និងហិរញ្ញវត្ថុ
  • ជំនាញស្ថាបត្យកម្ម និងការរចនា
  • ជំនាញទំនាក់ទំនងអន្តរជាតិ
  • ជំនាញភស្តុភារកម្ម និងពាណិជ្ជកម្មអន្តរជាតិ
  • ជំនាញវិទ្យាសាស្រ្តកំព្យូរទ័រ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន
  • ជំនាញវិស្វកម្មឧស្សាហកម្ម
  • ជំនាញវិស្វកម្មសំណង់ស៊ីវិល
  • ជំនាញវេជ្ជសាស្រ្តពេទ្យ
  • ជំនាញនីតិសាស្រ្ត (ច្បាប់)។ 

៣. ការចែករំលែកអំពីអាហារូបករណ៍៖ ការចែករំលែកពីព័ត៌មានអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ដែលរៀបចំដោយយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្រមជាមួយដៃគូសហការណ៍។

ក្នុងពេលឥឡូវនេះ ក្រុមការងាររបស់យើងកំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំនូវកម្មវិធី ប្រធានបទចែករំលែក និងហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការរៀបចំកម្មវិធីទាំងមូល។ ការធ្វើបែបនេះ គឺដើម្បីធានានូវនិរន្តរភាព និងប្រសិទ្ធភាពនៃវគ្គចែករំលែក ក៏ដូចជាការចំណាយមួយដែលមានតម្លាភាព។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ក្រុមការងារគម្រោងក៏បានចុះទៅជួបជាមួយលោកនាយកនៃវិទ្យាល័យទាំង២ ក្នុងខេត្តកំពតក្នុងគោលបំណងពិភាក្សាអំពីដំណើរការនៃការរៀបចំគម្រោង ក៏ដូចជាត្រួតពិនិត្យទីតាំងសម្រាប់ការរៀបចំនៅថ្ងៃកម្មវិធី។ តាមរយៈការជួបពិភាក្សាជាមួយលោកនាយក និងការជួបតាម ប្រព័ន្ធបណ្ដាញសង្គមកន្លងមក យើងអាចប៉ាន់ប្រមាណពីចំនួនសិស្សសរុបដែលអាចចូលរួមប្រមាណរហូតដល់ ១៥៥០នាក់ក្នុងវិទ្យាល័យទាំង ៣ ដែលសុទ្ធសឹងជាសិស្សថ្នាក់ទី១២ត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ក្រុមការងារគម្រោងតំណាង ៦ រូប ក៏បានជួបជាមួយសិស្សានុសិស្សទី១២ ក្នុងការចែករំលែកព័ត៌មានបន្ថែមអំពីការប្រព្រឹត្តទៅរបស់គម្រោង ក៏ដូចជាការជជែកអំពីសារៈសំខាន់នៃការជ្រើសរើសមុខជំនាញសម្រាប់ថ្នាក់ឧត្តមសិក្សាផងដែរ។

រូបភាព និងសកម្មភាពខ្លះៗនៃការចុះទៅសង្កេតមើលទីតាំងដោយផ្ទាល់របស់ក្រុមការងារ

 ក្រុមការងារនៃគម្រោង Meet Me, Meet My Major មានជំនឿយ៉ាងមុតមាំថា គម្រោងមួយនេះនឹងប្រព្រឹត្តទៅដោយរលូនក្រោមការចូលរួមពីសំណាក់យុវទូតនិស្សិតទាំង១៦រូបផ្ទាល់ ជាមួយនឹងការសហការ របស់និស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងមុខជំនាញផ្សេងចំនួន១១រូបបន្ថែមទៀត។ នេះស្តែងឱ្យឃើញពីស្មារតីចូលរួមរបស់ក្រុមនិស្សិត ក្នុងនាមជាសិស្សច្បងក្នុងការចែករំលែកបទពិសោធន៍ និងគន្លឹះសម្រាប់ការត្រៀមខ្លួនក្លាយជានិស្សិតសាកលវិទ្យាល័យ។ បន្ថែមពីនេះគម្រោងរបស់យើងក៏ត្រូវបានការចូលរួមជ្រោមជ្រែងពីសំណាក់ដៃគូសហការ និងអ្នកឧបត្ថម្ភកម្មវិធី ដែលអនុញ្ញាតឱ្យគម្រោងមួយនេះអាចប្រព្រឹត្តទៅតាមការគ្រោងទុក។

តាមរយៈគម្រោងមួយនេះ សិស្សានុសិស្សនឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការចែករំលែកព័ត៌មាន បទពិសោធន៍និងគន្លឹះមួយចំនួនក្នុងការជ្រើសរើសជំនាញមួយដែលស្របតាមចំណងចំណូលចិត្ត និងតាមមជ្ឍដ្ឋានជុំវិញជាពិសេសបានស្វែងយល់បានកាន់តែស៊ីជម្រៅពីមុខជំនាញនីមួយៗ។ ក្រុមការងារគម្រោងសង្ឃឹមថាគម្រោង Meet Me, Meet My Major អាចជាគន្លឹះមួយក្នុងការជួយជ្រោមជ្រែងសិស្សានុសិស្សថ្នាក់ទី១២ទៅលើការសម្រេចចិត្តរបស់ពួកគេ។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់៖ studentambassador@paragoniu.edu.kh

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024