អំពីអាហារូបករណ៍
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជន បេក្ខជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៨៦២១នាក់ ឲ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០%សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។
ព័ត៌មានទូទៅ៖
១ .សិស្សទូទៅ ចំនួន ៥៣៩៩នាក់
២ .សិស្សអាទិភាពនារី ចំនួន ១១៥៦នាក់
៣ .សិស្សអាទិភាពក្រីក្រ ចំនួន ១៥១៩នាក់
៤ .សិស្សអាទិភាពតំបន់ដាច់ស្រយាល ចនួន ៥៤៧ នាក់។
លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍៖
ការផ្តល់អាហារូបករណ៍នេះត្រូវគោរពតាមលក្ខខណ្ឌពីរគឺ៖
១ .តាមរយៈការជ្រើសរើស៖ បេក្ខជននឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធកុំព្យូទ័រ ដោយផ្អែកលើនិទ្ទេសរួម នៃលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៣-២០២៤។
២ .តាមរយៈការប្រឡង៖ បេក្ខជននឹងត្រូវធ្វើការប្រឡងនៅតាមគ្រឹះស្ថានឧត្តមសិក្សា ប្រសិនបើជ្រើសរើសមុខជំនាញដែលឆ្លងកាត់ប្រឡង និងពុំទាន់ជាប់អាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០%នៅកន្លែងណាមួយនៅឡើយ។
សំណុំពាក្យដែលត្រូវបំពេញមាន៖
១ .សម្រាប់សិស្សទូទៅ សិស្សអាទិភាពនារី និងសិស្សអាទិភាពតំបន់ដាច់ស្រយាល៖
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ច្បាប់
- បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី) 4cm X 6cm ចំនួន ០១ច្បាប់
- សលាកបត្រឯកត្តជន(សម្រាប់តែបេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាតការប្រឡង) ចំនួន ០១ច្បាប់
២.សម្រាប់សិស្សអាទិភាពក្រីក្រ
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ច្បាប់
- បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី) 4cm X 6cm ចំនួន ០១ច្បាប់
- សលាកបត្រឯកត្តជន(សម្រាប់តែបេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាតការប្រឡង) ចំនួន ០១ច្បាប់
- ប័ណ្ណគ្រួសារថតចម្លងដែលមានការបញ្ជាក់ពីរដ្ឋអំណាចអាជ្ញាធរ ចំនួន ០១ច្បាប់
៣.សម្រាប់សិស្សមានពិការភាព
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ច្បាប់
- បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី) 4cm X 6cm ចំនួន ០១ច្បាប់
- រូបថតមួយជំហរខ្លួន ចំនួន ០១ច្បាប់
- លិខិតបញ្ជាក់ពីពិការភាព ចេញដោយមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬ អាជ្ញាធរមានសមត្ថកិច្ច ចំនួន ០១ច្បាប់
៤-សម្គាល់៖
- ចំពោះសិស្សពូកែជាប់ចំណាត់ថ្នាក់ទូទាំងប្រទេសផ្នែក គណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រខ្មែរ ដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ មានសិទ្ធិទទួលបានអាហារូបករណ៍ ដោយស្វ័យប្រវត្តិចំនួន ០១មុខជំនាញ ប្រសិនបើជ្រើសរើសយកមុខជំនាញដែលត្រូវនឹងផ្នែកពូកែរបស់ខ្លួន និងបានមកដាក់ពាក្យសុំអាហារូបករណ៍ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី ដែលខ្លួនបានរៀនសូត្រ។
- ចំពោះសិស្សមានពិការភាព កំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងបានដាក់ពាក្យស្នើសុំ អាហារូបករណ៍លើអាទិភាពសិស្សពិការ នៅតាមវិទ្យាល័យដែលខ្លួនបានរៀនសូត្រ ហើយនឹងបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៣-២០២៤ មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួន ០១កន្លែង លើមុខជំនាញដែលមិនឆ្លងកាត់ការប្រឡង។
- ចំពោះសិស្សថ្នាក់ពីរភាសា (ប៊ីឡាំង) កំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងបានដាក់ ពាក្យស្នើសុំអាហារូបករណ៍នៅតាមវិទ្យាល័យដែលខ្លួនបានរៀនសូត្រ លើមុខជំនាញ ភាសាបារាំង នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយនឹងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៣-២០២៩ មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួន ០១កន្លែង ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡង។ ចំពោះសិស្សក្រីក្រដែលមានឪពុក ឬ ម្តាយស្លាប់ ត្រូវភ្ជាប់សំបុត្រមរណភាពរបស់ឪពុក ឬ ម្តាយ និងក្នុងករណី ឪពុកម្តាយលែងលះគ្នា ត្រូវភ្ជាប់សាលក្រមតុលាការ ស្តីពីការផ្តាច់សង្វាស។
សារៈប្រយោជន៍
- ផ្តល់អាហារូបករណ៍មិនបង់ថ្លៃ ១០០% រយៈពេល ៤ឆ្នាំ។
ដេប៉ាតឺម៉ង់
១.គណនេយ្យ ចំនួន៧
២.សេដ្ឋកិច្ចអភិវឌ្ឍន៍ ចំនួន៨
ចំណុចរួមសម្រាប់ការស្នើសុំអាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០% ៖
១-លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍ ៖ ជាសិស្សដែលកំពុងរៀនថ្នាក់ទី១២ ចំណេះទូទៅ បំពេញវិជ្ជា និងបេក្ខជនស្វៃរិនដែលត្រូវប្រឡងសញ្ញាបត្រមធ្យម- សិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ចំពោះបេក្ខជនឆ្នាំចាស់ដែលពុំទាន់បានជាប់អាហារូបករណ៍ មិនបង់ថ្ល សិក្សា១០០% ចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា ហើយមានបំណងស្នើសុំអាហារូបករណ៍ អាចដាក់ពាក្យប្រឡង លើមុខជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុណ្ណោះ និងត្រូវមានព្រឹត្តិបត លទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងត្រូវមានអាយុយ៉ាងច្រើនបំផុត ២២ឆ្នាំ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
២-កន្លែងទទួលពាក្យ និងកាលបរិច្ឆេទនៃការឈប់ទទួលពាក្យ៖
២.១- បេក្ខជនជាសិស្សថ្នាក់ទី១២ដែលកំពុងសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ ត្រូវមកទទួលសំណុំពាក្យសុំ អាហារូបករណ៍ពីវិទ្យាល័យរបស់ខ្លួន យកទៅបំពេញចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ និងប្រគល់មកវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥.០០នាទី រសៀលជាកំហិត។
២.២- បេក្ខជនស្វៃរិន និងបេក្ខជនបំពេញវិជ្ជាត្រូវមកទទួលសំណុំពាក្យសុំអាហារូបករណ៍ពីមន្ទីរអប់រំ យុវជន កីឡារាជធានី-ខេត្ត ដែលខ្លួនបានបំពេញសំណុំបែបបទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៣-២០២៤ យកទៅបំពេញចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងប្រគល់ មកវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥.០០នាទី រសៀលជាកំហិត។
២.៣- ចំពោះបេក្ខជនដែលពុំមានលក្ខខណ្ឌដូចក្នុងចំណុច ២.១ និង២.២ ខាងលើ ហើយមានបំណងស្នើសុំអាហា- រូបករណ៍ចូលរៀនមុខជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវមកទទួលយកសំណុំពាក្យសុំប្រឡងយកអាហារូបករណ៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យកទៅបំពេញ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រគល់ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៥.០០នាទី រសៀល ជាកំហិត។
៣-ការប្រកាសលទ្ធផលជ្រើសរើស៖
៣.១- លទ្ធផលនៃការជ្រើសរើសនឹងមានបិទផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមគ្រឹះស្ថានឧត្តមសិក្សា នីមួយៗក្នុងរាជធានីភ្នំពេញ នឹងមានបិទផ្សាយនៅតាមគ្រឹះស្ថានឧត្តមសិក្សា មន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្ត និងគ្រប់វិទ្យាល័យដែលមានបេក្ខជនជាប់អាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃ សិក្សា ១០០%។
៣.២- លទ្ធផលប្រឡងរបស់បេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាត់ការប្រឡង នឹងមានបិទផ្សាយនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមមណ្ឌលប្រឡងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៤-សម្គាល់៖
៤.១- សេចក្ដីណែនាំក្នុងការបំពេញពាក្យ លក្ខខណ្ឌកំណត់មុខវិជ្ជា និទ្ទេសរួម និងចំនួនជ្រើសរើសតាមមុខជំនាញ នីមួយៗ និងការកំណត់តំបន់ដាច់ស្រយាលនៅតាមរាជធានី-ខេត្ត មានចែងក្នុងសៀវភៅកម្រងព័ត៌មាន អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលបានចែកជូនដល់បេក្ខជនប៉ុណ្ណោះ។
៤.២- បេក្ខជនអាចធ្វើការតវ៉ា ចំពោះលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍នៅនាយកដ្ឋានឧត្តមសិក្សា ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលអាហារូបករណ៍។ ៤.៣- ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត សូមទំនាក់ទំនងមកនាយកដ្ឋានឧត្តមសិក្សានៅរៀងរាល់ម៉ោងធ្វើការ តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ៩៣៧ ឬ ជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានដាក់ពាក្យសុំ អាហារូបករណ៍តាមលេខទូរស័ព្ទដែលមាននៅក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍។
៤.៤- ចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ លើមុខជំនាញវិស័យសុខាភិបាល សម្រាប់ឆ្នាំ សិក្សា២០២៣-២០២៤នេះ ត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិ ហើយមិនត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ តាមរយៈក្រសួងអប់រំ យុវជន និងកីឡាឡើយ។ បេក្ខជនត្រូវទៅទទួលពាក្យ និងដាក់ពាក្យ នៅតាមគ្រឹះស្ថាន- ឧត្តមសិក្សាដែលបណ្តុះបណ្តាលវិស័យសុខាភិបាល ឬ អាចទំនាក់ទំនងសាកសួរព័ត៌មានជាមួយលេខាធិការ- ដ្ឋាននៃគណៈកម្មាធិការប្រឡងថ្នាក់ជាតិ(នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល ទូរស័ព្ទ លេខ ០២៣ ៤២៨ ៩៣០) ព័ត៌មានអំពីការប្រឡងនេះនឹងជូនដំណឹងដោយគណៈកម្មាធិការប្រឡងថ្នាក់ជាតិ។ ចំពោះបេក្ខជនដែលបានជាប់អាហារូបករណ៍ជាស្ថាពរ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡារួចហើយ ពុំមានសិទ្ធិទៅប្រឡងយកអាហារូបករណ៍នៅវិស័យសុខាភិបាលទៀតឡើយ តែអាចដាក់ពាក្យប្រឡង បង់ថ្លៃសិក្សាបាន។
- ព័័ត៌មានលំអិត: Moeys Scholarship 2024.pdf
- ប្រភពពី៖ ក្រសួងអប់រំ យុវជន និង កីឡា