អំពីកម្មវិធីអាហារូបករណ៍
វិទ្យាស្ថាន N-Tech International នៃព្រះរាជាណាចក្រថៃ បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជាដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថាន N-Tech International នៃព្រះរាជាណាចក្រថៃ។
មុខជំនាញសិក្សា
គណនេយ្យ កុំព្យូទ័រធុរកិច្ច និងភាសាអង់គ្លេស។
លក្ខខណ្ឌចូលរួម
- មានសញ្ជាតិខ្មែរ
- មានអាយុចន្លោះពី១៩-២៥ឆ្នាំ
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
- មានលទ្ធផលសិក្សាដែលមានមធ្យមភាគមិនតិចជាង ២.៥ ឬសមមូល
- មានអាកប្បកិរិយាល្អ
- មិនមានប្រវត្តិប្រព្រឹត្តទោសកំហុសឧក្រិដ្ឋ
- មានសុខភាពបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា
ឯកសារភ្ជាប់ចាំបាច់សម្រាប់ការដាក់ពាក្យ
- បង្កាន់ដៃទទួលពាក្យប្រឡង ០១ច្បាប់
- ពាក្យសុំអាហារូបករណ៍ ០១ច្បាប់
- ជីវប្រវត្តិសង្ខេប ០១ច្បាប់
- រូបថតថ្មីផ្ទាំងក្រោយពណ៌ស ទំហំ៤x៦ ០១ច្បាប់
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ (ច្បាប់ថតចម្លង) ០១ច្បាប់ សូមភា្ជប់មកនូវជាមួយច្បាប់ដើម ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់។
- លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា ចំពោះបេក្ខជនជានិស្សិត
- លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ
អត្ថប្រយោជន៍ពីអាហារូបករណ៍
- ថ្លៃសិក្សា
- ការស្នាក់នៅ
- ប្រាក់អាហារូបករណ៍ប្រចាំខែ
របៀបដាក់ពាក្យ
ការទទួលពាក្យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃអគ្គនាយកដ្ឌានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានទីតាំង៖ អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ)។
ផែនទីទីតាំង៖ https://goo.gl/maps/jjjwfDymEwU18XKQ8
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.