Young Generation Leaders 2024

October 17, 2024
Visitor/s 103
background image

កម្មវិធី «មគ្គុទ្ទេសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង ២០២៤» Young Generation Leaders 2024

មគ្គុទេ្ទសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង “Young Generation Leaders 2024” បានត្រឡប់មកវិញម្ដងទៀតហើយ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យ ជាមួយស្ថាប័នដែលឈានមុខគេនៅលេីពិភពលោកផ្នែក “ភាពជាអ្នកដឹកនាំ” “The John Maxwell Leadership Certified Team”. លើសពីនេះទៅទៀតយើងទាំងអស់គ្នានឹងបានជួបជាមួយនឹងវាគ្មិនកិត្តិយសពិសេសៗ ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ និងភាពជាអ្នកដឹកនាំ នៅក្នុងកម្មវិធីផ្ទាល់។

តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅក្នុងការចូលរួមជាចំណែកមួយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលខាងមុខ?
កម្មវិធីដ៏អស្ចារ្យនេះបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលជូនទៅកាន់យុវជន មិត្តនិស្សិតនិងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទសំខាន់ៗបីដូចខាងក្រោម៖
- សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព
- សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព
- សិល្បៈនៃការដឹកនាំស្ថាប័នឲ្យមានប្រសិទ្ធភាព

  • ហេតុអ្វីយុវជន និងសិស្សនិស្សិតចាំបាច់ត្រូវមានភាពជាអ្នកដឹកនាំ?
    ភាពជាអ្នកដឹកនាំពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង ដឹកនាំក្រុមការងារ និងស្ថាប័ន ឪ្យមានផលិតភាពការងារកាន់តែខ្ពស់ និងសម្រេចបាននូវភាពជោគជ័យកាន់តែប្រសើរឡើង។ 
    ដោយមើលឃើញអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំនេះហើយទើបវិទ្យាស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង “The John Maxwell Leadership Certified Team”  បង្កើតឪ្យមានកម្មវិធីនេះឡើងដែលជារដូវកាលទី៤។
    កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលទៅកាន់យុវជន មិត្តនិស្សិតនិងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទសំខាន់ៗបីដូចខាងក្រោម៖
    - សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព
    - សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព
    - សិល្បៈនៃការដឹកនាំស្ថាប័នឲ្យមានប្រសិទ្ធភាព។
    លើសពីនេះទៅទៀតយើងទាំងអស់គ្នានឹងបានជួបជាមួយនឹងវាគ្មិនកិត្តិយសពិសេសៗ ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ និងភាពជាអ្នកដឹកនាំ នៅក្នុងកម្មវិធីផ្ទាល់។
  • វាគ្មិនណាខ្លះដែលនឹងចូលរួមក្នុងកម្មវិធីនេះ?
    វាគ្មិនដែលនឹងបកស្រាយទៅប្រធានចំនួនបីសំខាន់ (Main Speakers)៖
    - កញ្ញា សេង ហ្គេកលី អ្នកនិពន្ធវ័យក្មេងនិងជាវាគ្មិនកត្តិយសក្នុងកម្មវិធីនិយាយជាសាធារណៈ ដែលនឹងបកស្រាយទៅលើប្រធានបទ៖ សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព
    - លោក ង៉ែត សុខឡា អគ្គនាយកនៃវិទ្យស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលនឹងបកស្រាយទៅលើប្រធានបទ៖ សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព
    វាគ្មិនកិត្តិយស (Keynote Speakers)
    -លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
    -សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
    -ឯក ឧត្តម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ “គ្មាននរណាកើតមកក្រទេ”
  •  នៅក្នុងកម្មវិធីនេះ មានសកម្មភាពអ្វីខ្លះ?
    -ការចែករំលែកពីវាគ្មិនខាងលើទៅលើប្រធាននីមួយៗ
     -ការពិភាក្សាតុមូលទៅលើប្រធានបទចម្បងរបស់យើង 
     -ការសួរ ឆ្លើយពីសំណាក់អ្នកចូលរួម និងវាគ្មិនកិត្តិយស
     -ការសម្ដែងសិល្បៈផ្សេងៗ
    -មានការដាក់បង្ហាញស្ដង់មួយចំនួនរបស់ដៃគូសហការ និងដៃគូឧបត្តម្ភ ព្រមទាំងមានការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ
    -និងមានការថតរូបជាមួយថ្នាក់ដឹកនាំ និងវាគ្មិនកិត្តិយសទាំងអស់ផងដែរ។
  • តើអ្នកណាខ្លះដែលអាចចូលរួមកម្មវិធីនេះបាន?
    បុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមស្ថាប័ននានា ជាពិសេសសម្រាប់បងប្អូនសិស្សនិស្សិត  និងយុវជនទូទៅ អាចចូលរួមកម្មវិធីសិក្ខាសាលាដ៏អស្ចារ្យនេះបានគ្រប់ៗគ្នា។
  • ព័ត៌មានលម្អិតអំពីកម្មវិធី :
    -កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤
    -ពេលវេលា: ម៉ោង ១:០០- ៥:០០ រសៀល
    - ទីតាំង: មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
    -តម្លៃសំបុត្រចូលរួម: ៥ ដុល្លា (សម្រាប់ការចំណាយទៅលើទីតាំង ទឹក ភេសជ្ជៈ និងផ្សេងៗ
     

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

Event Summary


October 20, 2024 - October 20, 2024
1:00 PM - 5:00 PM
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
$5 (Included Drink)

Register Now
WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024