What is Philosophy?

October 02, 2020
Visitor/s 9.8K
background image

តើអ្នកចូលចិត្តចង់ដឹងចង់លឺ ពីពិភពលោកជុំវិញអ្នកដែរឬទេ? តើអ្នកចូលចិត្តចំណាយពេលវេលា ដោយប្រើតក្កដើម្បីវែកញែក ហេតុផលនិងផល នៃទង្វើ ឬ ការដោះស្រាយបញ្ហារបស់អ្នកទេ? ប្រសិនបើអ្នកចូលចិត្តចំណាយពេលជាមួយរឿងទាំងអស់នេះ ការសិក្សាជំនាញខាងទស្សនវិជ្ជា អាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។

១. តើអ្វីទៅជាជំនាញ ទស្សនវិជ្ជា?

ទស្សនវិជ្ជា (សេចក្តីស្រឡាញ់នៃប្រាជ្ញា) គឺជាសកម្មភាពនៃការព្យាយាមយល់ពីដើមហេតុនៃ គ្រប់ទិដ្ឋភាពទាំងអស់របស់ពិភពលោក។ ផ្ទុយទៅនឹងជំនឿពេញនិយមផ្សេងៗ ទស្សនវិជ្ជា គឺមិនមែនគ្រាន់តែអង្គុយលើថ្ម និងពិចារណាសំនួរធំៗ របស់ជីវិតប៉ុណ្ណោះទេ។ អ្នកនឹងត្រូវដោះស្រាយសំណួរទូលំទូលាយ មានទាំងរូបី និង អរូបីជាច្រើន ដែលមនុស្សដទៃមិនបានគិតដល់ ឬ គិតអោយស៊ីជម្រៅ ដោយការពឹងផ្អែកលើ logic(តក្ក) និង ក្រមសីលធម៌។ ប៉ុន្តែការស្វែងរកឃើញដំណោះស្រាយមួយ មិនមែនមានន័យថាជាទីបញ្ចប់នោះទេ ព្រោះទស្សនវិជ្ជាគឺជា ប្រភពនៃគំនិតមិនចេះរីងស្ងួត។

២. តើជំនាញ ទស្សនវិជ្ជាសិក្សាពីអ្វីខ្លះ? 

ការសិក្សាទស្សនវិជ្ជា អាចអោយអ្នកសិក្សាបានយល់ដឹងស៊ីជម្រៅពីគំនិតជាច្រើន ដែលទាក់ទងនឹង និយមន័យនៃជីវិត ចំណេះដឹង គុណធម៍ ការពិត អត្ថិភាពនៃព្រះ អភិញ្ញាណ នយោបាយ សាសនា សេដ្ឋកិច្ច សិល្បៈ និយាយរួមទៅ ទស្សនវិជ្ជាគ្មានព្រំដែននោះទេ។ ដោយហេតុនេះហើយ ទើបវិស័យនៃទស្សនវិជ្ជាមានភាពសម្បូរបែប។ ទស្សនវិជ្ជាទាក់ទងនឹងប្រធានបទជាច្រើន ហើយវិធីសាស្រ្តរបស់វា ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ចំពោះផ្នែកផ្សេងទៀតនៃវិជ្ជាជីវៈជាច្រើន។ ការសិក្សាទស្សនវិជ្ជា នឹងពង្រឹងជំនាញទំនាក់ទំនង ជំនាញការគិតរកហេតុផល និង ជំនាញដោះស្រាយបញ្ហាទូទៅ។ លើសពីនេះទៀត ទស្សនវិជ្ជា បង្រៀនពីវិធីសាស្ត្រនៃការស្រាវជ្រាវ និងការវិភាគលើគ្រប់បញ្ហា។ ការសិក្សាទស្សនវិជ្ជា ជាការសិក្សាពីចំណុចគោលចំនួនប្រាំមួយគឺ៖

  • បរមត្ថវិជ្ជា (Metaphysics): សិក្សាពីការពិត និង សាកលលោក
  • តក្កវិជ្ជា (Logic): សិក្សាពីរបៀបបង្កើតអាគុយម៉ង់ត្រឹមត្រូវមួយ
  • ទស្សនវិជ្ជាពុទ្ធិ (Epistemology): សិក្សាពីចំណេះដឹង និង របៀបដែលមនុស្សទទួលបានចំណេះដឹងទាំងនោះ
  • ទស្សនវិជ្ជានយោបាយ (Politics): សិក្សាពីសិទ្ធិនយោបាយ រាជរដ្ឋាភិបាល និង កាតព្វកិច្ចជាប្រជាពលរដ្ឋ
  • សោភ័ណវិជ្ជា (Aesthetics): សិក្សាពីសិល្បៈ និង សោភ័ណភាព
  • សីលវិជ្ជា (Ethics): សិក្សាពីគុណធម៍ និង របៀបដែលមនុស្សម្នាក់ៗគួររស់នៅជីវិតរបស់ពួកគេ។

៣. តើជំនាញ ទស្សនវិជ្ជាអាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?

ទស្សនវិជ្ជា គឺជាជំនាញការងារមួយដែលអាចបត់បែនបាន។ ជាមួយនឹងការសង្កត់ធ្ងន់ លើហេតុផលនិងការពិភាក្សា ទស្សនវិជ្ជា ពិតជាសមស្របសម្រាប់អាជីពខាងច្បាប់ សាសនា កិច្ចការជំនួញ ការទូតអន្តរជាតិ ការងារសង្គម ការគ្រប់គ្រងវេជ្ជសាស្រ្ត ឬ ការសរសេរក៏ដូចជាការអប់រំក្រោយឧត្តមសិក្សា។ ការងារមួយចំនួន ដែលពេញនិយមសំរាប់អ្នកសិក្សាផ្នែកទស្សនវិជ្ជា៖ 

  • អ្នកជំនួញ
  • ទីប្រឹក្សា
  • រដ្ឋមន្ត្រី
  • គ្រូបង្រៀន
  • ទំនាក់ទំនងសាធារណៈ
  • អ្នកសារព័ត៌មាន
  • បណ្ណារក្ស
  • ទីផ្សារ 
  • ពិគ្រោះយោបល់
  • ការស្រាវជ្រាវ
  • សាស្រ្តាចារ្យ
  • មន្ត្រីទំនាក់ទំនងការបរទេស។ល។

៤. តើអ្នកអាចសិក្សាជំនាញ ទស្សនវិជ្ជានៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?

នៅក្នុងប្រទេសកម្ពុជា មានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបើកបង្រៀននូវមុខជំនាញនេះ។

ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាហារូបករណ៍សម្រាប់ការសិក្សាជំនាញនេះ នឹងត្រូវផ្ដល់អោយចំពោះ សិស្សទើ បតែបញ្ចប់ការសិក្សាទុតិយភូមិ ដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ពីវិទ្យាល័យរបស់ខ្លួនតែប៉ុណ្ណោះ។

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024