What is Biology?

September 08, 2020
Visitor/s 8K
background image

តើអ្នកបានដឹងអ្វីខ្លះពីជំនាញជីវវិទ្យា? មានមនុស្សភាគច្រើនបានគិតថា ឲ្យតែរៀនមុខវិជ្ជាជីវៈនឹងហា គឺចេញមកដឹងតែធ្វើជាគ្រូម៉ង។ ហើយប្រហែលជាអ្នកដែលកំពុងអាននឹង ក៏គិតចឹងដែរ? មែនអត់? តែវាមិនចឹងទាំងអស់នោះទេ ហើយក៏មិនមែនមានន័យថា ឲ្យតែអ្នករៀនជំនាញជីវវិទ្យា សុទ្ធតែធ្វើគ្រូជាណា យើងក៏អាចធ្វើការងារផ្សេង ក្រៅពីគ្រូបង្រៀនក៏ថាបាន។ ជាក់ស្ដែងដូច លោករដ្ឋមន្ដ្រីក្រសួងអប់រំសព្វថ្ងៃយើងចឹង ដឹងអត់ថា កាលពីមុន គាត់ក៏ធ្លាប់រៀនជំនាញជីវៈ ហើយក៏ធ្លាប់ធ្វើជាគ្រូជីវវិទ្យាម្នាក់ដែរ តែដល់ឥឡូវគាត់អាចក្លាយជារដ្ឋមន្រ្ដីមួយរូប ដែលមានមនុស្សជាច្រើនបានស្គាល់ក្នុងវិស័យអប់រំ។ 

លើកឧទាហរណ៍តែប៉ុននឹងបានហើយ ឥឡូវចូលដល់រឿងយើងវិញម្ដង ប្រសិនជាអ្នកចង់រៀនមុខជំនាញនឹងមែន អ្នកគួរតែយល់ដឹងពីរឿងខ្លះៗអំពីវា។ ហើយអ្នកសរសេរម្នាក់នេះសង្ឃឹមថា សំណួរខាងក្រោមនឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងខ្លះៗពីជំនាញមួយនេះ។

១. អ្វីទៅជាជំនាញជីវវិទ្យា?

ជំនាញជីវវិទ្យា គឺជាជំនាញមួយក្នុងផ្នែកវិទ្យាសាស្រ្ដ ដែលសិក្សាអំពីជីវិត ដែលរាប់បញ្ចូលទាំងមនុស្ស សត្វ និងរុក្ខជាតិ។ ហើយការសិក្សានូវជំនាញនេះ វាទាមទារឲ្យយើងយល់ដឹងខ្លះៗអំពីរចនាសម្ព័ន្ធ (Structure), មុខងារ (Function), ការលូតលាស់ (Growth), ដើមកំណើត (Origin), ការវិវត្ដន៍ (Evolution) របស់ភាវៈទាំងអស់ ទាំងមានជីវិត និងឥតជីវិត។ លើសពីនេះទៅទៀត ជំនាញនេះ ក៏បានផ្តោតយ៉ាងខ្លាំងទៅនឹងការស្រាវជ្រាវនៅមន្ទីរពិសោធន៍ ជាពិសេស គឺការចុះទៅធ្វើកម្មសិក្សាផ្ទាល់តែម្ដង។ ហើយក្នុងនោះដែរ ជំនាញនេះ ក៏ទាក់ទងយ៉ាងខ្លាំងទៅនឹងការសិក្សាលើបរិស្ថាន ព្រោះថា បរិស្ថានគឺត្រូវតែផ្សារភា្ជប់ទៅនឹងជីវិត ហើយកាលណាមានបរិស្ថានល្អ នោះជីវិតទាំងឡាយក៏រស់នៅបានប្រសើរដូចគ្នា។

២. តើជំនាញជីវវិទ្យាសិក្សាពីអ្វីខ្លះ?

ជំនាញនេះត្រូវផ្ដោតសំខាន់ទៅលើមូលដ្ឋានគ្រឹះ ៥យ៉ាងគឺ ទ្រឹស្ដីកោសិកា (Cell Theory), ថាមពល (Energy), ការបន្ដពូជ (Heredity), លំនឹងនៃសារពាង្គកាយ (Equilibrium) និងការវិវត្ដន៍នៃភាវៈ (Evolution)។ ហើយមូលដ្ឋានគ្រឹះទាំង ៥នេះ បានធ្វើឲ្យមានការបែងចែកជាមុខវិជ្ជាយ៉ាងច្រើនដូចជា៖

  • គីមីសរីរាង្គវិទ្យា (Organic Chemistry) គឺជាការសិក្សាអំពីសម្ភារៈ សមាសធាតុ សម្ព័ន្ធ លក្ខណៈ និងប្រតិកម្មរបស់សារធាតុសរីរាង្គ
  • កោសិកាវិទ្យា (Cytology) គឺជាការសិក្សាអំពីសម្ព័ន្ធ និងមុខងាររបស់សែន
  • សត្វសាស្រ្ដវិទ្យា (Zoology) គឺជាការសិក្សាអំពីសត្វ
  • កាយវិភាគវិទ្យា (Anatomy) គឺជាការសិក្សាសរីរាង្គ របស់មនុស្ស និងរុក្ខជាតិ
  • ពន្ធុវិទ្យា (Genetics) គឺជាការសិក្សាអំពីសែន
  • រុក្ខវិទ្យា (Botany) គឺជាការសិក្សាអំពីរុក្ខជាតិ
  • ប្រព័ន្ធស៊ាំវិទ្យា (Immunology) គឺការសិក្សាអំពីភាពស៊ាំរបស់មនុស្ស
  • សរីរវិទ្យា (Physiology) គឺជាការសិក្សាអំពីកោសិកា ជាលិកា និងសារពាង្គកាយ
  • ថនិកសត្វវិទ្យា (Mammalogy) គឺការសិក្សាអំពីថនិកសត្វ
  • ឧរង្គសាវិទ្យា (Herpetology) គឺការសិក្សាអំពីសត្វល្មូន និងមណ្ឌុកសត្វ
  • បរាសិតវិទ្យា (Parasitology) គឺជាការសិក្សាអំពីពពួកបរាសិត
  • ក្សេត្រសាស្រ្ដ (Agronomy) គឺជាការសិក្សាអំពីកសិកម្ម
  • វិទ្យាសាស្រ្ដជលផល (Fisheries Science) គឺជាការសិក្សាអំពីធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី)
  • បរិស្ថានវិទ្យា (Ecology) គឺជាសិក្សាអំពីទំនាក់ទំនងរវាងសារពាង្គកាយទៅនឹងបរិស្ថាន។ល។

៣. តើជំនាញជីវវិទ្យាអាចផ្តល់ឱកាសការងារអ្វីខ្លះ ក្រោយពេលបញ្ចប់ការសិក្សា?

មុខជំនាញជីវវិទ្យា បានផ្តល់ឱកាសការងារជាច្រើនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាឲ្យក្លាយជា៖

  • សាស្ដ្រាចារ្យជីវវិទ្យា
  • អ្នកបរិស្ថានវិទ្យា (Environmentalist)
  • អ្នកស្រាវជ្រាវ (Researcher)
  • អ្នកបើកកសិដ្ឋានចិញ្ចឹមសត្វ
  • អ្នកបើកកសិដ្ឋានបណ្ដុះកូនរុក្ខជាតិ
  • អ្នកធ្វើការក្នុងរោងចក្រផលិតម្ហូបអាហារ

ហើយបើយើងបានបញ្ចប់ការសិក្សាជំនាញឯកទេសនៅថ្នាក់ឧត្ដមសិក្សាទៀត យើងនឹងអាចក្លាយទៅជា៖

  • ជីវវិទូកោសិកា (Cellular Biologist)
  • ជីវវិទូមីក្រូប៊ី (Microbial Biologist)
  • ឧតុនិយមវិទូ (Meteorologist)
  • ភូគព្ភវិទូ (Geologist)
  • រុក្ខវិទូ (Arborist or Tree Surgeon)
  • សែនវិទូ (Geneticist)

៤. តើអ្នកអាចសិក្សាជំនាញជីវវិទ្យា នៅសាកលវិទ្យាល័យណាខ្លះ?   

អ្នកអាចសិក្សាជំនាញជីវវិទ្យានេះ នៅសាកលវិទ្យាល័យជាច្រើនដូចជា

  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
  • សាកលវិទ្យាល័យបាត់ដំបង (បាត់ដំបង)
  • សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ (ព្រៃវែង)
  • សាកលវិទ្យាល័យកម្ពុជាអន្ដរជាតិ (CamIU)
  • សាកលវិទ្យាល័យអន្ដរជាតិ (IU)
  • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)
  • សាកលវិទ្យាល័យបញ្ញាជាតិ (PCU)
  • សាកលវិទ្យាល័យខេមរៈ (Khemarak University)
  • សាកលវិទ្យាល័យអង្គរខេមរា (កំពត)
  • វិទ្យាស្ថានខេមរាសាស្រ្ដ (ព្រៃវែង)

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024