ពេលប្រលងថ្នាក់ជាតិ គួរឲ្យប្រើម៉ាស៊ីនគិតលេខ ឬអត់?

ពេលប្រលងថ្នាក់ជាតិ គួរឲ្យប្រើម៉ាស៊ីនគិតលេខ ឬអត់?


Posted at: 27 Nov 2020
3684 Views

    តាំងពីដើមមក ម៉ាស៊ីនគិតលេខត្រូវបានក្រសួងហាមឃាត់មិនឲ្យប្រើប្រាស់ នៅពេលប្រលថ្នាក់ជាតិទី១២ឡើយ។ កាលពីដើមខែកក្កដា គេហទំព័រ facebook ផ្លូវការរបស់ក្រសួងអប់រំ បានដាក់ POLL បោះឆ្នោត «តើបេក្ខជនអាចប្រើម៉ាស៊ីនគិតលេខ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាន ឬទេ?» ហើយទទួលបានសម្លេង ៣៧% មិនឲ្យប្រើ និង ៦៣% គាំទ្រឲ្យប្រើប្រាស់។ អញ្ចឹង តើគួរ ឬមិនគួរឲ្យមានការអនុញ្ញាតឱ្យប្រើម៉ាស៊ីនគិតលេខ?

ម៉ាស៊ីនគិតលេខគួរតែប្រើប្រាស់បាន  

    ការប្រើម៉ាស៊ីនគិតលេខ មិនបានផ្តល់ផលប៉ះពាល់អីធំដុំឡើយ ព្រោះជៀសវាងការចេះហើយ តែគិតលេខខុស ធ្វើឲ្យបេក្ខជនធ្លាក់មធ្យមភាគ និងពិន្ទុក្នុងការប្រលង ណាមួយ បើអ្នកមិនចេះវិញទោះមានម៉ាស៊ីនគិតលេខ ក៏មិនដឹងយកលេខឯណាមកគិតដែរ។ ម៉្យាងទៀត វាជួយពន្លឿនការគិតលេខ កុំឲ្យខ្ជះខ្ជាយពេលធ្វើប្រមាណវិធី និងយកពេលទោះទៅផ្ទៀងផ្ទាត់ចម្លើយ ឬគិតលំហាត់ផ្សេងទៀត ទើបវាប្រសើរជាង។ នៅតាមបណ្តាប្រទេសផ្សេងៗ ក៏អនុញ្ញាតឲ្យសិស្សប្រើប្រាស់ម៉ាស៊ីនគិតលេខពេលប្រលងដែរ ព្រោះវាជាការលើកទឹកចិត្ត ដោយប្រយោលមួយ សម្រាប់ការផ្ទៀងផ្ទាត់លេខថា ត្រូវឬអត់។

ម៉ាស៊ីនគិតលេខមិនគួរដាក់ឲ្យប្រើប្រាស់ឡើយ 

    ជាការពិត ដែលការប្រើប្រាស់ម៉ាស៊ីនគិតលេខ ធ្វើឲ្យសិស្សងាយស្រួល និងសន្សំសំចៃពេលវេលា ក្នុងការគណនាលេខ ប៉ុន្តែប្រសិនបើគេដាក់ឲ្យប្រើប្រាស់វា លំហាត់ប្រាកដជាលំបាកជាងមុនទៅទៀត រួមទាំងតម្លៃលេខ ដែលឲ្យមកកាន់តែធំ និងពិបាកគណនាលើសដើម។ ណាមួយ មកដល់ថ្នាក់ទី១២ហើយ ការរៀនគណនាលេង បូក ដក គុណ ចែក វាមិនមែនជារឿងលំបាកណាស់ណាទេ ហើយក្រសួងក៏មិនដាក់លេខឲ្យលំបាកខ្លាំង ដល់ថ្នាក់គិតមិនចេញដែល ហើយចំពោះលេខពិបាកៗ ដូចជា ឬសការេ ស្វ័យគុណ ឬ តម្លៃលោការីតជាដើម គឺត្រូវបានគេឲ្យស្រេចក្នុងប្រធានលំហាត់ទៅហើយ។ ចំណុចមួយទៀត ដែលអ្នកប្រហែលជាមិនបានគិតដល់ គឺតម្លៃលេខដែលឲ្យមកជាចម្លើយ សម្រាប់ផ្ទៀងផ្ទាត់ស្រាប់ទៅហើយ ប្រសិនបើគេឲ្យប្រើម៉ាស៊ីនគិតលេខ លេខកាន់តែពិបាក ហើយមិនមានចម្លើយផ្ទៀងផ្ទាត់ទៀត តើយើងហ៊ានប្រាកដចិត្ត ១០០% អត់ថាចម្លើយ យើងធ្វើចេញមកត្រឹមត្រូវ? ឧទាហរណ៏ លំហាត់អាស៊ីត-បាសក្នុងគីមីវិទ្យា ប្រសិនបើគេឲ្យរកតម្លៃ pH របស់អាស៊ីត ហើយគេតម្លៃ 100.3 = 2 នោះយើងប្រាកដច្បាស់ណាស់ ថាចម្លើយចុងក្រោយគឺ pH=2 មិនអាចប្រកែកបានឡើយ ហើយបើឃើញខុសពីនោះ មានន័យថាយើងខុសកន្លែងណាមួយមិនខាន យើងក៏អាចមានពេលផ្ទៀងផ្ទាត់ដោយលំអិតថា យើងខុស ឬខ្វះខាតត្រង់ណាបានភ្លាមៗ ចុះប្រសិនបើគេមិនឲ្យតម្លៃលេខហ្នឹង ហើយស្រាប់តែយើងចុចចេញតម្លៃ ឬចម្លើយផ្សេង យើងមិនខុសបាត់ទៅហើយអី? ម៉ាស៊ីនគិតលេខបានត្រឹមគិត និងប្រាប់ចម្លើយ ដែលយើងបានចុចប៉ុណ្ណោះ តែវាមិនបានប្រាប់ថាយើងកំពុងធ្វើលំហាត់ខុសទេ។ 

    ចុងក្រោយ ទោះបីក្រសួងថាឲ្យ VOTE រឿងប្រើប្រាស់ម៉ាស៊ីនគិតលេខនេះក្តី ក៏ក្រសួងនៅតែមិនអនុញ្ញាតឲ្យប្រើប្រាស់ដដែល។ តាមពិត រឿងថាគួរប្រើប្រាស់ ឬអត់ វាអាស្រ័យលើគំនិតរបស់មនុស្សម្នាក់ៗទេ ព្រោះយើងមានរបៀបក្នុងការរៀនខុសៗគ្នា មិនអាចកំណត់បានថា គួរថ្វើបែបនេះ ឬបែបនោះបានតាមគ្នាទេ។

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.

Powered by Froala Editor