កុំបណ្តោយអោយ IELTS ឬ TOEFL និង​របស់ទាំងនេះជាឧបសគ្គរបស់អ្នក

កុំបណ្តោយអោយ IELTS ឬ TOEFL និង​របស់ទាំងនេះជាឧបសគ្គរបស់អ្នក


Posted at: 30 Nov 2020
3388 Views

អត្ថបទដោយ៖ វីឌូស៊ែរ WEduShare


ក្នុងនាមជានិស្សិត ឬជាសិស្សវិទ្យាល័យក៏ដោយ យុវជនម្នាក់ៗតែងតែប្រាថ្នាចង់បានអាហារូបករណ៍ ឬកម្មវិធីផ្លាស់ប្តូររយៈខ្លីយ៉ាងហោចណាស់ក៏ម្តងដែរក្នុងជីវិត ដើម្បីអោយស្គាល់ប្រព័ន្ធអប់រំ និងបរិបទប្រទេសគេម្តង។ ពេលខ្លះមានអារម្មណ៍ថា ហេតុអ្វីបានជាអ្នកជាប់ ឃើញមុខដដែលៗ? ចំណែក អ្នកខ្លះខំដាក់ស្កកខ្លួនយ៉ាងណាក៏មិនជាប់។

សម័យនេះការប្រកួតប្រជែងមានការស្វឹកស្វាញខ្លាំងគ្រប់ផ្នែក ទាំងការងារ ទាំងការសិក្សា។ ដូចនេះហើយ ធ្វើអ្វីក៏គួរតែធ្វើអោយបានមុនគេ។ បើមិនបានមុនគេ ក៏គួរតែអោយស្មើគេដែរ។ បកទៅការដាក់អាហារូបករណ៍វិញ បើសិនជាអ្នកមិនមានឯកសារគ្រប់គ្រាន់ អ្នកអាចនឹងធ្លាក់ដោយស្វ័យប្រវត្តិ ឬមិនត្រូវបានផ្តល់អាទិភាព មានន័យថាអ្នកគឺដើរក្រោយគេមួយជំហានហើយ។

ឯកសារដែលអាហារូបករណ៍ ឬការផ្លាស់ប្តូររយៈពេលខ្លី ត្រូវការមានដូចជា ពិន្ទុភាសាអង់គ្លេស (IELTS ឬ TOEFL) លិខិតឆ្លងដែន លិខិតឧទេ្ទសនាម (Recommendation Letter) និងលិខិតពិន្ទុនៅក្នុងសាលា (Transcript)។ ឯកសារទាំងនេះ សុទ្ធតែអាចស្នើសុំ និងប្រលងទុកជាមុនបាន ហេតុអ្វីបានជាមិនរៀបចំទុកមុន? អាហារូបករណ៍រយៈពេលខ្លី មួយចំនួនគឺតម្រូវអោយមានឯកសារទាំងនេះ បើមិនមានទេ គេមិនទាំងមើលសំណេររបស់យើងផង។


១ ពិន្ទុភាសាអង់គ្លេស (IELTS ឬTOEFL)

ពត៌មានលំអិតអំពី IELTS & TOEFL នៅទីនេះ

ជាការពិតណាស់ ការប្រលងតេស្តភាសាទាំងពីរនេះ គឺទាមទារអោយមានការរៀបចំខ្លួនជាមុនច្រើន សប្តាហ៍ ឬអាចចូលដល់ខែក៏ថាបាន ប៉ុន្តែវាពិតជាមានសារៈសំខាន់សម្រាប់ការដាក់អាហារូបករណ៍ណាស់។ ឯកសារច្រើនណាស់ដែលអ្នកអាចស្វែងរក សម្រាប់ត្រៀមខ្លួនដោយឥតគិតថ្លៃបាន បើរកមិនឃើញអាចទំនាក់ទំនងមកពួកយើងបាន ។ 

ចំពោះការប្រលង IELTS៖

  • ទីតាំងប្រលង៖ IDP ឬ Springboard Cambodia
  • វគ្គត្រៀមប្រលង មានទាំងឥតគិតថ្លៃ និងបង់ថ្លៃ


ចំពោះការប្រលង TOEFL៖

TOEFL នៅប្រទេសកម្ពុជាមានបែងចែកជាពីរប្រភេទ៖

  1. TOEFL ITP៖
  • ជាប្រភេទសរសេរលើក្រដាស
  • ទីតាំងប្រលង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬ Educational Development Institute (EDI)
  1. TOEFL IBT៖
  • ជាប្រភេទប្រលងតាមអីនធឺណេត
  • ទីតាំងប្រលង៖
    • Battambang: Dewey International University
    • Phnom Penh:
  1. American Intercon Institute (AII) & American Intercon School (AIS)
  2. The Westline School
  3. BELTEI International Institute
  4. ELT – English Language Training Institute
  5. IIG Education Cambodia

២ លិខិតឆ្លងដែន

ចំពោះតម្លៃវាអាចប្រែប្រួល គឺប្រហាក់ប្រហែល ១០០ដុល្លា ប៉ុន្តែមានសុពលភាពដល់ទៅ ១០ឆ្នាំ។ បើគិតទៅមួយឆ្នាំ គឺ១០ដុល្លា និងក្រោម ១ដុល្លាក្នុងមួយខែ។ ហេតុអ្វីអោយវាក្លាយជាឧបសគ្គ???

៣ លិខិតឧទេ្ទសនាម (Recommendation Letter)

លិខិតនេះ អ្នកអាចសុំពីលោកគ្រូ អ្នកគ្រូ ព្រឹទ្ធបុរស ឬចាហ្វាយនាយរបស់អ្នកបាន ដូច្នេះវាមិនសូវចោទជាបញ្ហាប៉ុន្មាននោះទេ។ ប៉ុន្តែត្រូវចាំថាគួរទំនាក់ទំនងពួកគាត់កាន់តែឆាប់ កាន់តែល្អ។

៤ លិខិតពិន្ទុនៅក្នុងសាលា (Transcript)

ចំពោះចំណុចមួយនេះអ្នកគួរតែយកចិត្តទុកដាក់បន្តិច ព្រោះថាការសុំលិខិតនេះត្រូវចំនាយពេលយូរ ដែលជាទូទៅត្រូវការពេលយ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរ។ ចឹងហើយ ដើម្បីកុំអោយជាបញ្ហា ស្នើលិខិតនេះរាល់ពេលដែលចេញលទ្ធផលប្រចាំឆមាសម្តងៗ។

ដូចនិយាយខាងដើមនេះដែរ កុំអោយរបស់ទាំងអស់នេះក្លាយជារនាំងរបស់អ្នកក្នុងការចាប់យក ឪកាសចាកចេញទៅពិភពលោកខាងក្រៅ និងទទួលយកនៅបទពិសោធន៍ជីវិតជាច្រើន ក្នុងភាពជាយុវវ័យ។

ជូនពរសំណាងល្អ និងរីករាយរាត្រីដ៏វែងអន្លាយ។

 

You may want to check these articles out too: 

  1. List of Scholarship Available from March-April 2017
  2. Top 10 Scholarship Tips
  3. How to Write an Impressive CV for Scholarship
  4. Tips for Scholarship Interview from Chevening Scholars
  5. Countries that Allows International Students to Work While Studying
  6. Study Abroad Makes Learners Better Students
  7. Top Research Universities Worldwide
  8. Best Animation Universities (with Scholarship)
  9. How to be ready for Scholarship
  10. 15 Things you should avoid if you want to win a scholarship of your dream

 

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 

***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.  

 

Powered by Froala Editor