Woori Bank Scholarship Program at Royal University of Phnom Penh
  • Partially Funded Scholarship
  • Bachelor
  • Cambodia
  • Royal University of Phnom Penh
  • 17 Feb 2023

Woori Bank Scholarship Program at Royal University of Phnom Penh


293 Views

អំពីកម្មវិធីអាហារូបករណ៍

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក. ផ្តល់ឱកាសអាហារូបករណ៍១០០កន្លែង សម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP ។

លក្ខខណ្ឌចូលរួម

  1. សម្រាប់និស្សិតឆ្នាំទី១ នៃដេប៉ាតឺម៉ង់នគរូបនីយកម្ម និងការអភិវឌ្ឍក្រុងដោយចីរភាព ត្រូវមាន ៖
     - វិញ្ញាបនបត្របណ្ណោះអាសន្នមធ្យមសិក្សាទុតិយភូមិចាប់ពីនិទ្ទេសC ឡើងទៅ
     - និស្សិតដែលមិនកំពុងទទួលបានអាហារូបករណ៍ពីស្ថាប័នផ្សេងៗទៀតលើ់កលែងតែអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា
  2. សម្រាប់និស្សិតឆ្នាំទី២ ៣ និង៤ នៃដេប៉ាតឺម៉ង់អភិវឌ្ឈសហគមន៍ អភិវឌ្ឈសេដ្ឋកិច្ច វិទ្យាសាស្រ្តកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ គណិតវិទ្យា ត្រូវមាន ៖
     - ពិន្ទុសិក្សាអប្បបរមា GPA 3.00
     - និស្សិតដែលមិនកំពុងទទួលបានអាហារូបករណ៍ពីស្ថាប័នផ្សេងៗទៀតលើ់កលែងតែអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា

ឯកសារភ្ជាប់ចាំបាច់សម្រាប់ការដាក់ពាក្យ

  • ជីវប្រវត្តិរូបសង្ខេប CV
  • សំណេរអំពីចំណាប់អារម្មណ៍និស្សិតចំពោះអាហារូបករណ៍ធនាគារ អ៊ូរី
  • ព្រឹត្តិបត្រពិន្ទុដែលមានបញ្ជាក់ពិន្ទុរាល់ឆមាស (ច្បាប់ដើម)
  • វិញ្ញាបនបត្របញ្ជាក់ការសិក្សា (ច្បាប់ដើម)
  • ឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស (បើមាន)

អត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍

ផ្តល់អាហារូបករណ៍ជាទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក សម្រាប់និស្សិតម្នាក់ក្នុងមួយឆ្នាំសិក្សា និងមានឱកាសការងារជាមួយ ធនាគារ អ៊ូរី។

លក្ខខណ្ឌ៖ និស្សិតដែលទទួលបានអាហារូបករណ៍ នឹងតម្រូវឲ្យមកបម្រើការនៅធនាគារ អ៊ូរី រយៈពេល២ឆ្នាំបន្ួាប់ពីបញ្ចប់ការសិក្សា។

របៀបដាក់ពាក្យ

  1. សម្រាប់និស្សិតឆ្នាំទី១ នៃដេប៉ាតឺម៉ង់នគរូបនីយកម្ម និងការអភិវឌ្ឍក្រុងដោយចីរភាព ដែលគ្រប់លក្ខខណ្ឌអាហារូបករណ៍ ត្រូវភ្ជាប់ឯកសារចាំបាច់សម្រាប់ដាក់ពាក្យ មកការិយាល័យទំនាក់ទំនងអន្តរជាតិចាប់ពីថ្ងៃជូនដំណឹងដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
  2. សម្រាប់និស្សិតឆ្នាំទី២ ៣ និង៤ ដែលគ្រប់លក្ខខណ្ឌអាហារូបករណ៍ ត្រូវភ្ជាប់ឯកសារចាំបាច់សម្រាប់ដាក់ពាក្យ មកការិយាល័យទំនាក់ទំនងអន្តរជាតិចាប់ពីថ្ងៃជូនដំណឹងដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣

ចូលទៅកាន់តំណរភ្ជាប់សម្រាប់ពត៌មានលម្អិត https://www.facebook.com/iro.rupp

 ***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.


Powered by Froala Editor