តើប្អូនៗដែលជាសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ និងប្អូនៗដែលទើបតែប្រឡងបាក់ឌុបចប់ថ្មីៗនេះ មានបំណងចង់ស្វែករកនូវព័ត៌មានផ្សេងៗ និងគន្លឹះល្អៗដែលទាក់ទងទៅនឹង ការជ្រើសរើសជំនាញនៅថ្នាក់សាកលវិទ្យាល័យ ការចូលរួមការងារស្ម័គ្រចិត្ត និងឱកាសហាត់ការងារផ្សេងៗពេលកំពុងសិក្សាថ្នាក់សាកលវិទ្យាល័យមែនទេ?
ដោយដឹងថាសិស្សានុសិស្សជាច្រើនរូបបន្ទាប់ពីប្រឡងបាក់ឌុបចប់ តែងតែមាននូវការស្រពិចស្រពិល ការខ្វល់ខ្វាយថាតើពួកគេគួរធ្វើអ្វីបន្ទាប់ ដូចជាការជ្រើសរើសមុខជំនាញដើម្បីសិក្សាដែលត្រូវនឹងចំណង់ចំណូលចិត្ត ក៏ដូចជាការព្រួយបារម្ភថា តើពួកគេគួរធ្វើអ្វីបន្ទាប់ទៅទៀតនៅពេលដែលកំពុងតែឈានចូលថ្នាក់សាកលវិទ្យាល័យហើយនោះ។
WEduShare បានរៀបចំនូវសិក្ខាសាលាមួយដែលស្តីអំពី "តើគួរធ្វើអ្វីបន្ទាប់ពីប្រឡងចប់បាក់ឌុប?" ដើម្បីបើកឱកាសដល់ប្អូនៗដែលមានចម្ងល់ទាក់ទងនឹងបញ្ហាខាងលើ និងចង់ស្វែងយល់បន្ថែមពីព័ត៌មាន ដើម្បីដោះស្រាយនូវចម្ងល់ដែលធ្វើឱ្យមានការស្រពិចស្រពិលដល់ការរៀបចំផែនការក្រោយបញ្ចប់ថ្នាក់វិទ្យាល័យរបស់ខ្លួន។ បន្ថែមពីនេះយើងក៏បានអញ្ជើញវាគ្មិនមួយរូប ដែលលោកនឹងចូលខ្លួនផ្តល់នូវមតិយោបល់ និងធ្វើការចែករំលែកបទពិសោធន៍ទៅដល់ប្អូនៗទាំងអស់គ្នា ។
នៅក្នុងសិក្ខាសាលានោះដែរយើងនឹងផ្ដោតសំខាន់ទៅលើចំណុច៣ធំៗគឺ៖
ដូច្នេះហើយក្នុងឱកាសដ៏ពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយស្ដីអំពី៖ "តើគួរធ្វើអ្វីបន្ទាប់ពីប្រឡងចប់បាក់ឌុប What Should You Do After BacII?"
ដោយមានការចូលរួមពីវាគ្មិនកិត្តិយសគឺ លោកហៀក ណារ៉ាត់ដែលជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំអក្សរសាស្ត្រអង់គ្លេស នៅឯវិទ្យាស្ថានភាសាបរទេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ការគ្រប់គ្រង់គម្រោងផែនការទីក្រុងវ័យឆ្លាត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។
📌 ងាយស្រួល!!! ដើម្បីចូលរួមសិក្ខាសាលានេះដោយអ្នកទាំងអស់គ្នា គ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះរួចជាការស្រេច៖ https://forms.office.com/r/SgCeaEFibW
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ WEduShare ហើយធ្វើផ្ទាល់នៅ:
📍អាគារ GIA TOWER ជាន់ទី 38 (កោះពេជ្រ)
🗓 កាលបរិចេ្ឆទ: ថ្ងៃ សៅរ៍ ទី 18 ខែ វិច្ឆិកា ឆ្នាំ ២០២៣
🕟 ពេលវេលា: 2:00- 4:00 (ល្ងាច)
📞លេខទូរស័ព្ទទំនាក់ទំនង: 017 54 83 54 | 081 63 63 60
✅ ចូលរួមដោយសេរី
» ចូលរួម Telegram Workshop Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1
Powered by Froala Editor