Volunteer with WWF-Cambodia for Earth Hour Cambodia 2023
  • Partially Funded Scholarship
  • Short-term Program
  • Cambodia
  • 24 Feb 2023

Volunteer with WWF-Cambodia for Earth Hour Cambodia 2023


757 Views

អំពីកម្មវិធី

តើអ្នកជាយុវជនដែលស្រលាញ់បរិស្ថាន និងចង់ចាត់វិធានការដើម្បីស្តារផែនដីស្រស់បំព្រងឡើងវិញមែនទេ?

ចូលរួមជាអ្នកស្ម័គ្រចិត្តសម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដី ២០២៣!

ទិវាមួយម៉ោងសម្រាប់ភពផែនដី បានចាប់ផ្តើមនៅឆ្នាំ ២០០៧ គឺជាចលនាបរិស្ថានសកលក្នុងការកៀងគការចូលរួមពីមនុស្សគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុ និងបញ្ហាបរិស្ថានផ្សេងទៀត ធ្វើយ៉ាងណាការពារផែនដីដែលជាផ្ទះរបស់យើងទាំងអស់គ្នា។ ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅប្រទេសកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ពេញនិយមមួយដែលបំផុសការចូលរួមពីប្រជាជនកម្ពុជា ជាពិសេសយុវជនក្នុងការការពារបរិស្ថាន និងធម្មជាតិ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន អង្គការ WWF ក្រុមយុវជន និងមានការគាំទ្រពីដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។

ក្នុងឆ្នាំ២០២៣នេះ ទិវាមួយម៉ោងសម្រាប់ភពផែនដីនឹងប្រារព្ធនៅ FACTORY Phnom Penh នាថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨:០០ ព្រឹកតទៅ។

តោះចូលរួមជាអ្នកស្ម័គ្រចិត្តទាំងអស់គ្នា ដើម្បីជម្រុញឲ្យមានការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពវិជ្ជមានបន្ថែមទៀត សម្រាប់និរន្តរភាពបរិស្ថាន។

អត្ថប្រយោជន៍នៃការស្ម័គ្រចិត្ត

  • លិខិតបញ្ជាក់ការចូលរួមទទួលស្គាល់ពីស្ថាប័នរៀបចំកម្មវិធី
  • ចូលរួមជាផ្នែកមួយក្នុងយុទ្ធនាករណ៍បរិស្ថានកម្រិតសកល
  • ឱកាសទទួលជំនាញ និងបទពិសោធន៍តាមការងារអនុវត្តជាក់ស្តែង
  • ឱកាសភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ និងអ្នកទទួលបន្ទុកកិច្ចការសាធារណៈ មានបទពិសោធន៍ខ្ពស់ជាពិសេសនៅក្នុងវិស័យបរិស្ថាន
  • វត្ថុអនុស្សាវរីយ៍ពីកម្មវិធី

របៀបដាក់ពាក្យ

ដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្តតាមរយៈតំណរភ្ជាប់៖ https://forms.gle/JCQkF9zoM57FFCuLA

ផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣

ចូលទៅកាន់តំណរភ្ជាប់សម្រាប់ពត៌មានលម្អិត https://wwf-cambodia.exposure.co/033760681e4bdbfb1fbe26e828d319d0

ឬទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៨១ ២៨១ ១០១

 ***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

Powered by Froala Editor