USAID Digital Workforce Development Scholarship
  • Fully Funded Scholarship
  • Bachelor
  • Cambodia
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង-NUM, សាកលវិទ្យាល័យជាតិបាត់ដំបង-NUBB, សាកលវិទ្យាល័យស្វាយរៀង-SRU)

USAID Digital Workforce Development Scholarship


802 Views

អំពីអាហារូបករណ៍

កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងផ្នែកឌីជីថលរបស់គម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល USAID នឹងផ្តល់អាហារូបករណ៍ (ដែលនឹងចាប់ផ្តើមក្នុងខែ កុម្ភៈ ឆ្នាំ 2023) ដល់និស្សិតដែលកំពុងសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ព័ត៌មានវិទ្យា ការសិក្សាពហុព័ត៍មាន(multimedia) ឬសេដ្ឋកិច្ចឌីជីថលនៅតាមសាកលវិទ្យាល័យដៃគូទាំងបី (សាកលវិទ្យាល័យជាតិគ្រប់គ្រង-NUM, សាកលវិទ្យាល័យជាតិបាត់ដំបង-NUBB, សាកលវិទ្យាល័យស្វាយរៀង-SRU)។ 

សម្រាប់ឆ្នាំ 2023 យើងនឹងផ្តល់អាហារូបករណ៍រហូតទៅដល់75កន្លែងដល់សិស្សនិស្សិតកម្ពុជាដែលមានលក្ខខណ្ឌសមស្របនឹងលក្ខខណ្ឌរបស់កម្មវិធីអាហារូបរណ៍ (អាចជាសិស្សនិស្សិតដែលបានចុះឈ្មោះរៀនឬគ្រោងនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យទាំងបីខាងលើ ក្នុងឆ្នាំសិក្សា 2023)។ របបអាហារូបករណ៍គឺមានទាំងសម្រាប់ថ្នាក់បរិញ្ញាបត្ររងរយៈពេល 2 ឆ្នាំ និងថ្នាក់បរិញ្ញាបត្ររយៈពេល 4ឬ5 ឆ្នាំ។ ប្រសិនជាអ្នកចង់ដឹងអំពីព័ត៍មានអាហារូបករណ៍បន្ថែមទៀតសូមចុចតំណភ្ជាប់នេះ៖ USAID_DWD_Scholarship

***គ្រប់ព័ត៍មាននិងតម្រង់ទំាងអស់នៃអាហារូបករណ៍គឺពុំមានបង់ប្រាក់ទេ។ 

កមិ្រតនិងមុខវិជ្ជាសិក្សា

អាហារូបករណ៍ផ្តល់សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខវិជ្ជា ឌីជីថល បច្ចេកវិទ្យាពត៌មាននិងសារគមនាគមន៍ (ICT) និងពត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យទាំងបីខាងលើ។

តើអ្នកណាខ្លះអាចដាក់ពាក្យស្នើរអាហារូបករណ៍បាន?

   - សិស្ស និស្សិតថ្មីដែលមានបំណងចុះឈ្មោះរៀនបរិញ្ញាបត្ររង និងបរិញ្ញាបត្រផ្នែក ឌីជីថល និងពត៌មានវិទ្យា

   - និស្សិតដែលកំពុងសិក្សាឆ្នាំទី1 ដល់ ទី4 នៅក្នុងចំណោមសាកលវិទ្យាល័យទាំងបីខាងលើ

លក្ខខណ្ឌតម្រូវសម្រាប់ស្នើរអាហារូបករណ៍

សម្រាប់សិស្ស និស្សិតថ្មី

   - បរិញ្ញាបត្ររង (2ឆ្នាំ)៖ បញ្ចប់ថ្នាក់ទី12 (គ្រប់និទ្ទេស)

   - បរិញ្ញាបត្រ (4ឆ្នាំ)៖ បញ្ចប់ថ្នាក់ទី12 (និទ្ទេស A-D)

   - បំពេញលក្ខខណ្ឌតម្រូវសម្រាប់ការទទួលចូលរៀន ឬជាប់តេស្តប្រឡងចូលដែលរៀបចំឡើងដោយសាកលវិទ្យាល័យដែគូរ

សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី2 ដល់ ទី4

   - បំពេញលក្ខខណ្ឌទទួលចូលរៀនកំណត់ដោយសាកលវិទ្យាល័យដែគូរ និងមាន GPA  ប្រចាំឆ្នាំចាប់ពី 3.0 ។

ចុចទីនេះសម្រាប់ពត៌មានលម្អិត និងឯកសារនិងរបៀបស្នើរអាហារូបករណ៍

 ***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.  

Powered by Froala Editor