អំពីកម្មវិធីអាហារូបករណ៍
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជន ទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២៣ - ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០ នាក់ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានការបែងចែកដូចខាងក្រោម៖
ថ្នាក់ក្រោយឧត្តមសិក្សា
ថ្នាក់បណ្ឌិត (Ph.D) និងបរិញ្ញាបត្រជាន់ខ្ពស់ (Master) ចំនួន ២០ កន្លែង
លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន
- មានសញ្ជាតិខ្មែរ
- ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រ មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម
- មានអាយុមិនលើសពី ៤០ឆ្នាំ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងមិនគិតអាយុសម្រាប់ថ្នាក់បណ្ឌិត
- មានសុខភាពបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា
សំណុំឯកសារភ្ជាប់ចាំបាច់សម្រាប់ការដាក់ពាក្យ
- ពាក្យសុំអាហារូបករណ៍ ០១ច្បាប់
- ជីវប្រវត្តិសង្ខេប ០១ច្បាប់
- កិច្ចសន្យា ០១ច្បាប់ (មានគំរូ)
- សញ្ញាបត្រទទួលបាន (ជាភាសាវៀតណាម ឬអង់គ្លេស) និងព្រឹត្តិបត្រពិន្ទុថតចម្លង ចំនួន ០១ច្បាប់ ដោយមានការបញ្ជាក់ពីសាលារាជធានី-ខណ្ឌ-ខេត្ត និងភ្ជាប់ច្បាប់ដើមមកជាមួយដើម្បីពិនិត្យផ្ទៀងផ្ទាត់។
- រូបថតទំហំ៤x៦ (រូបថតថ្មី ថតចំពីមុខពុំមានពាក់វ៉ែនតា និងផ្ទាំងក្រោយពណ៌ស) ០៤សន្លឹក
- លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ
- វិញ្ញាបនបត្រពិនិត្យកាយសម្បទា ០២សន្លឹក
ថ្នាក់បរិញ្ញាបត្រចំនួន ១០០កន្លែង (ក្របខ័ណ្ឌ CLMV ចំនួន ២០កន្លែង)
លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន
- មានសញ្ជាតិខ្មែរ
- មានអាយុមិនលើសពី ៣៥ឆ្នាំ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣)
- មានសញ្ញាបត្រមធ្យមទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានសុខភាពបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា
សំណុំឯកសារភ្ជាប់ចាំបាច់សម្រាប់ការដាក់ពាក្យ
- បង្កាន់ដៃដាក់ពាក្យ ០១ច្បាប់
- ពាក្យសុំអាហារូបករណ៍ ០១ច្បាប់
- ជីវប្រវត្តិសង្ខេប ០១ច្បាប់
- កិច្ចសន្យា ០១ច្បាប់ (មានគំរូ)
- មានសញ្ញាបត្រមធ្យមទុតិយភូមិថតចម្លង ចំនួន ០១ច្បាប់ ដោយមានការបញ្ជាក់ពីសាលារាជធានី-ខណ្ឌ-ខេត្ត និងភ្ជាប់ច្បាប់ដើមមកជាមួយដើម្បីពិនិត្យផ្ទៀងផ្ទាត់។
- រូបថតទំហំ៤x៦ (រូបថតថ្មី ថតចំពីមុខពុំមានពាក់វ៉ែនតា និងផ្ទាំងក្រោយពណ៌ស) ០៤សន្លឹក
- លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ
- វិញ្ញាបនបត្រពិនិត្យកាយសម្បទា ០២សន្លឹក
របៀបដាក់ពាក្យ
ការទទួលពាក្យ នឹងប្រព្រឹិត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហួតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃអគ្គនាយកដ្ឌានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានទីតាំង៖ អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ)។
ផែនទីទីតាំង៖
ចូលទៅកាន់តំណរភ្ជាប់សម្រាប់ពត៌មានលម្អិត https://www.facebook.com/iro.rupp
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.
TITHAKA - Professional Translation & Visa Services
Powered by Froala Editor