តើអ្នកកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េមែនទេ?
ប្រទេសកូរ៉េខាងត្បូងត្រូវបានស្គាល់ថាជាប្រទេសដែលមានប្រព័ន្ធអប់រំខ្ពស់លើការចែករំលែកចំណេះដឹងទៅកាន់សិស្សានុសិស្ស និងទទួលបានចំណាត់ថ្នាក់យ៉ាងជាប់លាប់ក្នុងការវាយតម្លៃអន្តរជាតិដូចជាកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិជាដើម។ មិនតែប៉ុណ្ណោះ មានអាហារូបករណ៍សកលជាច្រើនដែលអាចរកបានសម្រាប់សិស្សានុសិស្សដើម្បីសិក្សានៅប្រទេសកូរ៉េខាងត្បូង។ ក្នងនោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់នូវកម្មវិធីអាហារូបករណ៍ជាច្រើនសម្រាប់និស្សិតអន្តរជាតិ។ កម្មវិធីមួយក្នុងចំណោមកម្មវិធីល្បីបំផុតគឺកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ (KGSP) ដែលត្រូវបានគេស្គាល់ផងដែរថាជាអាហារូបករណ៍កូរ៉េពិភពលោក Global Korea Scholarship (GKS)។ អាហារូបករណ៍នេះត្រូវបានផ្តល់ជូននិស្សិតឆ្នើមមកពីជុំវិញពិភពលោកដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រឬក្រោយបរិញ្ញាបត្រសិក្សានៅប្រទេសកូរ៉េខាងត្បូង។ ចំនួនអាហារូបករណ៍ដែលទទួលបានតាមរយៈកម្មវិធីនេះអាចប្រែប្រួលជារៀងរាល់ឆ្នាំប៉ុន្តែជាធម្មតាវាគ្របដណ្តប់លើចំនួននិស្សិតយ៉ាងច្រើន។ យ៉ាងណាមិញ និសិ្សតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូងជាច្រើនប្រាកដជាមានចម្ងល់អំពីរបៀបរបបក្នុងការដាក់អាហារូបករណ៍តាមរយៈ GKS។
ក្នុងឱកាសពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយដោយមានការគាំទ្រពី Cambodian Student Association in Korea (CSAK) តាមរយៈ Zoom Online Meeting ស្តីអំពី៖ "ការចែករំលែកគន្លឹះសម្រាប់ការដាក់ពាក្យអាហារូបករណ៍ថ្នាក់អនុបណ្ខិតរបស់ Global Korea Scholarship" ដែលមានការចូលរួមដោយផ្ទាល់ពី កញ្ញា គឿន កល្យាណ ជានិសិ្សតកម្ពុជាដែលជាប់អាហារូបករណ៍របស់ GKS និងជាប្រធានសមាគមន៍ CSAK ដែលទទួលបានឱកាសទៅសិក្សាថ្នាក់អនុបណ្ឌិតលើមុខជំនាញ Pediatric នៅ Chungnam National University ក្នុងទីក្រុង Daejeon ប្រទេសកូរ៉េខាងត្បូង។ កញ្ញានឹងចូលរួមនៅក្នុងសិក្ខាសាលានេះក្នុងនាមជាវាគ្មិនដើម្បីចែករំលែកនូវបទពិសោធន៍ ក៏ដូចជាគន្លឹះផ្សេងៗក្នុងការដាក់អាហារូបករណ៍ជាមួយ GKS ដែលនឹងប្រព្រឹត្តធ្វើឡើងតាមរយៈ Zoom Online Meeting នៅថ្ងៃ សុក្រ ទី 21 ខែ កក្កដា ឆ្នាំ 2023 នៅវេលាម៉ោង 2pm - 4pm នៅកម្ពុជា។
តោះ! ចូលរួមសិក្ខាសាលាតាមរយៈ Zoom Online Meeting ឥឡូវនេះដោយសេរីដើម្បីដឹងកាន់តែច្បាស់អំពីអាហារូបករណ៍របស់ GKS
ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖
📌 https://forms.office.com/r/4sTV9GGyQj
📌 ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម:
https://t.me/+oP8WIVmudzQyYTU1
Powered by Froala Editor