Free
  • Free
  • 2023-12-21 02:00:00
  • 2023-12-21 04:00:00
  • Zoom Online Meeting

Tips For Applying Stipendium Hungaricum Scholarship


Posted at: 17 Dec 2023
508 Views

តើអ្នកជានិស្សិតដែលកំពុងស្វែងរកនូវអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាទៅតំបន់អឺរ៉ុបមែនទេ?

ស្របពេលដែលនៅតំបន់អឺរ៉ុប មានការកើនឡើងសិស្សនិស្សិតជាច្រើនបានផ្លាស់ប្តូរការសិក្សាទៅតំបន់អឺរ៉ុប។ ប្រព័ន្ធអប់រំនៅតំបន់អឺរ៉ុបបានទទួលស្គាល់ជាតំបន់មួយដែលមានសក្តានុពលនៃការអប់រំប្រកបដោយគុណភាពខ្ពស់ មានប្រសិទ្ធភាព ផ្តល់ឱកាសទៅដល់សិស្សនិស្សិតអន្តរជាតិជុំវិញពិភពលោកក្នុងការក្រេបយកនូវចំណេះដឹង និងបទពិសោធន៍នៅតំបន់អឺរ៉ុប។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលហុងគ្រីបានផ្តល់ជូនដល់សិស្សនិស្សិតអន្តរជាតិជាច្រើននាក់ជារៀងរាល់ឆ្នាំ ដូចជាកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Scholarship។ កម្មវិធីអាហារូបករណ៍នេះបានរ៉ាប់រងទាំងអស់រួមមាន ថ្លៃសិក្សា, ប្រាក់ឧបត្ថម្ភប្រចាំខែ, កន្លែងស្នាក់នៅ, ការរ៉ាប់រងផ្នែកវេជ្ជសាស្ត្រ, និងផ្សេងៗទៀត។ បន្ថែមពីលើកនឹងទៀតគឺមានកម្មវិធីសិក្សាជាច្រើនមិនថា ថ្នាក់បរិញ្ញប័ត្រ, ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់, និងថ្នាក់បណ្ឌិត។ បន្ទាប់ពីការសិក្សានៅប្រទេសហុងគ្រីបានបញ្ចប់ សិស្សនិស្សិតនឹងត្រឡប់មកកាន់មាតុភូមិប្រទេស ដោយពាំនាំនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនពីការសិក្សាមកអភិវឌ្ឍប្រទេសកំណើតរៀងៗខ្លួនវិញ។

កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Scholarship បានស្វាគមន៌សិស្សនិស្សិតទៅដល់ 5ទ្វីប រហូតដល់ 90ប្រទេស។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីអាហារូបករណ៍នេះបានផ្តល់នៅកន្លែងរហូតទៅដល់800កន្លែង រួមមានប្រទេសកម្ពុជាយើងផងដែរ។

ក្នុងឱកាសពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយតាមរយៈ Zoom Online Meeting ស្តីអំពី៖ "Tips For Applying Stipendium Hungaricum Scholarship" ដោយមានការចូលរួមល សង្វាតរក្សា និង លោក ទីសុវណ្ណ សិរីបុត្រ ដែលជានិស្សិតបានជាប់អាហារូបករណ៍ Stipendium Hungaricum Scholarship នឹងចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងការចែករំលែកគន្លឹះអំពីការដាក់ពាក្យអាហារូបករណ៍ ព្រមទាំងបទពិសោធន៍របស់គាត់ផ្ទាល់ក្នុងការសិក្សា និងការរស់នៅក្នុងប្រទេសហុងគ្រី ដែលកម្មវិធីនឹងប្រព្រឹត្តធ្វើឡើងតាមរយៈ Zoom Online Meeting នៅថ្ងៃ ព្រហស្បតិ៍  ទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣ នៅវេលាម៉ោង  2:00 PM - 4:00 PM។

តោះ! ចូលរួមសិក្ខាសាលានេះតាមរយៈ Zoom Online Meeting ទាំងអស់គ្នាដោយសេរីដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីអាហារូបករណ៍របស់  Stipendium Hungaricum Scholarship នេះ

ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖

📌 https://forms.office.com/r/adHfncpYSd

សិក្ខាសាលានេះត្រូវបានរៀបចំដោយ WEduShare និងមានការចូលរួមដោយផ្ទាល់ពី Mr. NIL Sangvat Reksa និង Mr. TYSOVANN Sereyboth

📍ត្រូវបានធ្វើឡើងតាមរយៈ Zoom Online Meeting (Link Zoom Meeting will be sent to your email)

🗓 កាលបរិច្ឆេទ: ថ្ងៃ ព្រហស្បតិ៍  ទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣

🕟 ពេលវេលា: ម៉ោង 2:00 PM - 4:00 PM

» ចូលរួម Telegram Group Workshops Series សម្រាប់ព័ត៌មានសិក្ខាសាលា៖ https://forms.office.com/r/qFveRE3qz0

Powered by Froala Editor