Free
  • Free
  • 2023-09-24 10:00:00
  • 2023-09-24 12:00:00
  • អាគារ GIA TOWER ជាន់ទី 38 (កោះពេជ្រ)

Tips for Applying SHE-CAN Scholarship


Posted at: 17 Sep 2023
62 Views

កម្មវិធីអាហារូបករណ៍ SHE-CAN ត្រឡប់មកវិញសារជាថ្មីជាមួយនឹងការបើកទទួលពាក្យសម្រាប់ Leadership Program ក្នុងឆ្នាំ២០២៤។ 
SHE-CAN ជាកម្មវិធីអាហារូបករណ៍ស្វែងរកអ្នកដឹកនាំស្ត្រីវ័យក្មេងដែលមានទេពកោសល្យពីប្រទេសកម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានឱកាសតិចតួចក្នុងការទទួលបានការសិក្សាអប់រំខ្ពស់។ 
កម្មវិធីអាហារូបករណ៍នេះជាអាហារូបករណ៍ពិសេសសម្រាប់យុវតីខ្មែរដែលមានបំណងចង់ការបន្តការសិក្សារបស់ខ្លួននៅសហរដ្ឋអាមេរិក និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមជាចំណែកដើម្បីអភិវឌ្ឍន៍ ផ្លាស់ប្តូរបរិបទសហគមន៍ និងសង្គមរបស់ពួកគេ កម្មវិធីអាហារូបករណ៍នេះផ្តោតសំខាន់ទៅលើការបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំ និងជំរុញឱ្យស្ត្រីចូលជាចំណែកយ៉ាងសំខាន់ក្នុងកិច្ចការសង្គមនានា។ តាមរយៈការចូលទៅកាន់ការអប់រំនៅមហាវិទ្យាល័យលំដាប់ពិភពលោក ការណែនាំ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅក្នុងសហរដ្ឋអាមេរិក និស្សិតនឹងត្រូវបានផ្តល់ឱ្យនូវឧបករណ៍ជំនួយដែលជាចំណេះដឹង សមត្ថភាព ដែលជាតម្រូវការសម្រាប់ពួកគេពេលត្រឡប់មកមាតុភូមិវិញ និងជាការធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំធេងក្នុងប្រទេសកំណើតរបស់ពួកគេ។ មួយវិញទៀតគោលបំណងធំរបស់កម្មវិធី 
អាហារូបករណ៍នេះ គឺចង់ឱ្យស្ត្រីចូលរួមក្នុងការសម្រេចជោគវាសនាសង្គមជាតិ របស់ពួកគេ និងអភិវឌ្ឍន៍សង្គមឱ្យមានភាពរីកចម្រើនជឿនលឿននាពេលអនាគត។  


សម្រាប់ឱកាសពិសេសមួយនេះ WEduShare បានធ្វើការរៀបចំនូវសិក្ខាសាលាមួយស្តីពី៖ "Tips for Applying SHE-CAN Scholarship" ដោយមានការចូលរួមពីវាគ្មិនពិសេសពីររូបគឺ កញ្ញា លី ឧត្តមនាថ និងកញ្ញា ស្រេង រ៉ូហ្សាម៉ានិច ដែលជាបេក្ខជនជាប់អាហារូបករណ៍នេះក្នុងឆ្នាំ 2023 នឹងចូលខ្លួនជាវាគ្មិនកិត្តិយសដើម្បីការចែករំលែកនូវបទពិសោធន៍នៃការដាក់ពាក្យសម្រាប់កម្មវិធីអាហារូបករណ៍នេះ។ 

កម្មវិធីនេះនឹងប្រព្រឹត្តនៅអគារ GIA, ជាន់ទី 38 កោះពេជ្រ នៅថ្ងៃ អាទិត្យ ទី 24 ខែ កញ្ញា  ឆ្នាំ 2023 នៅវេលាម៉ោង 10am – 12:00pm (ម៉ោងនៅកម្ពុជា) 


តោះ! ចូលរួមសិក្ខាសាលានេះទាំងអស់គ្នាដោយសេរី ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ 📌 https://forms.office.com/r/WVSgnLwbUr
📌  ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម:https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor