តើអ្នកជានិស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងមានចំណាប់អារម្មណ៍នឹងអាហារូបករណ៍ចង់ទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកដែរឬទេ?
ប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជាប្រព័ន្ធអប់រំកំពូលនៅលើពិភពលោក ដោយសារតែពួកគេផ្តល់ជូននូវជម្រើសដ៏សម្បូរបែបសម្រាប់និស្សិតអន្តរជាតិ។ ក្រៅពីនេះ ប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិកមានកម្មវិធីដែលមានភាពចម្រុះជាច្រើនដើម្បីលើកទឹកចិត្តដល់និសិ្សតមកពីជុំវិញពិភពលោក។ សហរដ្ឋអាមេរិកក៏ផ្តល់ជូននូវកម្មវិធីសិក្សាផ្សេងៗ ក៏ដូចជាកម្មវិធីអាហារូបករណ៍រហូតដល់ ១០០% ដល់និស្សិតអន្តរជាតិដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សាមួយឆមាសនៅសហរដ្ឋអាមេរិកផ្ទាល់។ ក្នុងនោះក៏មានកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាពេញលេញមួយដែលត្រូវបានគេស្គាល់ថាជាកម្មវិធី Global Undergraduate Exchange Program ឬ Global UGRAD Program ។ Global UGRAD Program គឺជាកម្មវិធីផ្លាស់ប្តូរការសិក្សាដែលមានអាហារូបករណ៍ពេញលេញ និងត្រូវបានឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិកដែលផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រជាង 55 ប្រទេស(ក្នុងនោះមានប្រទេសកម្ពុជាផងដែរ)។ សិស្សានុសិស្សត្រូវបានផ្តល់ឱកាសឲ្យទៅសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា នៅទូទាំងសហរដ្ឋអាមេរិកដែលកំណត់ដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក្នុងថ្នាក់បរិញ្ញាបត្រ (Undergraduate)។ មិនតែប៉ុណ្ណោះ Global UGRAD Program ត្រូវបានទទួលស្គាល់ និងគ្រប់គ្រងដោយ World Learning។ និស្សិតដែលបានបញ្ចប់វគ្គសិក្សាជាមួយនឹងកម្មវិធី Global UGRAD បានត្រឡប់មកវិញពីសហរដ្ឋអាមេរិកជាមួយនឹងសមត្ថភាព និងភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដ សម្រាប់ប្រើប្រាស់នៅក្នុងអាជីពនៃប្រទេសកំណើតរបស់ពួកគេ។
ក្នុងឱកាសពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយតាមរយៈ Zoom Online Meeting ស្តីអំពី៖ "ការចែករំលែកគន្លឹះក្នុងការដាក់ពាក្យអាហារូបករណ៍តាមរយៈ Global Undergraduate Exchange Program" ដែលមានការចូលរួមដោយផ្ទាល់ពី អ្នកនាង សុខ សូនីតា ដែលជា Global UGRAD Program Awardee (2021-2022) ដែលទទួលបានឱកាសទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក។ អ្នកនាងនឹងចូលរួមនៅក្នុងសិក្ខាសាលានេះក្នុងនាមជាវាគ្មិនដើម្បីចែករំលែកនូវគន្លឹះផ្សេងៗក្នុងការដាក់អាហារូបករណ៍ជាមួយ Global UGRAD Program ព្រមទាំងបទពិសោធន៍របស់គាត់ផ្ទាល់ក្នុងការសិក្សា និងការរស់នៅក្នុងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តធ្វើឡើងតាមរយៈ Zoom Online Meeting នៅថ្ងៃ ពុធ ទី 09 ខែ សីហា ឆ្នាំ 2023 នៅវេលាម៉ោង 2pm - 4pm ។
តោះ! ចូលរួមសិក្ខាសាលាតាមរយៈ Zoom Online Meeting ឥឡូវនេះដោយសេរីដើម្បីដឹងកាន់តែច្បាស់អំពីដំណើរការនៃការដាក់ពាក្យអាហារូបករណ៍ផ្លាស់ប្តូរការសិក្សារបស់ Global UGRAD Program ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖
📌 https://forms.office.com/r/JacBMFYS1W
📌 ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1
Powered by Froala Editor