ក្នុងអត្ថបទនេះ យើងនឹងបង្ហាញឱ្យអ្នកយល់អំពីការសិក្សាវគ្គតម្រង់ទិសនៅប្រទេសអូស្ត្រាលីជាមួយ Kaplan International Pathways Australia ។ វគ្កសិក្សាតម្រង់ទិសក្នុង Kaplan International Pathways ប្រទេសអូស្ត្រាលី គឺជាផ្នែកមួយនៃបណ្តាញសកលដែលមានបទពិសោធន៌ជាង 10 ឆ្នាំក្នុងការផ្តល់ជូននូវវគ្គសិក្សាតម្រង់ទិសទៅកាន់និស្សិតអន្តរជាតិ។ បន្ថែមពីនេះ Kaplan International Pathways នៅប្រទេសអូស្ត្រាលី គឺជាដៃគូជាមួយសាកលវិទ្យាល័យកំពូលរបស់ប្រទេសអូស្ត្រាលីដែលជួយក្នុងការបោះជំហានដំបូងរបស់អ្នកទាំងអស់គ្នាឆ្ពោះទៅរកការសិក្សាថ្នាក់បរិញ្ញាបត្រ និងទទួលបានភាពជោគជ័យក្នុងការសិក្សានៅសាកលវិទ្យាល័យកំពូលក្នុងប្រទេសអូស្ត្រាលី។
សិស្សានុសិស្សាអាចមានឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីជាមួយ Kaplan International Pathways Australia ដែលសិក្សានៅសាកលវិទ្យាល័យកំពូល "The University of Newcastle’’ ស្ថិតក្នុងទីក្រុង Sydney ហើយក៍ជាស្ថាប័នស្រាវជ្រាវដែលមានគុណភាពខ្ពស់នៅប្រទេសអូស្ត្រាលីថែមទៀតផង។
ដេីម្បីយល់ដឹងអំពីព័ត៌មាននៃការសិក្សាវគ្គតម្រង់ទិសទៅសិក្សានៅប្រទេសអូស្ត្រាលីនេះ ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតនោះ សិស្សានុសិស្សទាំងអស់គ្នាអាចធ្វើការចូលរួមសិក្ខាសាលារបស់ Kaplan International Pathways Australia ដែលស្តីអំពី “Study at a Top University in Australia with Scholarships Up to 35%. Find out more about The University of Newcastle, Degrees in Architecture, Construction Management, Health Sciences and many more" ជាមួយឱកាសទទួលបានអាហារូបករណ៍រហូតដល់ 35%។ សិក្ខាសាលានេះនឹងត្រូវបានរៀបចំដោយ WEduAbroad និងទទួលបានការគាំទ្រពី Kaplan International Pathways Australia ហេីយក៏មានការចូលរួមពីអ្នកតំណាងសាលាផ្ទាល់គឺ Mr. Jonathan Hunter, College Director – The University of Newcastle College of International Education ដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង 2:00 PM - 4:00 PM (រសៀល) ដែលមានទីតាំងស្ថិតនៅ Garden in the Air Tower (GIA), 38th Floor កោះពេជ្រ។
📌ដេីម្បីចូលរួមក្នុងសិក្ខាសាលានេះអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ https://forms.office.com/r/qFFEMyRpWp
»ចូលរួម Telegram Workshop Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1
Powered by Froala Editor