Free
  • Free
  • 2024-08-12 02:00:00
  • 2023-08-12 04:00:00
  • Garden in the Air Tower (GIA), 38th Floor កោះពេជ្រ

Study at 4 Top Universities in Switzerland with Swiss Education Group


Posted at: 29 Jul 2023
214 Views

តើនិស្សិតកំពុងស្វែងរកព័ត៌មានអំពីអាហារូបករណ៍ និងឱកាសទៅបន្តការសិក្សានៅប្រទេសស្វីសមែនដែរឬទេ? 

ប្រទេសស្វីសត្រូវបានគេស្គាល់ថាមានប្រព័ន្ធអប់រំដ៏ល្អបំផុតនៅលើពិភពលោកដែលមានចំណាត់ថ្នាក់អប់រំខ្ពស់ ហើយសម្រាប់ស្តង់ដារសិក្សាមានភាពម៉ត់ចត់ វិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត ការផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏រឹងមាំ ដែលរៀបចំសិស្សឱ្យទទួលបានភាពជោគជ័យក្នុងអាជីពផ្សេងៗ។ លើសពីនេះ ប្រទេសស្វីសមានស្ថាប័នឧត្តមសិក្សាជាច្រើនដែលជាជម្រើសសម្រាប់និសិ្សតធ្វើការជ្រើសរើស រួមមានជំនាញល្បីៗមានដូចជា៖ បដិសណ្ឋារកិច្ច សហគ្រិន និងជំនាញធ្វើម្ហូបជាដើម។ ដូច្នេះ បើសិនជាសិស្សានុសិស្សមានគម្រោងចង់ទៅបន្តការសិក្សាជាមួយនឹងការទទួលបាននូវអាហារូបករណ៍ពីប្រទេសស្វីស ហើយសិស្សានុសិស្សមានចម្ងល់ក្នុងការជ្រើសរើសសាកលវិទ្យាល័យនៅប្រទេសស្វីស សិស្សានុសិស្សអាចធ្វើការស្វែងរកបានតាមរយៈ Swiss Education Group ដែលជាស្ថាប័នមួយតែងតែផ្ដល់ជូននូវអាហារូបករណ៍ដល់សិស្សានុសិស្សរហូតដល់ 30%។ Swiss Education Group (SEG) គឺជាក្រុមអប់រំឯកជនដ៏ធំបំផុតនៅក្នុងប្រទេសស្វីស។ បច្ចុប្បន្នស្ថាប័ន SEG កំពុងដំណើរការនៅសាលាបដិសណ្ឋារកិច្ច និងសាលាធ្វើម្ហូបដ៏ល្អបំផុតលើពិភពលោក ដែលជាប់ក្នុងចំណាត់ថ្នាក់កំពូលនៃឆ្នាំ 2023 QS Ranking ។ សាលាក៏មានការផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងឱកាសដើម្បីទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃតាមរយៈការចុះកម្មសិក្សានៅក្នុងឧស្សាហកម្មផ្សេងៗថែមទៀតផង។ នៅក្នុងស្ថាប័ន SEG មានសាកលវិទ្យាល័យចំនួន 4 ដែលល្បីល្បាញផ្នែកបដិសណ្ឋារកិច្ច សហគ្រិន និងជំនាញធ្វើម្ហូបគឺ Swiss Hotel Management School (S.H.M.S), César Ritz Colleges,  Hotel Institute Montreux (H.I.M), និង Culinary Arts Academy ។ ដូច្នេះ សិស្សានុសិស្សអាចធ្វើការជ្រើសរើសលើមុខជំនាញ និងសាកលវិទ្យាល័យដែលនិស្សិតពេញចិត្តដើម្បីទទួលបានការបណ្តុះបណ្តាលទេពកោសល្យដ៏រឹងមាំ។


ក្នុងឱកាសពិសេសនេះផងដែរ WEduAbroad បានរៀបចំឡើងនូវសិក្ខាសាលាអំពី៖ “ការសិក្សានៅសាកលវិទ្យាល័យកំពូលៗទាំង ៤ ក្នុងប្រទេសស្វីស ជាមួយ Swiss Education Group”  ដែលមានវត្តមានផ្ទាល់ពីលោក Phone Myat San ដែលជាតំណាងសាលាផ្ទាល់។ លោកនឹងចូលរួមនៅក្នុងសិក្ខាសាលានេះក្នុងនាមជាវាគ្មិនដើម្បីចែករំលែកព័ត៌មាន  ក៏ដូចជាគន្លឹះនានាក្នុងការដាក់ពាក្យទៅសិក្សានៅ Swiss Education Group  ដែលសិក្ខាសាលានេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃ សៅរ៍ ទី 12 ខែ សីហា ឆ្នាំ 2023 នៅវេលាម៉ោង 2pm - 4pm នៅ Garden in the Air Tower (GIA), 38th Floor កោះពេជ្រ។  

នៅចាំអ្វីទៀត! ដើម្បីទទួលបានព័ត៌មានឱ្យកាន់តែច្បាស់អំពី Swiss Education Group តោះ!!! ធ្វើការចូលរួមសិក្ខាសាលានេះដោយសេរី ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖  

📌https://forms.office.com/r/GfFrMAvdgq


» ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor