Start Your Journey In New Zealand with Massey University & College

Start Your Journey In New Zealand with Massey University & College


Posted at: 12 Dec 2023
395 Views

នូវែលសូឡង់គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោកក្នុងចំណោមប្រទេសដទៃទៀតដែលមានប្រជាជនរស់នៅជាង ៤ លាននាក់ មានស្ថិរភាពផ្នែកសេដ្ឋកិច្ច ហើយការចំណាយនៃការរស់នៅប្រចាំថ្ងៃគឺមានកម្រិតទាបដែលបង្កើតឱ្យមានភាពងាយស្រួលក្នុងការរស់នៅ។ ប្រសិនបើអ្នកជាមនុស្សស្រឡាញ់ធម្មជាតិ ទេសភាពស្រស់ស្អាត សមុទ្រ ភ្នំនិងប្រជាជនដែលតែងតែមានស្នាមញញឹម និងស្វាគមន៍អ្នកដោយភាពរួសរាយជានិច្ច នោះប្រទេសនូវែលសេឡង់នេះជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ ប្រទេសនូវែលសូឡង់អាចជាប្រទេសក្នុងក្តីស្រមៃរបស់សិស្សានុសិស្សជាច្រើន  ឬអាចថាជាគោលដៅពេញនិយមសម្រាប់សិស្សានុសិស្សកម្ពុជាក្នុងការទៅបន្តការសិក្សារបស់ពួកគេ។ ប្រសិនបើនិយាយពីប្រព័ន្ធអប់រំវិញ ប្រទេសនូវែលសូឡង់មានប្រព័ន្ធអប់រំដ៏ល្អ និងមានគុណភាពខ្ពស់ ដែលក្នុងនោះមាននូវសាកលវិទ្យាល័យជាច្រើនដែលមានការទទួលស្គាល់ជាសាកល។

តើអ្នកកំពុងតែមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស ហើយចង់ ចង់ឱ្យខ្លួនបានស្គាល់វប្បធម៌ផ្សេងៗពីប្រទេសដទៃទៀត របៀបរបបនៃការរស់នៅ និងទទួលបានជំនាញដ៏មានតម្លៃមួយដែលអាចធ្វើឱ្យអ្នកមានឱកាសទទួលបានការងារនៅក្នុងទីផ្សារការងារពិភពលោកដែរឬទេ? ការសិក្សានៅប្រទេសនូវែលសេឡង់ជាពិសេសនៅ Massey University អាចជាឱកាសផ្លាស់ប្តូរជីវិតដែលអ្នកបានកំពុងតែរង់ចាំក៏ថាបាន។ Massey University ជាសាកលវិទ្យាល័យលំដាប់កំពូលមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗដទៃទៀតដែលទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងប្រទេសនូវែលសូឡង់ និងទទួលបានការវាយតម្លៃ QS 5+ Star Rating ថែមទៀតផង។ បន្ថែមពីនេះ សាកលវិទ្យាល័យមានផ្តល់នូវកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សដូចជា សាលាធុរកិច្ច Massey មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសុខភាព មហាវិទ្យាល័យសិល្បៈច្នៃប្រឌិត ដែលជាជម្រើសសម្រាប់សិស្សានុសិស្សក្នុងការងាយស្រួលដើម្បីបន្តការសិក្សារបស់ពួកគេ។ ការបង្កើតឱ្យមានបរិយាកាសពោរពេញទៅដោយការគាំទ្រ សាមគ្គីភាព សម្រាប់សិស្សានុសិស្សដើម្បីទទួលបានភាពជោគជ័យ និងរីកចម្រើនសម្រាប់អនាគតការងាររបស់ពួកគេ។ 

ហេតុនេះហើយសម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅប្រទេសនូវែលសូឡង់ អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមសិក្ខាសាលាដែលស្តីអំពី “Start Your Journey In New Zealand with Massey University & College” ដែលមានការរៀបចំឡើងដោយ WEduAbroad និងមានការចូលរួមដោយមានការចូលរួមផ្ទាល់ពីអ្នកតំណាងសាលារបស់ Massey University ផ្ទាល់ គឺ Ms. Alice Pham ដែលជា Regional Manager SEA ។

***មានផ្តល់ឱកាសអាហាររូបករណ៍សម្រាប់សិស្សានុសិស្សអន្តរជាតិ

កុំភ្លេចចុះឈ្មោះចូលរួមសិក្ខាសាលារបស់យេីងដោយសេរីតាមរយៈតំណភ្ជាប់ខាងក្រោម: 

📌 https://forms.office.com/r/d6MmhLvyvR

សិក្ខាសាលានេះនឹងធ្វើឡើងដោយផ្ទាល់នៅ: 

🗓កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី16 ខែធ្នូ ឆ្នាំ2023 

⏰ពេលវេលា: ម៉ោង 2PM-4PM រសៀល 

📍ទីតាំង: Garden in the Air Tower (GIA), ជាន់ទី 38th កោះពេជ្រ

Powered by Froala Editor