Sharing Session - Tips to Prepare for Grade 12 National Exam.

Sharing Session - Tips to Prepare for Grade 12 National Exam.


Posted at: 26 Jul 2023
223 Views

នៅសល់តែ៣ខែទៀតប៉ុណ្ណោះ តើសិស្សានុសិស្សដែលជាបេក្ខជនប្រឡងគួរត្រៀមខ្លួនអ្វីខ្លះមុនពេលប្រឡងមធ្យមសិក្សាទុតិយភូមិ?

មកទល់ពេលនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នៅសល់តែ៣ខែទៀតប៉ុណ្ណោះ តើសិស្សានុសិស្សទាំងអស់មានអារម្មណ៍បែបណាដែរ? ហើយចង់បាននិទ្ទេសអ្វីដែរ?

ជាការពិតណាស់ សិស្សានុសិស្សដែលជាបេក្ខជនប្រឡងទាំងអស់កំពុងយកចិត្តទុកដាក់ត្រៀមខ្លួនយ៉ាងស្វិតស្វាញសម្រាប់ដណ្តើមជោគជ័យលើការប្រឡងដ៏មានសារៈសំខាន់នេះ។ មកដល់ពេលនេះ សិស្សានុសិស្សខ្លះ បានត្រៀមខ្លួនរួចហើយ និងខ្លះទៀត បានសម្រុកទៅរៀនគួរជាដើម។ ដូច្នេះហើយ សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សាថ្នាក់ទី១២ តែងមានការបារម្ភជាខ្លាំងក្នងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថាតើពួកគេគួរមានវិធីសាស្រ្តសំខាន់ៗអ្វីខ្លះក្នុងការត្រៀមលក្ខណៈឲ្យមានប្រសិទ្ធភាពចំពោះការប្រឡងនាពេលខាងមុខ។

ជាឱកាសពិសេសដល់ប្អូនៗសិស្សានុសិស្សទាំងអស់ WEduShare បានរៀបចំសិក្ខាសាលាមួយដែលជាវេទិកាចែករំលែកស្តីអំពី៖ ''វិធីសាស្រ្តត្រៀមខ្លួនដ៏មានប្រសិទ្ធភាពសម្រាប់រយៈពេល៣ខែមុនការប្រឡងបាក់ឌុប''  ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍សំខាន់ៗ និងវិធីសាស្រ្តសិក្សាល្អៗ ជំរុញដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដើម្បីទទួលបានលទ្ធផលល្អដែលមានការចូលរួមជាមួយវាគ្មិនពីររូបដែលជាអតីតសិស្សនិទេ្ទស A គឺកញ្ញា ឈួន លីសា និងកញ្ញា ម៉េន ម៉ូលីកា ដែលជាអតីតសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១។ ពួកគាត់នឹងមានវត្តមានក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស។

ប្អូនៗសិស្សានុសិស្សដែលកំពុងត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ បាននឹងកំពុងតែស្វែងរកវិធីសាស្ត្រ និងការរៀបចំផែនការមុនការប្រឡង៣ខែចុងក្រោយនេះមែនទេ? 

👉 មកធ្វើការជួប និងស្វែងយល់បន្ថែមពីវាគ្មិនកិត្តិយសយើងទាំង ២ ទាំងអស់គ្នា!!! នៅចាំអ្វីទៀត?

📣 តោះមកចូលរួមវេទិកាចែករំលែកនេះជាមួយ WEduShare ទាំងអស់គ្នាដោយសេរី និងឥតគិតថ្លៃដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖ 📌 https://forms.office.com/r/jz6xTzjmrM

 ✅ ចូលរួមដោយសេរី និងឥតគិតថ្លៃ

កម្មវិធីនេះត្រូវបានរៀបចំដោយ WEduShare

នឹងត្រូវបានធ្វើឡើងនៅ:  

🗓 កាលបរិច្ឆេទ: ថ្ងៃ សៅរ៍ ទី 05 ខែ សីហា ឆ្នាំ 2023

🕟 ពេលវេលា: 2 ដល់ 4 រសៀល

📍 ត្រូវបានធ្វើឡើងតាមរយៈ Zoom Online Meeting (Link Zoom Meeting will be sent to your email)

» ចូលរួម Telegram Workshop Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor