• 2023-12-27 02:00:00
  • 2023-12-27 04:00:00
  • Zoom Online Meeting

Sharing Experience - Student Life in Perth with Curtin University, Australia


Posted at: 20 Dec 2023
415 Views

ហេតុអ្វីបានជាសិស្សានុសិស្សកម្ពុជាគួរជ្រើសរើសគោលដៅសិក្សានៅទីក្រុង Perth ប្រទេសអូស្រ្ដាលីជាមួយនឹងសាកលវិទ្យាល័យ Curtin University ? 

សិស្សានុសិស្សគ្រប់ៗរូបតែងតែមានក្ដីស្រម៉ៃទៅសិក្សានៅបរទេស ដោយឡែកចំពោះសិស្សានុសិស្សកម្ពុជាវិញគេឃេីញមានអត្រានៃការកេីនឡេីងមែនទែនដែលបានទៅសិស្សានៅបរទេស។ នៅមួយរយ:ក្រោយនេះគេឃេីញមានសិស្សានុសិស្សកម្ពុជាបានជ្រេីសរេីសទៅសិក្សានៅប្រទេសអូស្រ្ដាលីដែលជាប្រទេសដ៏ល្បីល្បាញខាងគុណភាពនៃការអប់រំដែលមានស្តង់ដារខ្ពស់ល្អបំផុត ព្រមទាំងវប្បធម៌ដ៏សម្បូរបែប និងមានទីក្រុងដែលល្បីៗនិងទំនេីបៗ។ តួយ៉ាងក្នុងចំណោមទីក្រុងទាំងនោះ គេឃេីញមានទីក្រុងមួយដែលជាទីក្រុងធំក្នុងចំណោមទីក្រុងផ្សេងៗទៀតនៅប្រទេសអូស្រ្ដាលីនោះគឺ ទីក្រុងPerth។ Perth គឺជាទីក្រុងនៃមួយនៃប្រទេសអូស្រ្ដាលី ហេីយត្រូវបានគេស្គាល់ថាជាទីក្រុងដែលស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរ ហេីយទីក្រុងនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាទីក្រុងដែលមានការអប់រំល្អនៅក្នុងប្រទេសអូស្ដ្រាលី និស្សិតអន្តរជាតិដែលសិក្សានៅទីនោះទទួលបានឱកាសការងារច្រេីននិងការអប់រំល្អ។  មិនត្រឹមតែប៉ុណ្ណោះប្រជាជននៅទីក្រុង Perth គឺពិតជារួសរាយរាក់ទាក់ រីឯអាកាសធាតុវិញគឺមានបរិយាកាសស្ងប់ស្ងាត់និងមានបរិស្ថានស្រស់បំព្រងដែលទាក់ទាញភ្ញៀវទេសចរ និងសិស្សានុសិស្សអន្ដរជាតិឱ្យមកសិក្សារៀនសូត្រនៅទីនោះ។ ចំណុចពិសេសមួយទៀតនោះគឺសិស្សានុសិស្សគឺបានអនុញ្ញាតឱ្យធ្វើការងារក្រៅម៉ោងកំឡុងពេលសិក្សា ដែលជាភាពងាយស្រួលដល់សិស្សានុសិស្សអន្ដរជាតិដែលចង់មកសិក្សានៅ Perth ម៉្យាងទៀត Perth គឺសម្បូរទៅដោយវប្បធម៌ចម្រុះដែលគ្រប់និស្សិតអន្តរជាតិមករស់នៅទីនោះមានអារម្មណ៍កក់ក្ដៅ និងទទួលបានការស្វាគមន៍ និងរួសរាយរាក់ទាក់ពីប្រជាជននៅទីនោះផងដែរ។ រឿងដែលគេតែងតែល្បីពី Perth ទៀតសោតនោះគឺខាងគុណភាពនៃការអប់រំ នៅទីនោះគឺសម្បូរទៅដោយវិទ្យាល័យ និងសាកលវិទ្យាល័យល្បីៗជាច្រេីនដែល ផ្តល់នូវជម្រើសដល់សិស្សានុសិស្សអន្តរជាតិដើម្បីមានឱកាសក្នុងការបន្តការសិក្សារបស់ខ្លួន  

ក្នុងចំណោមសាកលវិទ្យាល័យទាំងនោះយើងសូមណែនាំសាកលវិទ្យាល័យមួយកន្លែងដែលជាជម្រើសមួយដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សនោះគឺ សាកលវិទ្យាល័យ Curtin University។ Curtin University  គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសអូស្រ្ដាលី សាកលវិទ្យាល័យនេះជាប់ចំណាត់ថ្នាក់លេខមួយ១ ដែលមានសិស្សទទួលបានការងារច្រើនជាងគេបន្ទាប់ពីរៀនបញ្ចប់ការសិក្សា មិនត្រឹមតែប៉ុណ្ណោះ Curtin University បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូល ២៥០ របស់ពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ១១ នៅក្នុងប្រទេសអូស្ត្រាលី ។ ម៉្យាងវិញទៀតនៅ Curtin University មានផ្ដល់ជូននូវជំនាញជាច្រើនសម្រាប់សិស្សានុសិស្សជ្រើសរើសព្រមទាំងមានគ្រូដលមានបទពិសោធន៍ជាច្រើនឆ្នាំលើជំនាញរៀងៗខ្លួន។ ម៉្យាងទៀត Curtin University មានទីធ្លាធំទូលាយសម្រាប់សិស្សានុសិស្សជួបជុំគ្នា សាលាមានគ្រឿងបរិក្ខារដ៏ទំនើបៗ និងសម្បូរបែប ហើយបរិស្ថានសាលាស្អាត និងមានភាពស្រស់បំព្រងដែលទាក់ទាញសិស្សជាតិនិងអន្តរជាតិឱ្យទៅសិក្សានៅ Curtin University។ 

ហេតុនេះហើយសម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅ Curtin University ទីក្រុងPerth ប្រទេសអូស្ត្រាលី  អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមសិក្ខាសាលាដែលស្តីអំពី  [Sharing Session]  | Sharing Experience - Student Life in Perth with Curtin University, Australia 

ចង់ដឹងពីជីវិតនៃការរស់នៅ និងការសិក្សានៅប្រទេសអូស្ត្រាលីជាពិសេសក្នុងទីក្រុង Perth មែនអត់? 

តោះ!! កុំភ្លេចចូលរួមជួបជាមួយលោក DIEP Kimheng ជានិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សា Bachelor of Mass Communication នៅ Curtin University ប្រទេសអូស្ត្រាលីទាំងអស់គ្នាណា! គាត់ នឹងចូលរួមធ្វើការចែករំលែកនូវបទពិសោធន៍នៃការរស់នៅ និងការសិក្សានៅទីក្រុង Perth ប្រទេសអូស្ត្រាលីរបស់គាត់ផ្ទាល់។  

តោះ! ចូលរួមសិក្ខាសាលានេះតាមរយៈ Zoom Online Meeting ទាំងអស់គ្នាដោយសេរី ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីការសិក្សានៅប្រទេសអូស្ត្រាលី!! 

ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.office.com/r/KMR7MAQfzK

សិក្ខាសាលានេះនឹងត្រូវបានរៀបចំដោយ WEduAbroad និងមានការចូលរួមដោយផ្ទាល់ពី Mr. DIEP Kimheng 

📍ត្រូវបានធ្វើឡើងតាមរយៈ Zoom Online Meeting (Link Zoom Meeting will be sent to your email) 

🗓 កាលបរិច្ឆេទ:   ថ្ងៃ ពុធ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣ 

🕟 ពេលវេលា: ម៉ោង 2:00 PM - 4:00 PM 

» ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor