ហេតុអ្វីបានជាសិស្សនិសិ្សតកម្ពុជាគួរទៅសិក្សានៅ Macquarie University នៃប្រទេសអូស្ត្រាលី?
ការសិក្សានៅប្រទេសអូស្ត្រាលីគឺជាក្ដីស្រមៃរបស់សិស្សនិស្សិតកម្ពុជាជាច្រើនរូបពីព្រោះតែគុណភាពនៃការអប់រំ ក៏ដូចជាឱកាសដ៏អស្ចារ្យក្នុងការទទួលបានបទពិសោធន៍ល្អៗក្នុងជីវិត។ ជាការពិត ប្រទេសអូស្ត្រាលីគឺជាប្រទេសមួយដែលមានភាពល្បីល្បាញខាងវិស័យអប់រំនៅក្នុងតំបន់ប៉ាសុីហ្វិក ដោយប្រទេសនេះមានប្រព័ន្ធអប់រំល្អប្រកបដោយគុណភាពខ្ពស់ និងទាន់សម័យ ។ លើសពីនេះនិស្សិតនឹងបានសិក្សានៅទីក្រុង Sydney ដែលជាទីក្រុងពោរពេញទៅដោយភាពចម្រុះ ទាំងជាតិសាសន៍ និងវប្បធម៌ផ្សេងជាច្រើនជុំវិញពិភពលោក និងជាទីក្រុងដែលមានភាពស្រស់ស្អាត ដែលអាចឱ្យនិស្សិតទទួលបានការរស់នៅប្រកបទៅដោយផាសុកភាព និងសុខសុវត្ថិភាព។
ជាមួយគ្នានេះផងដែរយើងសូមណែនាំសាកលវិទ្យាល័យមួយដែលជាជម្រើសមួយដ៏ល្អបំផុតសម្រាប់និសិ្សតដែលមានបំណងចង់បន្តការសិក្សានៅបរទេសនោះគឺសាកលវិទ្យាល័យ Macquarie University ។ Macquarie University គឺជាសាកលវិទ្យាល័យលំដាប់កំពូល ដែលផ្តល់ជូននូវវគ្គសិក្សាប្រកបដោយគុណភាព ភាពច្នៃប្រឌិតក្នុងវិស័យផ្សេងៗ។ Macquarie University Australia ផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រជាច្រើនមុខវិជ្ជាផ្សេងៗដូចជា ច្បាប់អាជីវកម្ម វិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្រសុខាភិបាល សិល្បៈ និងការរចនា និងច្រើនទៀត។ សាកលវិទ្យាល័យនេះមានសាខាចំនួនពីរដែលមានទីតាំងនៅចំកណ្តាលទីក្រុង Sydney City Campus និង North Ryde campus ដែលជាជម្រើសទីតាំងសម្រាប់និស្សិតក្នុងការជ្រើសរើសដើម្បការសិក្សារបស់ពួកគេ។ សាកលវិទ្យាល័យនេះទៀតសោត ក៏មាននូវការបំពាក់នូវសម្ភារៈសិក្សា បណ្ណាល័យសិក្សាដ៏ទំនើប និងសម្បូរបែប ដែលជាជំនួយសម្រាប់និស្សិតក្នុងការសិក្សាស្រាវជ្រាវ។ បន្ថែមពីលើនេះ យើងឃើញថាមានហេតុផលមួយចំនួនផ្សេងទៀតដែលនិស្សិតគួរជ្រេីសរេីស Macquarie University នោះគឺ ទីមួយ Macquarie University គឺជាសាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់ Top 130 នៅលើពិភពលោក (QS World University Ranking 2024) មិនត្រឹមតែប៉ុណ្ណោះ Macquarie University ក៏ទទួលបានចំណាត់ថ្នាក់ Top 1 in Sydney for Graduate Employment Rate (QS Employability Ranking 2023)។ ហេតុផលទីពីរ Macquarie University តែងតែផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជារៀងរាល់ឆ្នាំ។ ចំណែកឯហេតុផលទីបីនោះគឺ ឱកាសការងារ និងលទ្ធភាពការងារដែលនិស្សិតទទួលបានបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Macquarie University។ ដូចនេះនិស្សិតដែលបានបញ្ចប់ការសិក្សានៅទីនេះនឹងមានសក្ដានុពលខ្ពស់ក្នុងការទទួលបានឱកាសការងារល្អៗជាច្រេីននាពេលអនាគត។
ដូច្នេះនេះគឺជាឱកាសសម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមសិក្ខាសាលាដែលស្តីអំពី “Scholarships and Study Options at Macquarie University Australia“ ដោយមានការចូលរួមពីអ្នកតំណាងសាលា2រូប គឺ Dr. Pamela Humphreys ដែលជា Director, Macquarie University College និង Ms. Jessica Pham ដែលជា Country Manager, Macquarie University
****Scholarship Up to $40,000AUD
កុំភ្លេចចុះឈ្មោះចូលរួមសិក្ខាសាលារបស់យេីងដោយសេរីតាមរយៈតំណភ្ជាប់ខាងក្រោម:📌 https://forms.office.com/r/qhvjf0KZ3u
🗓 កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី28 ខែតុលា ឆ្នាំ2023
⏰ ពេលវេលា: ម៉ោង 10 ព្រឹក - 12 ថ្ងៃត្រង់
📍 ទីតាំង: Garden In the Air Tower (GIA), ជាន់ទី 38th កោះពេជ្រ
✅ ចូលរួមដោយសេរី និងឥតគិតថ្លៃ
» ចូលរួម Telegram Group Workshops Series សម្រាប់ព័ត៌មានសិក្ខាសាលា៖ https://t.me/+oP8WIVmudzQyYTU1
Powered by Froala Editor