លោក Ung Por Pheng ជានិសិ្សតឆ្នាំទី២ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Medical Science នៅ University of Technology Sydney ក្នុងប្រទេសអូស្រ្តាលី។
ការសិក្សានៅប្រទេសអូស្ត្រាលីផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់និស្សិតអន្តរជាតិ។ ប្រទេសអូស្រ្តាលីទទួលបានកេរ្តិ៍ឈ្មោះលើការផ្តល់ជូននូវការអប់រំដែលមានគុណភាពខ្ពស់ ឱកាសសិក្សាចម្រុះ បរិយាកាសចម្រុះវប្បធម៌ និងសេវាកម្មគាំទ្រដ៏ល្អឥតខ្ចោះដល់សិស្សានុសិស្ស។ ក្នុងនោះដែរ សាលា UTS ត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យវ័យក្មេងមួយនៅក្នុងប្រទេសអូស្រ្តាលីនិងជាកំពូល 1% នៃសាកលវិទ្យាល័យនៅទូទាំងពិភពលោកដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏លេចធ្លោ និងទទួលបានការទទួលស្គាល់ខ្ពស់ដែលមានទីតាំងនៅទីក្រុង Sdyney។ UTS មានកម្មវិធីសិក្សាគ្រប់កម្រិតសម្រាប់ថ្នាក់មហាវិទ្យាល័យ និងថ្នាក់សាកលវិទ្យាល័យដែលមានជំនាញជាច្រើនសម្រាប់សិស្សានុសិស្ស ដែលមុខជំនាញកំពូលៗមួយចំនួននៅ UTS រួមមានជំនាញធុរៈកិច្ច វេជ្ជសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យាព័ត៌មានជាដើម។ លោក Ung Por Pheng បានជ្រើសរើសលើជំនាញ Medical Science ក្នុងថ្នាក់មហាវិទ្យាល័យកម្រិត Diploma។
និសិ្សត Ung Por Pheng បានលើកឡើងអំពីចំណាប់អារម្មណ៍ដំបូងក្នុងការសិក្សានៅ UTS ថាលោកបានបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅ និងការរៀនសម្របខ្លួន។ លើសពីនេះ ការសិក្សានៅបរទេសបានជួយឱ្យលោកបង្កើតបណ្តាញទំនាក់ទំនងអន្តរជាតិដែលអាចមានប្រយោជន៍សម្រាប់កិច្ចសហការ និងឱកាសនាពេលអនាគត។ កំឡុងពេលលោកនៅក្រៅប្រទេស មានព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនបានកើតឡើងដោយលោកបានឆ្លងកាត់ទេសភាព និងកន្លែងដ៏អស្ចារ្យ ពិធីបុណ្យ និងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ។ លោកបានចូលរួមកម្មវិធីសន្និសីទ និងសិក្ខាសាលាផ្សេងៗដែលជាឱកាសបានឡើងធ្វើបទបង្ហាញអំពីការស្រាវជ្រាវរបស់លោក និងរៀនពីអ្នកជំនាញក្នុងវិស័យការងារ។ បទពិសោធន៍ទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងការសិក្សារបស់លោក។
ជាចុងក្រោយ លោកបានផ្តល់ដំបូន្មានដល់និស្សិតដែលកំពុងសញ្ជឹងគិតចង់ទៅសិក្សានៅបរទេសគឺត្រូវចាប់យកឱកាសដោយដៃទាំងពីរទទួលយកបទពិសោធន៍ថ្មីៗ ហើយចាប់ផ្តើមសាកល្បងនៅក្នុងវប្បធម៌ និងសមាគមន៍ដទៃ។ លើសពីនេះ និសិ្សតត្រូវប្រើប្រាស់ធនធានដែលខ្លួនមាន និងខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនិស្សិតមកពីមជ្ឈដ្ឋានផ្សេងៗទៀត។ និសិ្សតត្រូវបើកចិត្តឱ្យទូលាយ និងមានឆន្ទៈរៀនពីបញ្ហាប្រឈម និងភាពជោគជ័យដែលមានមកជាមួយគ្នាក្នុងការការសិក្សានៅបរទេស ព្រោះវាអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់អ្នក។
***www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.
***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd.
Powered by Froala Editor