Free
  • Free
  • 2023-10-22 01:00:00
  • 2023-10-22 05:00:00
  • Garden in the Air Tower (GIA), Diamond Island

Navitas Education Fair


Posted at: 16 Oct 2023
365 Views

តើសិស្សានុសិស្សទាំងអស់គ្នាកំពុងមានបំណងចង់បន្តទៅសិក្សានៅក្រៅប្រទេសមែនទេ? 

អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ និងចូលរួមសិក្ខាសាលា និងវេទិកាចែករំលែកជាច្រើនដែលបានរៀបចំដោយ WEduShare មកហើយ។ ប៉ុន្តែពេលនេះក្រុមការងារ WEduShare នឹងនាំជូនមកនូវអ្វីដែលថ្មីពិសេសមកជូនសិស្សានុសិស្សដែលចង់ទៅសិក្សានៅក្រៅប្រទេស។ 

សូមណែនាំជូនមកនូវ “ពិព័រណ៍សាកលវិទ្យាល័យ និងការសិក្សានៅបរទេស Navitas Education Fair!” 

"ពិព័រណ៍សាកលវិទ្យាល័យ និងការសិក្សានៅបរទេស" នេះ គឺជាកម្មវិធីប្រមូលផ្តុំព័ត៌មានអំពីការសិក្សានៅក្រៅប្រទេសពីសំណាក់សាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសកាណាដា ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុប។

Navitas គឺជាស្ថាប័នអប់រំលំដាប់កំពូលមួយសម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗដែលជាដៃគូសហការរបស់ Navitas ផ្ទាល់តែម្តងដែល Navitas មានបណ្តាញនៅតាមបណ្តាប្រទេសជាច្រើន។

ពិព័រណ៍សាកលវិទ្យាល័យ និងការសិក្សានៅបរទេស Navitas Education Fair ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនឱកាសអោយសិស្សានុសិស្សដែលចង់បន្តការសិក្សានៅក្រៅប្រទេសអោយមានភាពងាយស្រួលក្នុងការសាកសួរព័ត៌មានពីតំណាងសាកលវិទ្យាល័យផ្ទាល់ ដើម្បីអោយដឹងកាន់តែច្បាស់ថាតើសាកលវិទ្យាល័យនីមួយៗមានតម្រូវការអ្វីខ្លះសម្រាប់សិស្សអន្តរជាតិដែលចង់ទៅសិក្សាបន្ត និងដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីសាកលវិទ្យាល័យដែលសាកសមបំផុតសម្រាប់ខ្លួនឯង។  សិស្សានុសិស្សអាចសាកសួរព័ត៌មានជាច្រើនដូចជា៖ កម្មវិធីសិក្សា តម្លៃសិក្សា ការធ្វើទិដ្ឋាការ ការដាក់ពាក្យចូលរៀន និងព័ត៌មានអាហារូបករណ៍ជាច្រើន។

លើសពីនេះសិស្សក៏មានឱកាសប្រឹក្សាយោបល់ជាមួយអ្នកប្រឹក្សាយោបល់ជំនាញក៏ដូចជាក្រុមការងាររបស់ WEduAbroad ផ្ទាល់ផងដែរ។ 

ការពិព័រណ៍នេះនឹងមានការចូលរួមចែករំលែកពីអ្នកតំណាងសាកលវិទ្យាល័យល្បីៗដែលជាដៃគូសហការរបស់ Navitas ផ្ទាល់ដែលក្នុងនោះផងដែរអ្នកចូលរួមទាំងអស់នឹងមានឱកាស: 

- សាកសួរព័ត៌មាននៅតាមស្តង់សាកលវិទ្យាល័យនីមួយៗ

- ចូលរួមសិក្ខាសាលាដែលពណ៌នាអំពីព័ត៌មានសំខាន់ៗរបស់សាកលវិទ្យាល័យដែលក្នុងមានប្រធានបទសំខាន់ៗចំនួន៣

1.  2PM-2:40PM - Topic 1: Why lower your standard when you can afford best value college in New York City

2. 2:45PM-3:25PM - Topic 2: Pathway valued proposition leading to Top Universities in Australia

3. 3:30PM-4:10PM - Topic 3: The UK - Affordable studying in a world-class Education

- ការលេងហ្គេមកម្សាន្ត & ការចាប់រង្វាន់ដើម្បីទទួលបានកាដូរពិសេសៗជាច្រើន  

ដូច្នេះហើយកុំអោយខកខាននូវឱកាសដ៏ពិសេស មួយនេះដើម្បីស្វែងយល់ពីជម្រើសរបស់អ្នកជួបជាមួយអ្នកជំនាញហើយបោះជំហានដំបូងឆ្ពោះទៅរកការសិក្សាបរទេសរបស់អ្នក!   

ចុះឈ្មោះចូលរួមតាមតំណភ្ជាប់នេះ ៖ https://forms.office.com/r/8bkCYwLZdK

ពិព័រណ៍នេះត្រូវបានរៀបចំដោយ WEduAbroad និង ធ្វើឡើងដោយផ្ទាល់  

🗓កាលបរិចេ្ឆទ: ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ 2023 

🕐ពេលវេលា: 1PM - 5PM  

📍ទីតាំង: Garden in the Air Tower (GIA), Diamond Island

Powered by Froala Editor