Free
  • Free
  • 2023-12-02 10:00:00
  • 2023-12-02 12:00:00
  • Zoom Online Meeting

My Journey with Global UGRAD Program


Posted at: 30 Nov 2023
303 Views

តើអ្នកជានិស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងមានចំណាប់អារម្មណ៍នឹងអាហារូបករណ៍ចង់ទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកដែរឬទេ?

ប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជាប្រព័ន្ធអប់រំកំពូលនៅលើពិភពលោក ដោយសារតែពួកគេផ្តល់ជូននូវជម្រើសដ៏សម្បូរបែបសម្រាប់និស្សិតអន្តរជាតិ។ ក្រៅពីនេះ ប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិកមានកម្មវិធីដែលមានភាពចម្រុះជាច្រើនដើម្បីលើកទឹកចិត្តដល់និសិ្សតមកពីជុំវិញពិភពលោក។ សហរដ្ឋអាមេរិកក៏ផ្តល់ជូននូវកម្មវិធីសិក្សាផ្សេងៗ ក៏ដូចជាកម្មវិធីអាហារូបករណ៍រហូតដល់ ១០០% ដល់និស្សិតអន្តរជាតិដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សាមួយឆមាសនៅសហរដ្ឋអាមេរិកផ្ទាល់។ ក្នុងនោះក៏មានកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាពេញលេញមួយដែលត្រូវបានគេស្គាល់ថាជាកម្មវិធី Global Undergraduate Exchange Program ឬ Global UGRAD Program ។ Global UGRAD Program គឺជាកម្មវិធីផ្លាស់ប្តូរការសិក្សាដែលមានអាហារូបករណ៍ពេញលេញ និងត្រូវបានឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិកដែលផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រជាង 55 ប្រទេស(ក្នុងនោះមានប្រទេសកម្ពុជាផងដែរ)។ សិស្សានុសិស្សត្រូវបានផ្តល់ឱកាសឲ្យទៅសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា នៅទូទាំងសហរដ្ឋអាមេរិកដែលកំណត់ដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក្នុងថ្នាក់បរិញ្ញាបត្រ (Undergraduate)។ មិនតែប៉ុណ្ណោះ Global UGRAD Program ត្រូវបានទទួលស្គាល់ និងគ្រប់គ្រងដោយ World Learning។ និស្សិតដែលបានបញ្ចប់វគ្គសិក្សាជាមួយនឹងកម្មវិធី Global UGRAD បានត្រឡប់មកវិញពីសហរដ្ឋអាមេរិកជាមួយនឹងសមត្ថភាព និងភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដ សម្រាប់ប្រើប្រាស់នៅក្នុងអាជីពនៃប្រទេសកំណើតរបស់ពួកគេ។

ក្នុងឱកាសពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយតាមរយៈ Zoom Online Meeting ស្តីអំពី៖ "My Journey with Global UGRAD Program" ដោយមានការចូលរួមពី កញ្ញា រិន ផល្លីម៉ានីតា ដែលជា Global UGRAD Program Awardee 2021-2022  នឹងចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងការចែករំលែកគន្លឹះអំពីការដាក់ពាក្យអាហារូបករណ៍ ព្រមទាំងបទពិសោធន៍របស់គាត់ផ្ទាល់ក្នុងការសិក្សា និងការរស់នៅក្នុងសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តធ្វើឡើងតាមរយៈ Zoom Online Meeting នៅថ្ងៃ សៅរ៍ ទី 02 ខែ ធ្នូ ឆ្នាំ 2023 នៅវេលាម៉ោង 10AM - 12PM។

តោះ! ចូលរួមសិក្ខាសាលានេះតាមរយៈ Zoom Online Meeting ទាំងអស់គ្នាដោយសេរីដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីអាហារូបករណ៍របស់ Global UGRAD Program នេះ

ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖

📌  https://forms.office.com/r/qFveRE3qz0

» ចូលរួម Telegram Group Workshops Series សម្រាប់ព័ត៌មានសិក្ខាសាលា៖ https://forms.office.com/r/qFveRE3qz0

Powered by Froala Editor