“Meet Me Meet My Major” ឬ «ជំនាញខ្ញុំ» ជាគម្រោងសហគមន៍មួយដែលបង្កើតឡើងដោយយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ក្នុងគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន និងគន្លឹះក្នុងការជ្រើសរើសជំនាញ សម្រាប់ថ្នាក់់ឧត្តមសិក្សាទៅកាន់សិស្សានុសិស្សនៃបណ្តាវិទ្យាល័យចំនួន ៣ ដែលក្នុងនោះរួមមាន វិទ្យាល័យកំពង់ស្ពឺ នៅក្នុងខេត្តកំពង់ស្ពឺ វិទ្យាល័យហ៊ុនសែនឈូក និង វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នៅក្នុងខេត្តកំពត។ គម្រោង “Meet Me Meet My Major” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ គម្រោងនេះឆ្លុះបញ្ជាំងឲ្យឃើញពីចក្ខុវិស័យមួយក្នុងការជួយសិស្សានុសិស្សនៅវិទ្យាល័យនីមួយៗក្នុងការជ្រើសរើសជំនាញដើម្បីបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រឱ្យបានត្រឹមត្រូវ។