Leap Into a World of Opportunities: How to Prepare Yourself for Study Abroad

Leap Into a World of Opportunities: How to Prepare Yourself for Study Abroad


Posted at: 11 Sep 2023
729 Views

តើអ្នកទាំងអស់គ្នាកំពុងតែមានបំណងចង់ទៅសិក្សានៅក្រៅប្រទេសមែនទេ? 

ការសិក្សានៅក្រៅប្រទេសគឺជាជម្រើសដ៏ល្អ និងពេញនិយមបំផុតសម្រាប់សិស្សនិសិ្សតក្នុងការបង្កើនចំណេះដឹង និងពង្រឹងសម្ថភាពធ្វើការរបស់ខ្លួនឲ្យកាន់តែមានសក្ដានុពលខ្ពស់នាពេលអនាគត។ ការសិក្សានៅក្រៅប្រទេសក៏ជាឱកាសដ៏ល្អមួយក្នុងការហ្វឹកហាត់យេីងឲ្យក្លាយជាមនុស្សដែលមានភាពឯករាជ្យ ដោយចេះពឹងផ្អែកលើខ្លួនឯងជាងមុនទាំងការរស់នៅ ការគិត និងការសម្រេចចិត្តព្រមទាំងធ្វើឲ្យមានភាពចាស់ទុំ និងមានម្ចាស់ការលើខ្លួនឯងជាងមុន។លើសពីនេះទៅទៀតការសិក្សានៅក្រៅប្រទេសអាចធ្វេីអោយយើងក្លាយជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ ព្រោះក្នុងកំឡុងពេលដែលយើងសិក្សានៅក្រៅប្រទេសយើងនឹងបានស្គាល់មិត្តភក្តិ និងមនុស្សជាច្រើនដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាដើម្បីធ្វើការចែករំលែកវប្បធម៌ និងចំណេះដឹង បទពិសោធន៍ដល់គ្នាទៅវិញទៅមកដែលអាចអភិវឌ្ឍន៍ខ្លួនអោយកាន់តែមានភាពស៊ីវិល័យ និងសំបូរបែបជាងមុន។ ពិតណាស់ថានៅពេលដែលយើងបានទៅសិក្សានៅក្រៅប្រទេសយើងពិតជាមិនអាចប្រើប្រាស់ភាសារកំណើតរបស់ខ្លួនក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាននោះទេ ដូចនេះវាជាឱកាសមួយក្នុងការពង្រឹងសម្ថភាពភាសារបរទេសរបស់យើងបានកាន់តែល្អប្រសើរជាងមុន។ មួយវិញទៀតការសិក្សានៅក្រៅប្រទេសផ្ដល់ដល់យើងក្នុងការទទួលបានឱកាសការងារល្អៗជាច្រើនទាំងក្នុង និងក្រៅប្រទេស  ព្រោះថាយើងជាបុគ្គលដែលទទួលបានចំណេះដឹង ផ្នត់គំនិត ការវិនិច្ឆ័យ និងបទពិសោធន៍ជីវិតថ្មី ដែរធ្វើអោយយើងក្លាយជាមនុស្សដែរមានភាពលេចធ្លោរ និងមានសមត្ថភាព៕ប៉ុន្តែទន្ទឹមគ្នានេះដែរមានសិស្សានុសិស្សមួយចំនួននៅមានភាពស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តទៅរៀននៅក្រៅប្រទេសព្រោះគ្មានភាពក្លាហាន និងគិតថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានឱកាសមួយនេះ រីឯសិស្សនិស្សិតមួយចំនួនទៀតកំពុងតែចង់ទៅសិក្សានៅក្រៅប្រទេសដែរតែពុំដឹងថាតើខ្លួនគួរត្រៀមខ្លួនបែបណាក្នុងការទៅសិក្សានៅក្រៅប្រទេស។ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះហើយទើបខាង WEduAbroad បានរៀបចំកម្មវិធី Sharing Session ដែលនិយាយទាក់ទងនឹងវិធីសាស្រ្តក្នុងការត្រៀមខ្លួនទៅសិក្សានៅក្រៅប្រទេសដើម្បីជាការចែករំលែកដល់ប្អូនៗសិស្សនិសិ្សតស្វែងយល់អោយកាន់តែច្បាស់។

ដូច្នេះ ដើម្បីយល់ដឹងបនែ្ថមអោយកាន់តែច្បាស់អំពីព័ត៌មានក្នុងការត្រៀម និងរៀបចំខ្លួនដេីម្បីទៅសិក្សានៅក្រៅប្រទេស អ្នកទាំងអស់គ្នាអាចចូលរួមជាមួយពួកយេីងក្នុងវេទិកាចែករំលែកនេះដែលស្តីអំពី៖ "Leap Into a World of Opportunities: How to Prepare Yourself for Study Abroad" ដោយមានការចូលរួមពីវាគ្មិនកិត្តិយសគឺ Ms. SREANG Chanmunirathana (Senior Study Abroad Counselor) 

សិក្ខាសាលានេះត្រូវបានរៀបចំដោយ WEduAbroad និងមានការចូលរួមពី Ms. SREANG Chanmunirathana ដែលជាអ្នកប្រឹក្សាយោបល់ប្រចាំ WEduAbroad នឹងចូលរួមធ្វើជាវាគ្មិនកិត្តិយសដើម្បីចែករំលែកនូវគន្លឹះពីការត្រៀមខ្លួនទៅសិក្សានៅក្រៅប្រទេស 

🗓 កាលបរិចេ្ឆទ: ថ្ងៃ សៅរ៍ ទី 30 ខែ កញ្ញា ឆ្នាំ 2023 

🕟 ពេលវេលា:  2PM - 4PM (រសៀល) 

📍ទីតាំង: Garden in the Air Tower (GIA), 38th Floor កោះពេជ្រ

✅ ចូលរួមដោយឥតគិតថ្លៃ + អាហារសម្រន់ 

» ចូលរួម Telegram Group Workshops Series សម្រាប់ព័ត៌មានសិក្ខាសាលា៖ https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor