Kaplan Business School Pre-Departure Information

Kaplan Business School Pre-Departure Information


Posted at: 02 Jul 2023
552 Views

សិក្ខាសាលាស្តីអំពី៖ "Kaplan Business School Pre-Departure Information" ឬ “ព័ត៌មានត្រៀមមុនពេលទៅបន្តការសិក្សានៅ Kaplan Business School នៃប្រទេស Australia”  ឆ្នាំ២០២៣ នឹងត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២ៈ០០ រហូតដល់ម៉ោង ៤ៈ០០ ល្ងាច។ កម្មវិធីនេះ សម្រាប់សិស្សានុសិស្សដែលកំពុងត្រៀម ឬមានបំណងកំពុងចង់ដាក់ពាក្យទៅបន្តការសិក្សានៅឯប្រទេសអូស្ត្រាលី អាចធ្វើការចូលរួមផ្ទាល់នៅទីតាំង Garden in the Air Tower (GIA) 38th Floor កោះពេជ្រ។ 


ក្នុងឱកាសពិសេសនេះ អំពីសាលា Kaplan Business School ដែលជាសាលាមួយក្នុងប្រទេស Australia ត្រូវបានទទួលស្គាល់ជាសាលាដ៏ល្បីមួយក្នុងចំណោមសាលាដ៏ទៃទៀត។ ជាមួយនេះផងដែលសម្រាប់សិស្សានុសិស្សដែលមានគោលបំណងបន្តការសិក្សានៅទីនោះនឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសាលា ជាមួយនឹងមុខជំនាញធុរៈកិច្ច និងព័ត៌មានវិទ្យា។ ការទទួលបាននូវព័ត៌មានលម្អិតពីសាលាសម្រាប់សិស្សគ្រប់រូបប្រកបដោយការយកចិត្តទុក្ខដាក់ កិច្ចគាំទ្រ និងជាមួយបទពិសោធន៍ថ្មីៗនៅក្នុងប្រទេសអូស្ត្រាលី។ 


សាលា Kaplan Business School ជាសាលាឈានមុខគេលើពិភពលោក សម្រាប់មុខជំនាញដ៏ល្បីពេញនិយមរបស់សាលាគឺ ជំនាញធុរកិច្ច និងព័ត៌មានវិទ្យា។ បន្ថែមពីនេះសាលាក៏ជាអ្នកផ្ដល់ជូនសញ្ញាបត្រឧត្តមសិក្សាដែលទទួលស្គាល់ក្នុងប្រទេសអូស្ត្រាលី ហើយខាងសាលាមានផ្ដល់ជូននូវវគ្គសិក្សា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតទៅលជំនាញ  ធុរៈកិច្ច  ព័ត៌មានវិទ្យា គណនេយ្យ ទីផ្សារ ការគ្រប់គ្រង ទេសចរណ៍ សហគ្រិនភាព សេវាកម្មសុខភាព ការគ្រប់គ្រងឌីជីថល ការវិភាគ ការវិភាគគម្រោង និងភាពជាអ្នកដឹកនាំផងដែរ។ ចំណែកខាងក្នុងបរិវេណសាលាត្រូវបានច្នៃប្រឌិតឡើងដោយការយកចិត្តទុក្ខដាក់ធានាអំពីអារម្មណ៍មានសុវត្ថិភាពសិស្សក្នុងបរិវេណសាលា។   


មូលហេតុចម្បងរបស់សាលា Kaplan Business School ជាជម្រើសដ៏ត្រឹមត្រូវមួយក្នុងការបន្តការសិក្សា រួមទាំងគុណភាពជាមួយការបង្រៀន និងរបៀបដែលអាចជួយគាំទ្រអ្នកឱ្យបានសម្រេចនូគោលដៅ។  អត្ថប្រយោជន៍រួមមានជាច្រើនផ្ដល់ជូនសម្រាប់សិស្ស ត្រូវបានរកឃើញនៅសាលា Kaplan Business School ។ ហើយមិនតែប៉ុណ្ណោះ ការផ្ដោតលើផ្នែកសំខាន់របស់សិស្សដូចជា គុណភាពនៃការបង្រៀន ការគាំទ្រសិស្ស ការចូលរួមរបស់អ្នកសិក្សា លទ្ធផលបញ្ចប់ការសិក្សា និងលទ្ធភាពការងារដែលត្រូវបានទទួលស្គាល់នៅក្នុងពានរង្វាន់ និងចំណាត់ថ្នាក់របស់ប្រទេសអូស្ត្រាលី។ ចំពោះគុណភាព លើការរៀន និងការបង្រៀន ទទួលបានការស្រង់មតិថ្នាក់ឧត្តមសិក្សាថ្នាក់ជាតិ ដែលគាំទ្រដោយនាយកដ្ឋានអប់រំ ជំនាញ និងការងាររបស់រដ្ឋាភិបាលអូស្ត្រាលី។  សាលាមានប្រព័ន្ធអប់រំដ៏ល្អឥតខ្ចោះ ស្តង់ដារនៃការរស់នៅខ្ពស់ សហគមន៍ក៏មានភាពរួសរាយរាក់ទាក់ក្នុងទំនាក់ទំនង ហើយមានជីវិតល្អជាមួយទីក្រុងដ៏ស្រស់ស្អាត។ សម្រាប់ទីតាំងរបស់សាលាមាន ៥ សាខាអាចធ្វើការស្វែងរកបាននៅគ្រប់ទីក្រុងរបស់ប្រទេសអូស្ត្រាលីមានដូចជា៖ Adelaide Campus, Brisbane Campus, Melbourne Campus, Perth Campus, and Sydney Campus ។   


ចំពោះសិក្ខាសាលានេះ អ្នកទាំងអស់គ្នាអាចជួបជាមួយតំណាងសាលាផ្ទាល់គឺលោក Yong Lim ដែលជា Regional Manager (Southeast & Central Asia) ដែលអ្នកទាំងអស់គ្នាអាចធ្វើការសាកសួរ និងការទទួលបាននូវព័ត៌មានលម្អិតអំពីសាលា Kaplan Business School ក្នុងការដាក់ពាក្យស្នើសុំបន្តការសិក្សាទៅប្រទេសអូស្ដ្រាលី។ ហើយជាមួយការរៀបចំការធ្វើបទបង្ហាញអំពីព័ត៌មានរបស់សាលា ជាឱកាសពិសេស សម្រាប់អ្នកទាំងអស់គ្នាក្នុងស្វែងយល់អំពីកម្មវិធីសិក្សាដែលមានក្នុងសាលា Kaplan Business School ។ 


ប្រសិនបើអ្នកទាំងអស់គ្នាកំពុងចង់បន្តជំនាញសិក្សាទាំងនេះក្នុងប្រទេស Australia អាចចុះឈ្មោះចូលរួមសិក្ខាសាលានេះដោយសេរី ជាមួយនឹងការបានទទួលការប្រឹក្សាយោបល់បន្ថែមអំពីព័ត៌មាននៃសាលា Kaplan Business School ។ 

តោះ!! កំពុងរងចាំអ្វីទៀត!!! ចូលរួមសិក្ខាសាលានេះដោយសេរី ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://forms.office.com/r/LUmuxCmAC6

Powered by Froala Editor