How to Make the Best Use of Your Time at University?

How to Make the Best Use of Your Time at University?


Posted at: 02 Sep 2023
148 Views

តើនិស្សិតកម្ពុជាគ្រប់រូបដែលកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមានបំណងចង់ពង្រឹងចំណេះដឹងរបស់ខ្លួនដោយបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសាកលវិទ្យាល័យក្រៅប្រទេសតាមរយៈអាហារូបករណ៍មែនទេ? 


បរិញ្ញាបត្រគឺជាជម្រើសទូទៅក្នុងចំណោមមនុស្សនៅក្នុងគ្រប់ឧស្សាហកម្មទាំងអស់ដែលកំពុងស្វែងរកការអប់រំ។ មុនពេលដែលសិស្សានុសិស្សអាចមានឱកាសបានបន្តជីវិតផ្សងព្រេងក្រោយថ្នាក់បរិញ្ញាបត្រ ក្នុងការពង្រឹងចំណេះដឹងបន្ថែមនៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ និស្សិតត្រូវតែមាននូវការតស៊ូ ព្យាយាម និងការចំណាយពេលវេលាជាច្រើនពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។ សិក្សាថ្នាក់បរិញ្ញាបត្រត្រូវមាននូវសកម្មភាពជាច្រើនដែលត្រូវធ្វើដើម្បីពង្រឹងសមត្ថភាពសិក្សាខ្លួនឱ្យមានកម្រិតខ្ពស់តាមរយៈសកម្មភាពរាល់ថ្ងៃដូចជា ការអានសៀវភៅឱ្យបានច្រើន ការសិក្សាស្រាវជ្រាវ ការចូលរួមកម្មវិធីជជែកដេញដោលផ្លាស់ប្តូរចំណេះដឹង និងការចូលរួមនូវសកម្មភាពសង្គមផ្សេងៗ ជាច្រើនដែលអាចពង្រឹងសមត្ថភាពទំនាក់ទំនងបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់ការដាក់អាហារូបករណ៍ទៅក្រៅប្រទេស។ រាល់ការព្យាយាមសិក្សានៅថ្នាក់បរិញ្ញាបត្រតែងតែជាប្រយោជន៍យ៉ាងសំខាន់ក្នុងការទទួលបាននូវអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត។ 


បន្ថែមពីនេះ អំឡុងពេលដែលកំពុងតែសិក្សាជាមួយអាហារូបករណ៍នោះបានផ្តល់នូវសារប្រយោជន៍ជាច្រើនដែលមានដូចជា ការសិក្សាដែលមិនអស់ការចំណាយផ្សេងៗតែអនុញ្ញាតឱ្យនិស្សិតជ្រមុជខ្លួនក្នុងវប្បធម៌ អរិយធម៌ ទន្លៀមទម្លាប់ចម្រុះថ្មីៗ ទទួលបានភាសាថ្មី និងបង្កើតទស្សនៈវិស័យថ្មីមួយលើ ពិភពលោក។ វាក៏អាចជួយនិស្សិតក្នុងការអភិវឌ្ឍជំនាញជីវិតសំខាន់ៗដូចជា ឯករាជ្យភាព ភាពបត់បែន អភិវឌ្ឍន៍ជំនាញទំនាក់ទំនងអន្តរជាតិជាមួយបណ្តានិស្សិតក្រៅប្រទេស។ មួយវិញទៀត  ពេលបញ្ចប់ការសិក្សានៅក្រៅប្រទេស និស្សិតនឹងក្លាយជាមនុស្សដែលពោរពេញទៅដោយសមត្ថភាព យ៉ាងជ្រៀលជ្រៅ និងចំណេះដឹងជាច្រើន ដើម្បីនាំយកគំនិតរបស់ខ្លួនទៅអភិវឌ្ឍន៍ទៅក្នុងជីវិតដ៏ប្រសើរ និងរីកចម្រើនក្នុងអាជីពរបស់និស្សិតផ្ទាល់ និងមានភាពជាអ្នកដឹកនាំដែលអាចធ្វើឱ្យអនាគតប្រសើរ ឡើងផងដែរ។ 


ក្នុងឱកាសពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយតាមរយៈ Zoom Online Meeting ស្តីអំពីវេទិកាចែករំលែក៖ “របៀបប្រើប្រាស់ពេលវេលារបស់អ្នកឱ្យបានល្អបំផុតនៅសាកលវិទ្យាល័យ“ (ការរៀបចំខ្លួនសម្រាប់ដាក់អាហារូបករណ៍) ដែលមានការចូលរួមពី កញ្ញា សុផានី ច័ន្ទតារា ដែលជានិស្សិតដែលទទួលបានអាហារូបករណ៍ពេញពីវិទ្យាស្ថាន Raoul Wallenberg ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតជំនាញច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅសាកលវិទ្យាល័យ Lund University ប្រទេសស៊ុយអែតក្នុងឆ្នាំ 2023នេះ។ 


ក្នុងឆ្នាំ2019 កញ្ញាជាអតីតយុវជន SSEAYP ក្នុងឆ្នាំ2022 ជាអតីតនិស្សិតកម្មវិធី Global Undergraduate Exchange Program (Global UGRAD Program)  និងធ្លាប់ជាតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងដើម្បីចូលរួមក្នុងការប្រលង Jean Pictet លើកទី 40 ឆ្នាំ 2023 ដែលធ្វើឡើងនៅទីក្រុង Durres ប្រទេសអាល់បានី។ 


កញ្ញានឹងចូលរួមនៅក្នុងសិក្ខាសាលានេះក្នុងនាមជាវាគ្មិនកិត្តិយសក្នុងការចែករំលែកបទពិសោធន៍និងគន្លឹះក្នុងការត្រៀមខ្លួនសម្រាប់ដាក់អាហារូបករណ៍ពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមរយៈ Zoom Online Meeting នៅថ្ងៃសៅរ៍ ទី09 ខែកញ្ញា ឆ្នាំ 2023 នៅវេលាម៉ោង 2pm – 4pm ។ 


តោះ! ចូលរួមសិក្ខាសាលានេះតាមរយៈ Zoom Online Meeting ទាំងអស់គ្នាដោយសេរីដើម្បីដឹងកាន់តែច្បាស់អំពីវេទិការចែករំលែកនេះ។ ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ 📌 https://forms.office.com/r/aEhb3gG3TS


📌  ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor