Fun Fact about United States

Fun Fact about United States


Posted at: 17 Feb 2024
196 Views

សហរដ្ឋអាមេរិកគឺជាប្រទេសធំជាងគេទី ៤ នៅលើពិភពលោក ដែលទីក្រុង Washington ជារាជធានី។ តោះមកក្រឡេកមើលថាតើមានរឿងពិតអ្វីខ្លះក្នុងប្រទេសនេះ ទាក់ទងនឹងការសិក្សា សេដ្ឋកិច្ច អាហារ និងចំណុចដទៃទៀត។

Education 

  • សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការទទួលនិស្សិតអន្តរជាតិមកសិក្សាដែលមាននិស្សិតអន្តរជាតិប្រហែល 1.5 លាននាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមនិស្សិតអន្តរជាតិ 4.5 លាននាក់នៅលើពិភពលោក។ 
  • សកលវិទ្យាល័យល្បីៗនៅលើពិភពលោកភាគច្រើនមានទីតាំងនៅសហរដ្ឋអាមេរិកដូចជា Massachusetts Institute of Technology (MIT), Harvard University, University of Oxford, Standford University។ល។
  • សាកលវិទ្យាល័យ Harvard គឺជាសាកលវិទ្យាល័យដំបូងគេដែលបង្កើតឡើងនៅសហរដ្ឋអាមេរិក។
  • នៅសហរដ្ឋអាមេរិកមិនមានភាសាផ្លូវការទេ តែភាសាដែលប្រើជាទូទៅបំផុតគឺភាសាអង់គ្លេស និងភាសាអេស្បាញគឺជាភាសាទូទៅទីពីរដែលមានអ្នកនិយាយច្រើននៅសហរដ្ឋអាមេរិក
  • សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី 14 ក្នុងអត្រានៃការបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងចំណោមប្រទេសជាសមាជិកចំនួន 24 នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)
Economic 
  • សហរដ្ឋអាមេរិកគឺជាសេដ្ឋកិច្ចទីផ្សារដែលមានភាពជឿនលឿននិងរីកចម្រើន ជាងគេបំផុតរបស់ពិភពលោក និងធំជាងគេទីពីរដោយភាពស្មើគ្នានៃអំណាចទិញ (PPP) បន្ទាប់ពីប្រទេសចិន។ សហរដ្ឋអាមេរិកមាន GDP ខ្ពស់បំផុតទីប្រាំពីររបស់ពិភពលោកគិតត្រឹមឆ្នាំ 2022 បើទោះបីជាសហរដ្ឋអាមេរិកជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនក៏ដោយ តែសហរដ្ឋអាមេរិកមិនមែនជាប្រទេសដែលមានជាងគេនៅលើពិភពលោកទេ។ សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានមហាសេដ្ឋីលើពិភពលោកច្រើនជាងគេ
  • សព្វថ្ងៃនេះ ប្រទេសចំនួន 65 ត្រូវបានបញ្ចូល (អត្រាប្តូរប្រាក់) ទៅជាប្រាក់ដុល្លារអាមេរិក ហើយប្រទេសចំនួន 11 ប្រើប្រាស់វាជារូបិយប័ណ្ណផ្លូវការរបស់ពួកគេ
  • ឧស្សាហកម្មខ្សែរភាពយន្តរបស់សហរដ្ឋអាមេរិក គឺហូលីវូដ (Hollywood) គឺជាឧស្សាហកម្មភាពយន្តដ៏ធំបំផុត ចំណាស់ជាងគេ និងទទួលបានផលចំណេញច្រើនបំផុតក្នុងពិភពលោក
  • សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេដែលបង្កើតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ
  • សព្វថ្ងៃនេះ ប្រទេសចំនួន 65 ត្រូវបានបញ្ចូល (អត្រាប្តូរប្រាក់) ទៅជាប្រាក់ដុល្លារអាមេរិក ហើយប្រទេសចំនួន 11 ប្រើប្រាស់វាជារូបិយប័ណ្ណផ្លូវការរបស់ពួកគេ
History of Signature
  • ទង់ជាតិរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នត្រូវបានរចនាឡើងដោយអតិតសិស្សវិទ្យាល័យម្នាក់សម្រាប់កិច្ចការសាលាប៉ុណ្ណោះក្នុងឆ្នាំ 1958
  • Statue of Liberty រូបសំណាក់ដ៏ល្បីល្បាញនេះត្រូវបានសាងសង់ដោយបារាំងជាតំណាងមិត្តភាពបារាំង-អាមេរិកដែលស្ថិតនៅទីក្រុងញូវយ៉ក
  • ការប្រើបា្រស់ភាសានៅសហរដ្ឋអាមេរិកគឺ ភាសាអេស្ប៉ាញជាភាសាទី២ ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបន្ទាប់ពីភាសាអង់គ្លេសនៅក្នុងសហរដ្ឋអាមេរិក
  • ឥន្ទ្រីជាសត្វបក្សីតំណាងឱ្យសហរដ្ឋអាមេរិក ដែលសំដៅលើថាមពល និងសេរីភាព
 
Food 
  • អាហារដែលប្រជាជនអាមេរិកនិយមបរិភោគ ហើយមានភាពល្បីល្បាញគឺ French Fries, Hamburgers, Mashed potatoes, Grilled Cheese, Steak and Baked potato, Cheeseburger 
  • ជនជាតិអាមេរិកចំណាយ 10% នៃប្រាក់ចំណូលរបស់ពួកគេលើ Fast food ជារៀងរាល់ឆ្នាំ
  • 20% នៃអាហារអាមេរិកទាំងអស់ត្រូវបានបរិភោគនៅក្នុងឡាន។
  • នំដូណាត់ជាង 10 ពាន់លានត្រូវបានប្រើប្រាស់នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។

 

***www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission.  

***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warrant.