Find Your Major: Discover the International Relations Major

Find Your Major: Discover the International Relations Major


Posted at: 11 Aug 2023
680 Views

តើប្អូនៗដែលជាសិស្សានុសិស្សកំពុងតែសិក្សាថ្នាក់ទី១២ ឬក៏ប្អូនៗសិស្សានុសិស្សដែលមានបំណងចង់ស្វែងរកនូវមុខជំនាញសម្រាប់បន្តការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យមែនទេ? 

ដោយបានដឹងហើយថា ការសិក្សានៅសាកលវិទ្យាល័យមាននូវមុខជំនាញជាច្រើនសម្រាប់ផ្តល់ទៅឱ្យសិស្សានុសិស្សធ្វើការជ្រើសរើសសម្រាប់បន្តការសិក្សារបស់ពួកគេ។ ក្នុងចំណោមជំនាញទាំងអស់នោះ យើងឃើញមានជំនាញមួយដែលពេញនិយមខ្លាំងសម្រាប់សិស្សានុសិស្ស គឺជំនាញទំនាក់ទំនងអន្តរជាតិ។ 

ជំនាញទំនាក់ទំនងអន្តរជាតិនេះផ្ទាល់ បានផ្តល់នូវការសិក្សាយល់ដឹងជាច្រើន ពីការសិក្សាទាំងក្នុង និងក្រៅប្រទេសសម្រាប់និស្សិត ដែលក្នុងនោះមានដូចការសិក្សាអំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ច្បាប់  គោលនយោបាយសាធារណៈយល់ដឹងពីសិទ្ធិមនុស្សជាតិ អន្តរជាតិ ការសិក្សាពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ  ពាណិជ្ជកម្ម និងមាននូវការសិក្សាមុខវិជ្ជាសំខាន់ៗផ្សេងៗទៀតដែលនឹងផ្តល់ជូនប្អូនៗក្នុងអំឡុងពេលដែលកំពុងសិក្សានោះផងដែរ។  

បន្ថែមពីលើនេះ បើនិយាយពីឱកាសការងារសម្រាប់និស្សិតបន្ទាប់ពីការបញ្ចប់ការសិក្សាលើជំនាញនេះយើងអាចនិយាយបានថាមានការងារជាច្រើនទាំងក្នុងនិងក្រៅក្រសួង ដូចជាក្រសួងការបរទេស ស្ថាប័នរដ្ឋ អង្គការក្នុងនិងក្រៅរាជរដ្ឋាភិបាល ស្ថាប័នទូរទស្សន៍ ឬស្ថាប័នកាសែតផ្សេងៗទៀតផងដែរ។ មួយវិញទៀត ចំពោះជំនាញនេះបានផ្តល់ឱ្យសិស្សានុសិស្សមាននូវឱកាសក្នុងការរួមចំណែកជាផ្នែកមួយសម្រាប់លើកស្ទួយ ក៏ដូចជាអភិវឌ្ឍន៍គ្រប់ផ្នែកនៃសង្គមជាតិ ការសហការក្នុងប្រទេស ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសដទៃទៀតក្នុងពិភពលោក។  

 យើងមើលឃើញថា បច្ចុប្បន្ននេះមានសិស្សានុសិស្សជាច្រើនចង់ស្វែងយល់បន្ថែមអំពីជំនាញនេះសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្ររបស់ពួកគេ។  

ក្នុងឱកាសដ៏ពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយតាមរយៈ Zoom Online Meeting ស្តីអំពី៖ [វេទិកាចែករំលែក] “ការជ្រើសរើសមុខជំនាញ៖ យល់ដឹងបន្ថែមពីមុខជំនាញទំនាក់ទំនងអន្តរជាតិ" ដែលមានការចូលរួមដោយផ្ទាល់ពី កញ្ញា ចេង ឧស្សាហ៍ ដែលជាអ្នកស្រាវជ្រាវមជ្ឈមណ្ឌលសិក្សាអាសុីអាគ្នេយ៍ និងជាគ្រូឧទ្ទេសវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលកញ្ញានឹងចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងការចែករំលែកពីបទពិសោធន៍នៃការសិក្សាទៅលើជំនាញនេះផ្ទាល់ផងដែរ។ 

កម្មវិធីវេទិកាចែករំលែកនេះនឹងប្រព្រឹត្តទៅតាមរយៈ Zoom Online Meeting នៅថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ សីហា ឆ្នាំ 2023 នៅវេលាម៉ោង 2 – 4 រសៀល (ម៉ោងនៅកម្ពុជា)។ 

តោះ! ចូលរួមសិក្ខាសាលានេះតាមរយៈ Zoom Online Meeting ទាំងអស់គ្នាដោយសេរីដើម្បីដឹងកាន់តែច្បាស់អំពីវេទិកាចែករំលែកទាក់ទង់នឹង ការជ្រើសរើសមុខជំនាញនេះ។ 

ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ 

📌 https://forms.office.com/r/vw6ky6jH6q 


📌  ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor