តើអ្នកដឹងទេថាការអប់រំអាចបង្កើនប្រាក់ចំណូល ពេញមួយជីវិតនិងបើកទ្វារទៅរកឱកាសអោយ កាន់តែប្រសើរ?
ការអប់រំកាន់តែខ្ពស់មានន័យថា ប្រាក់ចំណូលកាន់តែខ្ពស់ និង ស្ថិរភាពការងារកាន់តែប្រសើរ!
ការអប់រំផ្តល់អំណាចឱ្យអ្នកផ្លាស់ប្តូរជីវិតរបស់អ្នក ចំណេះដឹងបង្កើតទំនុកចិត្ត ការគិតប្រកបដោយភាពឈ្លាសវៃ និងអំណាចក្នុងការគ្រប់គ្រងផ្លូវជីវិតរបស់ខ្លួន។ ប្រសិនបើចង់វិនិយោគលើខ្លួនឯងក្នុងការកសាងអនាគតភ្លឺស្វាង៖
កម្មវិធីវេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា
សូមស្វាគមន៍សិស្សានុសិស្សគ្រប់រូបមកកាន់កម្មវិធីវេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ២០២៥ ខេត្តបាត់ដំបង!
កម្មវិធីវេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ជាកម្មវិធីដែលមាន៖
+ ការចូលរួមពីសកលវិទ្យាល័យ វិទ្យាស្ថាន សាលាជំនាញ ព្រមទាំងបច្ចេកទេសឈានមុខគេនៅក្នុងខេត្តបាត់ដំបង និងរាជធានីភ្នំពេញ
+ ការតាំងពិព័រណ៍ជំនាញពីសកលវិទ្យាល័យជាតិ និងអន្តរជាតិ
+ ការចែករំលែកនូវបទពិសោធន៍ដើម្បីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
+ ការចែករំលែកចំណេះដឹង បទពិសោធន៍ការងារ និងបំណិនជីវិតដ៏សម្បូរបែប ជីវិតជានិស្សិតនៅសកលវិទ្យាល័យ
+ ឱកាសទទួលបាននូវគន្លឹះប្រឡងយកអាហារូបករណ៍
+ ព័ត៌មានអាហារូបករណ៍ជាច្រើនទាំងក្នុង និងក្រៅប្រទេស
+ ការចែករំលែកបទពិសោធន៍នៃការរៀនមហាវិទ្យាល័យ ឬជំនាញ
- វិស្វកម្ម និងវិទ្យាសាស្រ្ត
- ច្បាប់ (នីតិសាស្ត្រ)
- គណនេយ្យ ហិរញ្ញវត្ថុ និងជំនួញ
ចូលរួមដោយសេរីដើម្បីទទួលបានព័ត៌មានឲ្យកាន់តែច្បាស់ និងកុំឲ្យឱកាសមួយនេះកន្លងផុតទៅឲ្យសោះ។
🗓 កាលបរិច្ឆេទ៖ ថ្ងែទី ២៩ ខែមីនា ឆ្នាំ២០២៥
🕔 ម៉ោង៖ ៨:០០ព្រឹក - ១៧:០០ ល្ងាច
📍 ទីតាំង៖ សកលវិទ្យាល័យជាតិបាត់ដំបង
🔗 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: https://linktr.ee/camexcommunity