Free
  • Free
  • 2022-07-07 07:00:00
  • 2022-07-07 08:00:00

Discover Your Future Career with Florida Atlantic University


Posted at: 28 Jun 2022
567 Views

ប្រទេសអាមេរិកជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានការពេញនិយមពីសំណាក់សិស្សានុសិស្សក្នុងការបន្តការសិក្សានៅទីនោះ ហេតុដូចនេះហើយសម្រាប់សិស្សានុសិស្សខ្មែរដែលមានបំណងចង់បន្តការសិក្សានៅប្រទេសអាមេរិក និងស្វែងយល់ពីអាជីពនាពេលអនាគត ពួកយើងមានសិក្ខាសាលាស្តីអំពី “ស្វែងយល់ពីអាជីពនាពេលអនាគតរបស់អ្នកជាមួយ Florida Atlantic University”។


សម្រាប់សិក្ខាសាលា "Discover Your Future Career with Florida Atlantic University" នឹងផ្តល់ជូនសិស្សនិស្សិតនូវការអប់រំ បទពិសោធន៏ល្អៗជាច្រើនទាក់ទងនឹងការសិក្សា ការរស់នៅ តម្លៃសិក្សា ក៏ដូចជាទំនាក់ទំនងល្អៗជាមួយនឹងសិស្សអន្តរជាតិដែលមកពីបណ្តាប្រទេសផ្សេងៗជាដើម។


សិក្ខាសាលានេះនឹងមានការចូលរួមពីអ្នកតំណាងសាកលវិទ្យាល័យផ្ទាល់គឺ: 

- កញ្ញា Hank Hoang: Partner Sales Manager

-  លោក Adriane Malit: Student Recruitment Manager (for US and Holland – University Partners)


វាគ្មិនទាំងពីររូបនឹងចែករំលែកព័ត៌មានទាក់ទងនឹងប្រធានបទ អំពីបទពិសោធន៍នៃការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសអាមេរិកជាមួយនឹងថ្លៃស្នាក់នៅ ថ្លៃសិក្សា ការអប់រំនៅប្រទេសអាមេរិកផ្ទាល់ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលមាន។  ជាមួយគ្នានេះផងដែរ សិស្សានុសិស្សក៏អាចនឹងមានឱកាសទទួលបានអាហារូបករណ៏រហូតដល់ $6,000 ពីសាលាផ្ទាល់ផងដែរ។


សិក្ខាសាលានេះ នឹងរៀបចំដោយ WEduAbroad  

- កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី07 ខែកក្កដា ឆ្នាំ2022  

- ម៉ោង៖ 7:00 - 8:00 យប់ (ម៉ោងនៅភ្នំពេញ)  

- តាមរយៈ Zoom Meeting 

- តំណភ្ជាប់ដើម្បីចុះឈ្មោះ៖ https://forms.office.com/r/6UyyJdKfxs



សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ ០១៧ ៥៤ ៨៣ ៥៤ | ០៨១ ៦៣ ៦៣ ៦០     

ចូលរួមជាមួយឆានែល Telegram របស់យើងឥឡូវនេះ៖ https://t.me/WEduAbroad ដើម្បីក្លាយជាអ្នកដំបូងគេដើម្បីទទួលបានព័ត៌មានទាន់សម័យអំពីព្រឹត្តិការណ៍នាពេលខាងមុខរបស់យើង និងការសិក្សានៅបរទេស។  

Powered by Froala Editor