Free
  • Free
  • 2023-08-19 02:00:00
  • 2023-08-19 04:00:00
  • Garden in the Air Tower (GIA) 38th Floor កោះពេជ្រ

Discover the Best University Education in Melbourne City for Undergraduate and Postgraduate Courses


Posted at: 11 Aug 2023
209 Views

តើអ្នកកំពុងមានក្តីស្រមៃចង់ទទួលបានការអប់រំលំដាប់ពិភពលោកនៅក្នុងទីក្រុងដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍មែនទេ? បើដូច្នេះទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នក!!!

Melbourne នៃប្រទេសអូស្ត្រាលីគឺជា ទីក្រុងមួយដែលសម្បូរទៅដោយសាកលវិទ្យាល័យនិងកម្មវិធីសិក្សាល្អៗ ល្បីល្បាញមួយចំនួន រួមមានLa Trobe University, Deakin University, Kaplan Business School, RMIT University, University of Melbourne, Monash University និង Swinburne University Of Technology, Australia។ សាកលវិទ្យាល័យទាំងនេះផ្តល់ជូននូវវគ្គសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាជាច្រើន ដូចជាច្បាប់ និងឱសថ រហូតដល់វិស្វកម្ម និងអាជីវកម្មជាដើម។

ក្រៅពីសាកលវិទ្យាល័យលំដាប់ពិភពលោករបស់ខ្លួន Melbourne ក៏ជាកន្លែងដ៏ល្អមួួយសម្រាប់សិស្សានុសិស្សរស់នៅ និងសិក្សាផងដែរ។ Melbourne ជាទីក្រុងដ៏រស់រវើកដែលមានប្រជាជនរស់នៅចម្រុះជាតិសាសន៍ ជាពិសេសនោះសម្បូរទៅដោយប្រជាជនខ្មែររស់នៅ ហើយមានកន្លែងទាក់ទាញវប្បធម៌ជាច្រើនដូចជា សារមន្ទីរ Melbourne វិចិត្រសាលជាតិ Victoria និងទីលានកីឡាគ្រីឃីត Melbourne។

ប្រសិនបើអ្នកកំពុងស្វែងរកការអប់រំលំដាប់ថ្នាក់ពិភពលោកនៅក្នុងទីក្រុងដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍មួយនេះអ្នកទាំងអស់គ្នាគួរតែចូលរួមជាមួយពួកយើងក្នុងវេទិកាចែករំលែកដោយឥតគិតថ្លៃដែលស្តីអំពី៖ “Discover the Best University Education in Melbourne City for Undergraduate and Postgraduate Courses” ឬ "ស្វែងយល់ពីការអប់រំសាកលវិទ្យាល័យល្អបំផុតនៅទីក្រុងMelbourne សម្រាប់ថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា"

វេទិកាចែករំលែកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 ចាប់ពីម៉ោង 2-4 រសៀល នៅអគារ GIA Tower(កោះពេជ្រ) ជាន់ទី ៣៨។ ក្នុងវេទិការចែករំលែកនេះផងដែរយើងនឹងពិភាក្សាលើប្រធានបទខាងក្រោម៖

* សាកលវិទ្យាល័យកំពូលទាំង 7 នៅទីក្រុង Melbourne

* ហេតុអ្វីបានជាទីក្រុង Melbourne ជាកន្លែងដ៏ល្អសម្រាប់ការសិក្សា

* របៀបដាក់ពាក្យទៅសាកលវិទ្យាល័យនៅ Melbourne

* អាហារូបករណ៍ពីសាលាទាំង ៧ និងព័ត៌មានទាក់ទងនឹងកម្មវិធីសិក្សា

សិក្ខាសាលានេះត្រូវបានរៀបចំដោយ WEduAbroad និងមានការចូលរួមពី Mrs. Ma Outdam Kunthea ជាអ្នកប្រឹក្សាយោបល់ប្រចាំ WEduAbroad បានធ្វើការចូលរួមចែករំលែកនូវព័ត៌មានទាក់ទងពីការសិក្សានិង បរិយាកាសនៃការរស់នៅក្នុងប្រទេសអូស្ត្រាលី។

យើងក៏មានក្រុមអ្នកប្រឹក្សាយោបល់ជំនាញរបស់យើងដែលនឹងមានវត្តមានដើម្បីឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាបន្ទាប់ពីចប់កម្មវិធី។ នេះគឺជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមអំពីសាកលវិទ្យាល័យល្អបំផុតនៅទីក្រុង Melbourne និងរបៀបដែលអ្នកអាចចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ការអប់រំលំដាប់ពិភពលោក។

📌តោះនៅចាំអ្វីទៀត!!! ចូលរួមនូវវេទិកាចែករំលែក នេះទាំងអស់គ្នាបានដោយសេរីគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.office.com/r/SwrggiJhsu

» ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម:

https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor