Brighten your Future at Bangkok University

Brighten your Future at Bangkok University


Posted at: 04 Jan 2024
340 Views

ហេតុអ្វីបានជានិស្សិតគួរជ្រើសរើសទៅសិក្សានៅសាកលវិទ្យាល័យ Bangkok University នៅប្រទេសថៃ ?   

យើងបានសង្កេតឃើញថាមានសន្ទុះខ្ពស់នៃនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅប្រទេសថៃ  អ្នកប្រាកដជាពិបាកក្នុងការសម្រេចចិត្តថាតើសាកលវិទ្យាល័យមួយណាដែលសមស្របទៅនឹងមុខជំនាញ និងអត្ថប្រយោជន៍ផ្សេងៗដែលអ្នកនឹងទទួលបានមែនទេ? ដើម្បីសម្រួលដល់សិស្សានុសិស្ស យើងសូមណែនាំនៅសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញក្នុងប្រទេសថៃដែលសាកលវិទ្យាល័យនោះគឺ Bangkok University  ។ 

Bangkok University ជាសាកលវិទ្យាល័យដែលមានភាពចំណាស់ និងល្បីល្បាញថែមទាំងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល និងគ្រឹះស្ថានស្ថាប័នសាកលវិទ្យាល័យនៅទីក្រុងបាងកក សាកលវិទ្យាល័យនេះបានបង្កើតឡើងតាំងពីឆ្នាំ 1962 ដែលផ្តើមចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងចំណេះដឹងទំនើបដែលភ្ជាប់ជាមួយនឹងការអនុវត្តន៍ជំនាញផ្សេងៗក្នុងការអភិវឌ្ឍន៍ចំណេះដឹងរបស់និសិ្សត និងប្រទេសជាតិនាពេលអនាគត ហើយនេះក៏ជាចក្ខុវិស័យរបស់សាកលវិទ្យាល័យ Bangkok University ផងដែរ។ សាកលវិទ្យាល័យក៏បានផ្ដល់ឱកាសដល់និស្សិតទាំងក្នុង និងក្រៅប្រទេសឲ្យទទួលបាននូវការផ្លាស់ប្ដូរការសិក្សាទៅតាមសាកលវិទ្យាល័យដែលជាដៃគូរសហការក្នុងទ្វីបអាស៊ី និងអឺរ៉ុបដើម្បីទទួលបាននូវឱកាសផ្សេងៗក្នុងការបង្ហាញសមត្ថភាព ឧត្តមភាពនៃការសិក្សា និងតម្រង់ទិសនាពេលអនាគត់។ បន្ថែមពីលើនេះទៅទៀត Bangkok University បានផ្ដល់អាហារូបករណ៍ដល់និស្សិតជាតិ និងអន្តរជាតិផងដែរ  ដែលជាការផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបានការបណ្ដុះបណ្ដាលទៅលើជំនាញមានដូចជា Communication and Art, Business Administration ,Digital Media& Cinematic, International Business, Economic and Investment, និងTourism Management….។

 ដើម្បីសម្រួលដល់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ទៅសិក្សានៅទីក្រុងបាងកក ក៏ដូចជាឱកាសក្នុងការទទួលបានការចែករំលែកបទពិសោធន៍នានា សូមស្វាគមន៍មកកាន់សិក្ខាសាលារបស់ Bangkok University នៅប្រទេសថៃ ដែលស្តីអំពី "ឆ្ពោះទៅកាន់អនាគតក្នុងក្តីស្រមៃរបស់អ្នកជាមួយសាកលវិទ្យាល័យបាងកក" ឬ " Brighten your Future at Bangkok University" 

ឱកាសមកដល់ហើយចាំកាលទៀត!! មិនត្រឹមតែស្វែងយល់ពីការសិក្សានៅ Bangkok University ប៉ុណ្ណោះទេ! សិស្សនិស្សិតក៏មានឱកាសស្វែងយល់បន្ថែមទៀត អំពីជីវិតរស់នៅ ការចំណាយ ឱកាសការងារ និងការប្រឹក្សាយោបល់ឱ្យកាន់តែសុីជម្រៅទៀតផង។

សិក្ខាសាលានេះនឹងមានការចូលរួមពីអ្នកតំណាងសាកលវិទ្យាល័យផ្ទាល់គឺ Ms. Naovakan Ruktaetrakul (International Project Coordinator for Cambodia, Russia and North Asia) ដូចនេះសិស្សនិស្សិតនិងមានឪកាសជួបសំណេះសំណាល សួរសំនួរដោយផ្ទាល់តាមរយៈវាគ្មិនរបស់យើង។

កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅ: 

ថ្ងៃសៅរ៍ ទី13 ខែមករា ឆ្នាំ2024 

នៅវេលាម៉ោង: 2 PM - 4 PM រសៀល 

នៅអគារ Garden In the Air Tower (GIA), ជាន់ទី 38th កោះពេជ្រ។

ចូលរួមដោយសេរី និងឥតគិតថ្លៃដោយចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ https://forms.office.com/r/cs4cRhxx7A

» ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម:

https://t.me/+oP8WIVmudzQyYTU1

Powered by Froala Editor