តើអ្នកជានិស្សិតខ្មែរដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមកម្មវិធីផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌នៅប្រទេសជប៉ុនមែនឬទេ?
ទីបំផុតកម្មវិធីនាវាយុវជនអាសុីអាគេ្នយ៍ និងជប៉ុនលើកទី 47 ( SSEAYP Batch 47 ) បានត្រលប់មកវិញហើយបន្ទាប់ពីបានផ្អាកអស់រយៈពេល 3ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺ Covid-19។ កម្មវិធីនាវាយុវជនអាសុីអាគេ្នយ៍និងជប៉ុន SSEAYP គឺជាកម្មវិធីផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន (តាមរយៈ the Office for International Youth Exchange of the Cabinet Office) ជាមួយនឹងការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការនៃប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់។ កម្មវិធីនេះដែរ មានការចូលរួមពីនិស្សិតខ្មែរជាច្រើននាក់តាំងពីឆ្នាំ 2000 មកម្ល៉េះ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់មិត្តភាព និងការយោគយល់គ្នារវាងយុវជននៃប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ ដើម្បីពង្រីកទស្សនៈរបស់ពួកគេអំពីពិភពលោក។ លើសពីនេះទៅទៀត ដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាលទ្ធផល គេរំពឹងថានឹងអាចបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាពអនុវត្តជំនាញភាពជាអ្នកដឹកនាំក្នុងវិស័យផ្សេងៗក្នុងសង្គមសកលភាវូបនីយកម្ម និងរួមចំណែកដល់សង្គមក្នុងវិស័យដូចជាការអភិវឌ្ឍន៍យុវជនជាដើម។ គោលបំណងទាំងនេះអាចសម្រេចបានតាមរយៈការចែករំលែកជីវិតរបស់ពួកគេនៅលើកប៉ាល់ ណែនាំគ្នាទៅវិញទៅមកអំពីប្រទេសរបស់ពួកគេ និងការចូលរួមក្នុងការពិភាក្សា និងសកម្មភាពផ្លាស់ប្តូរផ្សេងៗទាំងនៅលើកប៉ាល់ និងនៅក្នុងប្រទេសដែលត្រូវទៅទស្សនា។
ក្នុងឱកាសពិសេសនេះ WEduShare បានរៀបចំសិក្ខាសាលាមួយតាមរយៈ Zoom Online Meeting ស្តីអំពី៖ "ការចែករំលែកគន្លឹះនៃការដាក់ពាក្យ កម្មវិធីនាវាយុវជនអាសុីអាគេ្នយ៍និងជប៉ុន SSEAYP" ដែលមានការចូលរួមដោយផ្ទាល់ពី លោក គី ចំណា ជា Former Cambodian Participating Youth 2019 (CPY19) of the 46th SSEAYP ។ លោកនឹងចូលរួមនៅក្នុងសិក្ខាសាលានេះក្នុងនាមជាវាគ្មិនកិត្តិយសក្នុងការចែករំលែកគន្លឹះនៃការដាក់ពាក្យ SSEAYP Program ព្រមទាំងបទពិសោធន៍របស់គាត់ផ្ទាល់ក្នុងការសិក្សានិងស្វែងយល់អំពីកម្មវិធីនេះ
កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមរយៈ Zoom Online Meeting នៅថ្ងៃ ព្រហស្បតិ៍ ទី 10 ខែ សីហា ឆ្នាំ 2023 នៅវេលាម៉ោង 2pm - 4pm ។
តោះ! ចូលរួមសិក្ខាសាលានេះតាមរយៈ Zoom Online Meeting ទាំងអស់គ្នាដោយសេរីដើម្បីដឹងកាន់តែច្បាស់អំពីការចែករំលែកទាក់ទង់នឹង SSEAYP Program នេះ។ ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ 📌 https://forms.office.com/r/DkSexXQghi
📌 ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម:
Powered by Froala Editor