តើអ្នកទាំងអស់គ្នាសម្រេចចិត្តជ្រើសរើសមុខជំនាញដើម្បីរៀននៅសាកលវិទ្យាល័យហើយ ឬនៅ រឺក៏ រើសហើយតែមិនទាន់ពេញចិត្ត? ចឹងសាកមកស្គាល់មុខវិជ្ជា គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នេះទាំងអស់គ្នា ។
១. អ្វីទៅជាជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏?
«ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏» ឬក៏ហៅជាភាសាអង់គ្លេសថា Mass Media and Communication មិនមែនជាមុខជំនាញដែលរៀនចប់ហើយទៅធ្វើផ្លូវថ្នល់ គមនាមន៍ រឺ ទាក់ទងជាមួយនឹងការដឹកជញ្ជូនអ្វីឡើយ សូមកុំច្រលំ ។
មុខជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងដេប៉ាតឺម៉ងប្រព័ន្ឋផ្សព្វផ្សាយ និងសារគមន៏គឺជា មុខវិជ្ជាមួយដែលបណ្តុះបណ្តាលអ្នកឲ្យក្លាយខ្លួនទៅជាអ្នកសារព័ត៌មាន អ្នករាយការណ៏ ព័ត៌មាន អ្នកដឹកនាំរឿង អ្នកផលិតខ្សែភាពយន្ត អ្នកផលិតកម្មវិធីទូរទស្សន៏ និងមន្ត្រីទំនាក់ទំនង សាធារណៈជាដើម ។
២. ហេតុអ្វីក៏គួរតែរើសយកមុខវិជ្ជានេះ?
មុខជំនាញទាំងនេះ ស័ក្តិសមបំផុតសំរាប់អ្នកដែលសិក្សាក្នុងផ្នែកសង្គមពិតនៅថ្នាក់វិទ្យាល័យ ដែលមានដូចជាភាសាខ្មែរជាដើម ។ មួយវិញទៀត វារឹតតែស័ក្តិសមបំផុតចំពោះអ្នកចូលចិត្ត និយាយ ប៉ិនខាងឆ្ងល់ មានគំនិតច្នៃប្រឌិត ព្រមទាំងមានភាពក្លាហានក្នុងការបង្ហាញ អ្វីដែលជាបញ្ហាសង្គមដល់ប្រជាពលរដ្ឋ ។
៣. តើជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏សិក្សាពីអ្វី?
ជំនាញប្រព័ទ្ធផ្សព្វផ្សាយ និងសារគមនាគមន៍គឺសិក្សាផ្តោតសំខាន់ទៅលើមុខវិជ្ជាដែលចាំបាច់ ចំពោះការបម្រើការងារដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ហេតុនេះចំពោះសិស្សដែលសិក្សា ជំនាញ ពួកគេអាចនឹងរៀនទាក់ទងនឹង គោលការណ៍បទបញ្ញត្តិសារគមនាគមន៍ (Communications Regulation) វប្បធម៌ ប្រវត្តិសាស្ត្រ សោភ័ណភាពនៃប្រព័ន្ធផ្សព្វផ្សាយ (Media Aesthetics) ការបកប្រែលក្ខណៈ Interpretation ការរិះគន់ ការសិក្សាទាក់ទងនឹងចិត្តវិទ្យា រួមទាំង ឥទ្ធិពលនៃសារព័ត៌មានលើទស្សនៈប្រជាជនជាដើម ។ ស្តាប់មើលទៅវាមានលក្ខណៈច្រើន ប៉ុន្តែមុខវិជ្ជាមួយចំនួនមិនទាមទារឲ្យនិស្សិតផ្តោតសំខាន់នោះឡើយ ពោលគឺនិស្សិតតម្រូវ ឲ្យសិក្សាតែលើមូលដ្ឋានគ្រឹះដែលចាំបាច់តែប៉ុណ្ណោះ ក្នុងការបម្រើការងារលើផ្នែកមួយនេះឲ្យបាន ជោគជ័យ ។
៤. តើមុខវិជ្ជាប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏ផ្តល់ឱកាសការងារដូចម្តេចខ្លះ?
ដូចបានរៀបរាប់ពីខាងដើម ជំនាញនេះគឺជាជំនាញសម្រាប់អ្នកដែលចូលចិត្តចង់បម្រើការងារ ក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ។ នៅពេលបញ្ជប់ការសិក្សា អ្នកអាចបម្រើការជា៖
- ផលិតករខ្សែភាពយន្ត ឬ ពាណិជ្ជកម្ម
- អ្នកសារព័ត៌មាន
- អ្នកទំនាក់ទំនងសាធារណៈ
- ផលិតករកម្មវិធីទូរទស្សន៍
- អ្នកនិពន្ធ
- អ្នករៀបចំប្រព័ន្ធផ្សព្វផ្សាយ និង ការងារជាច្រើនទៀត ។
៥. តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?
ចំពោះអ្នកដែលចាប់អារម្មណ៏ចង់រៀនជំនាញមួយនេះ អ្នកទាំងអស់គ្នាអាចជ្រើសរើសរៀនបាន នៅសាកលវិទ្យាល័យ ៣ ក្នុងរាជធានីភ្នំពេញគឺ
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
- សាកលវិទ្យាល័យកម្ពុជា ។
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60