១. អ្វីទៅជា ជំនាញរចនាម៉ូត?
មុខជំនាញរចនាម៉ូត សិក្សាអំពីសិល្បៈនៃការរចនាសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗ។ អ្នករចនាម៉ូតបង្កើតសម្លៀកបំពាក់ គ្រឿងតុបតែង និងស្បែកជើងជាដើម ដែលចាប់ផ្តើមជាមួយនឹង គំនិតនៃរូបរាងរបស់សម្លៀកបំពាក់ គ្រឿងតុបតែង ឬ ស្បែកជើង ហើយបង្វែរគំនិតនោះទៅជាការរចនាមួយ (ដូចជាការគូសវាស ការជ្រើសក្រណាត់) និងបញ្ជាក់អំពីរបៀបនៃការបង្កើត ផលិតផលដែលពួកគេបានរចនាឡើងទៅកាន់អ្នកផលិត (ពីអ្នកបង្កើតគំរូរហូតដល់អ្នកបញ្ចប់) ។
២. តើជំនាញ រចនាម៉ូតសិក្សាពីអ្វីខ្លះ?
កម្មវិធីថ្នាក់បរិញ្ញាបត្រក្នុងការរចនាម៉ូតតែងតែមានវគ្គសិក្សាក្នុងបន្ទប់រៀនបែបស្ទីឌីយ៉ូ (studio-style classroom) ដែលសង្កត់ធ្ងន់ទៅលើចក្ខុវិស័យបុគ្គល និងជំនាញបច្ចេកទេសក្នុងការរចនា ដែលមានទាំង ការបង្កើតគំរូ ការបង្ហាញគំរូ និងការអភិវឌ្ឍគំរូដើម។ វាក៏ផ្តោតលើការអភិវឌ្ឍន៍គំនិតម៉ូត (fashion concepts development) ការផលិត ទីផ្សារម៉ូត (fashion market) និង ការគ្រប់គ្រងជំនួញផងដែរ។ សិស្សនិស្សិតក៏សិក្សាអំពីវិធីវិភាគការពេញនិយមរបស់អ្នកប្រើប្រាស់ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារម៉ូត។ ការរចនាម៉ូតចែកចេញជា៤ ប្រភេទ៖
- ការរចនាម៉ូតសំលៀកបំពាក់ Fashion Design: គឺជាការរចនាម៉ូតសំលៀកបំពាក់សំរាប់ បុរស ស្រ្តី និងកុមារដែលមានដូចជាសំលៀកបំពាក់ ធម្មតា សំលៀកបំពាក់ធ្វើការ ឈុតកីឡា អាវក្រៅ ឬសំលៀកបំពាក់ស្រ្តីមានផ្ទៃពោះជាដើម។
- ការរចនាម៉ូតស្បែកជើង Footwear Design: គឺជាការរចនាស្បែកជើងគ្រប់ប្រភេទ។
- ការរចនាគ្រឿងតុបតែង Accessory Design: គឺជាការរចនា និងផលិតសំភារៈ ដូចជាកាបូប វ៉ាលី កន្សែង និងវ៉ែនតាជាដើម។
- ការរចនាសំលៀកបំពាក់ Costume Design: គឺជាការរចនាសម្លៀកបំពាក់សំរាប់សិល្បៈសំដែង ដូចជាសំរាប់សិល្បករ សិល្បការីនី និងសំរាប់ផលិតកម្មទូរទស្សន៍ ជាដើម។
៣. តើជំនាញរចនាម៉ូត អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
- អ្នករចនាម៉ូត
- អ្នកតុបតែងម៉ូត (stylist)
- អ្នកផាត់មុខ (make-up artist)
- អ្នករចនាគ្រឿងអលង្ការ
- អ្នករចនាសម្លៀកបំពាក់។ល។
៤. តើអ្នកអាចសិក្សាជំនាញរចនាម៉ូត នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?
- Raffles International College Phnom Penh
- Limkokwing University of Creative Technology
- Phnom Penh International Institute of the art (PPIA)
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60