Tips to choose destination, major and university when going to study aboard article

December 12, 2024
Visitor/s 47
background image

Introduction

សៀវភៅនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ព័ត៌មានជូន ទៅដល់សិស្សនិស្សិតខ្មែរទាំងអស់ដែលមានគោលបំណងចង់ទៅបន្ត ការសិក្សានៅក្រៅប្រទេស។ លើសពីនេះទៅទៀតតាមរយៈសៀវភៅ មួយនេះសិស្សនិស្សិតទាំងអស់នឹងទទួលបានព័ត៌មានអំពីគន្លឹះក្នុងការ ជ្រើសរើសប្រទេសគោលដៅ មុខជំនាញសិក្សា និង សាកលវិទ្យាល័យ ល្បីៗដើម្បីជាជំនួយក្នុងការសម្រេចចិត្តដល់សិស្សានុសិស្សខ្មែរដែល មានបំណងចង់ទៅបន្តការសិក្សានៅក្រៅប្រទេស។

Tips on choosing destination 

ជ្រើសរើសប្រទេសគោលដៅទៅតាមថ្លៃនៃការរស់នៅ:

  • ថ្លៃនៃការរស់នៅនៃប្រទេសដែលសិស្សានុសិស្ស ជ្រើសរើសត្រូវស្របទៅនឹងធនធានរបស់ខ្លួនដើម្បីងាយ ស្រួល និងមានលទ្ធភាពក្នុងការបង់ថ្លៃសាលារៀន ការ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងការបំពេញតម្រូវការ ផ្ទាល់ខ្លួនផ្សេងៗទៀត។

ជ្រើសរើសប្រទេសគោលដៅទៅតាមលក្ខខណ្ឌ នៃការរស់នៅក្នុងប្រទេសនោះ:

  • សិស្សានុសិស្សត្រូវដឹងអំពីលក្ខខណ្ឌនៃការរស់នៅរបស់ ប្រទេសនីមួយៗឲ្យបានច្បាស់ដូចជាលក្ខខណ្ឌអាកាសធាតុ ទីតាំងនៃប្រទេសនោះ តម្លៃនៃការចាយវាយប្រចាំថ្ងៃ ព្រម ទាំងរបៀបនៃការរស់នៅរបស់ប្រជាជននៃប្រទេសនោះមុន នឹងធ្វើការសម្រេចចិត្តជ្រើសរើសប្រទេសគោលដៅមួយ។

ជ្រើសរើសប្រទេសគោលដៅទៅតាមមុខជំនាញ ដែលខ្លួនចង់រៀន:

  • សិស្សានុសិស្សត្រូវដឹងថាមានប្រទេសណាខ្លះដែលមាន ឯកទេស និង មានភាពល្បីល្បាញក្នុងការបណ្តុះបណ្តាល ទៅលើមុខជំនាញដែលខ្លួនចង់រៀនដើម្បីទទួលផលជាទីគាប់ ចិត្តក្រោយបញ្ចប់ការសិក្សា។

ប្រទេសគោលដៅដែលសិស្សនិស្សិត គួរពិចារណាដើម្បីទៅបន្តការសិក្សា មានដូចជា:

  • សហរដ្ឋអាមេរិក
  • ចក្រភពអង់គ្លេស
  • ប្រទេសអូស្ត្រាលី
  • ប្រទេសកាណាដា
  • ប្រទេសស្វីស
  • ប្រទេសនូវែលសេឡង់
  • ប្រទេសជប៉ុន
  • ប្រទេសថៃ

សហរដ្ឋអាមេរិក

• សហរដ្ឋអាមេរិក ជាប្រទេសដែលមាននិស្សិតពីក្រៅ ប្រទេសច្រើនបំផុតនៅក្នុងពិភពលោក។

• ប្រទេសនេះក៏សម្បូរទៅដោយសាកលវិទ្យាល័យដែល ល្បីល្បាញជាច្រើនដូចជាសាកលវិទ្យាល័យ Saint Louis University និង Oregon State University ជាដើម។

• តម្លៃសិក្សាមានចាប់ពី $20,000/ឆ្នាំ។

ចក្រភពអង់គ្លេស

• ចក្រភពអង់គ្លេសជាប្រទេសមួយដែលសិស្សានុសិស្ស ងាយស្រួលរកមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងសិក្សា បំផុត។

• មុខជំនាញដែលសិស្សានុសិស្សពេញនិយមសិក្សាគឺមុខ ជំនាញខាង Law, Medicineនិង Engineering and Technology។

• តម្លៃសិក្សាមានចាប់ពី $14,200/ឆ្នាំ។

អូស្ត្រាលី

• ជាប្រទេសដែលសិស្សានុសិស្សខ្មែរពេញនិយមទៅ បន្តការសិក្សា។

• ទីក្រុងល្បីៗដែលមានសិស្សនិស្សិតសិក្សាច្រើនមាន ដូចជា Adelaide, Perth, Melbourne និង Sydney។

• ប្រទេសអូស្ត្រាលីសម្បូរទៅដោយសាកលវិទ្យាល័យល្បីៗ និងមានការបង្រៀនមុខជំនាញជាច្រើនមុខដែលមានតម្លៃ សិក្សាមានចាប់ពី $12,900/ឆ្នាំ។

កាណាដា

• ប្រទេសកាណាដាជាប្រទេសដែលពោរពេញទៅ ដោយសាកលវិទ្យាល័យស្តង់ដារអន្តរជាតិជាច្រើន ដែលមានតម្លៃសមរម្យ។

• សាកលវិទ្យាល័យដែលសិស្សានុសិស្សនិយមទៅ សិក្សាច្រើននៅប្រទេសកាណាដាមានដូចជា Ryerson University និង Toronto Metropolitan University។

• តម្លៃសិក្សាមានចាប់ពី $20,000/ឆ្នាំ។

ស្វីស

• ប្រទេសស្វីស ជាប្រទេសដែលមានសុវត្ថិភាពបំផុត នៅលើពិភពលោក និងមានការរស់នៅប្រកបទៅដោយ ស្តង់ដាខ្ពស់។

• សាកលវិទ្យាល័យល្បីកល្បាញនៅប្រទេសស្វីសមាន ដូចជា Les Roches University និង Swiss Hotel Management School។

• តម្លៃសិក្សាមានចាប់ពី $35,000/ឆ្នាំ។

នូវែលសេឡង់

• ប្រទេសនូវែលសេឡង់មានកេរ្តិ៍ឈ្មោះជាប្រទេសដែល មានសុវត្ថិភាពបំផុតនៅលើពិភពលោកជាច្រើនឆ្នាំមក ហើយ។

• មធ្យោបាយធ្វើដំណើរដែលសិស្សានុសិស្សអាចប្រើ ប្រាស់បានមានដូចជា Bus, Ferry, Train និង Bicycle។

• តម្លៃសិក្សាមានចាប់ពី $20,500/ឆ្នាំ។

ជប៉ុន

• ប្រទេសជប៉ុនជាប្រទេសដែលមានភាពរីកចម្រើនលឿន ខាងផ្នែកសេដ្ឋកិច្ច និងផ្នែកបច្ចេកវិទ្យាដែលមានការ ទទួលការស្គាល់ទូទាំងពិភពលោក។

• មុខជំនាញដែលសិស្សានុសិស្សពេញនិយមសិក្សាមាន ដូចជាមុខជំនាញខាង Engineering និង

វិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា។

• តម្លៃសិក្សាមានចាប់ពី $13,700/ឆ្នាំ។

ប្រទេសថៃ

• ប្រទេសថៃជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយសាកលវិទ្យាល័យនៅក្នុងប្រទេសនេះមានការ ទទួលស្គាល់ទូទាំងពិភពលោក។

• មុខជំនាញដែលពេញនិយមនៅប្រទេសនេះមានដូចជា Business Administration និង Medical Science។

• តម្លៃសិក្សាមានចាប់ពី $3,600/ឆ្នាំ។

Tips on choosing a major

ជ្រើសរើសមុខជំនាញទៅតាមចំណង ចំណូលចិត្តរបស់ខ្លួន

• ការជ្រើសរើសមុខជំនាញដែលខ្លួនចូលចិត្តនឹងធ្វើ ឲ្យសិស្សានុសិស្សកាន់តែមានការខិតខំទៅលើការ សិក្សាមុខជំនាញនោះ។

ជ្រើសរើសមុខជំនាញដែលសាកសមនឹង សមត្ថភាពរបស់ខ្លួន

• សិស្សានុសិស្សគួរជ្រើសរើសជំនាញទៅតាមសមត្ថភាព របស់ខ្លួនដោយសារវានឹងធ្វើឲ្យសិស្សានុសិស្សកាន់តែ មានភាពងាយស្រួលក្នុងការយល់មុខជំនាញនោះ។

ជ្រើសរើសមុខជំនាញទៅតាមទីផ្សារ ការងារ និង តម្រូវការក្នុងសង្គម

• សិស្សានុសិស្សក៏គួរពិចារណាទៅលើទីផ្សារការងារ ក្នុងសង្គមសព្វថ្ងៃមុននឹងធ្វើការជ្រើសរើសមុខ ជំនាញអ្វីមួយដើម្បីងាយស្រួលស្វែងរកការងារធ្វើ ក្រោយបញ្ចប់ការសិក្សា។

ធ្វើការពិភាក្សាជាមួយអ្នកដែលអ្នកទុកចិត្ត

• មុននឹងធ្វើការជ្រើសរើសជំនាញអ្វីមួយអ្នកគួរពិភាក្សា ជាមួយឪពុកម្តាយ លោកគ្រូអ្នកគ្រូ បងប្អូន ឬ មិត្តភក្តិ ដើម្បីធ្វើការសម្រេចចចិត្តឲ្យបានត្រឹមត្រូវ។

ធ្វើការពិភាក្សាជាមួយអ្នកដែលមានជំនាញ ច្បាស់លាស់ និង ឯកទេសត្រឹមត្រូវ

• សិស្សានុសិស្សដែលមិនអាចធ្វើការសម្រេចចិត្តក្នុង ការជ្រើសរើសមុខជំនាញណាមួយដែលខ្លួនចង់រៀន អាចទៅប្រឹក្សាជាមួយអ្នកជំនាញដែលអាចជួយខ្លួន ក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

មុខជំនាញសិក្សាមួយចំនួនដែល សិស្សនិស្សិតគួរពិចារណាដើម្បី បន្តការសិក្សានៅក្រៅប្រទេស

  • ការគ្រប់គ្រងពាណិជ្ជកម្ម (Business administration)
  • វិទ្យាសាស្ត្រកុំព្យូទ័រ(Computer science)
  • វិទ្យាសាស្ត្រវេជ្ជសាស្ត្រ(Medical science) 
  • ទីផ្សារ(Marketing) 
  • វិស្វកម្មសំណង់ស៊ីវិល(Civil Engineering) 
  • ស្ថាបត្យកម្ម(Architecture)
  • គិលានុបដ្ឋាយិកា និងឆ្មប(Nursing and midwifery)

ការគ្រប់គ្រងពាណិជ្ជកម្ម (Business administration)

• មុខជំនាញគ្រប់គ្រងអាជីវកម្ម អាចបង្រៀនអ្នកជាច្រើន មុខដូចជាខាងផ្នែក Finance, Marketing, និង Managing។

• ដោយសារមានអាជីវកម្មថ្មីៗកើនឡើងធ្វើអោយមុខជំនាញ នេះសំខាន់នៅក្នុងសង្គម។

• ឱកាសការងារនៃមុខជំនាញគ្រប់គ្រងអាជីវកម្មមានដូចជា គណនេយ្យករ អ្នកគ្រប់គ្រង និង អ្នកប្រឹក្សាអាជីវកម្ម។

វិទ្យាសាស្ត្រកុំព្យូទ័រ(Computer science)

• វិទ្យាសាស្ត្រកុំព្យទ័រជាមុខជំនាញដែលមានកំណើន តម្រូវការច្រើនដោយសារការរីករាលដាលនៃបច្ចេកវិទ្យា។

• មុខជំនាញនេះមានមុខវិជ្ជាច្រើនដូចជា Cyber Security, Software Engineering, និង Machine Learning។

• ឱកាសការងារនៃមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រមាន ដូចជា Web Developer, Game Developer, និង User Experience Designer។

វិទ្យាសាស្ត្រវេជ្ជសាស្ត្រ(Medical science) 

• Medical Science ជាមុខជំនាញសំខាន់ព្រោះវាជួយ ព្យាបាលជម្ងឺ និងថែរក្សាសុខភាពមនុស្សក្នុងសង្គម។

• មុខជំនាញនេះ មានភាពល្បីល្បាញ និងប្រទេសដែលមាន ភាពល្បីល្បាញសម្រាប់មុខជំនាញ Medical Science មានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប្រទេសកាណាដា។

• ឱកាសការងារនៃមុខជំនាញនេះមានដូចជា Pharmacists Nurse និង Lab Technician។

ទីផ្សារ(Marketing) 

• Medical Science ជាមុខជំនាញសំខាន់ព្រោះវាជួយ ព្យាបាលជម្ងឺ និងថែរក្សាសុខភាពមនុស្សក្នុងសង្គម។

• មុខជំនាញនេះ មានភាពល្បីល្បាញ និងប្រទេសដែលមាន ភាពល្បីល្បាញសម្រាប់មុខជំនាញ Medical Science មានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប្រទេសកាណាដា។

• ឱកាសការងារនៃមុខជំនាញនេះមានដូចជា Pharmacists Nurse និង Lab Technician។

វិស្វកម្មសំណង់ស៊ីវិល(Civil Engineering) 

• មុខជំនាញទីផ្សារ គឺសិក្សាអំពីវិធីសាស្រ្តចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និង Branding ផលិតផលផ្សេងៗហើយស្វែងយល់អំពីរបៀបវិភាគ ស្រាវជ្រាវទីផ្សារ និងទំនាក់ទំនងជាមួយអតិថិជន។

• ប្រទេសដែលល្បីល្បាញសម្រាប់ជំនាញនេះគឺ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង ប្រទេសអូស្ត្រាលី។

• ឱកាសការងារសម្រាប់សិស្សានុសិស្សដែលសិក្សា ជំនាញទីផ្សារមាន Advertising Consultant, Brand Manager, និង Marketing Specialist ជាដើម។

ស្ថាបត្យកម្ម(Architecture)

• វិស្វកម្មសំណង់ស៊ីវិលគឺជាមុខជំនាញដែលសិក្សាអំពីរបៀប រចនា សាងសង់ និងថែទាំរចនាសម្ព័ន្ធពាណិជ្ជកម្ម ឧស្សាហកម្ម សំណង់ស៊ីវិល ឬលំនៅដ្ឋាន។

• ប្រទេសដែលល្បីល្បាញសម្រាប់ជំនាញនេះគឺ ប្រទេស កាណាដា ប្រទេសនូវែលសេឡង់ និង ប្រទេសស្វីស។

• ឱកាសការងារសម្រាប់សិស្សានុសិស្សដែលសិក្សាមុខជំនាញ នេះមានដូចជា Civil Engineering, Structural Dynamics, Construction, និង Disaster Prevention។

គិលានុបដ្ឋាយិកា និងឆ្មប(Nursing and midwifery)

• Nursing and Midwifery គឺជាមុខជំនាញដែលផ្តោត សំខាន់ទៅលើការថែទាំមាតា និង ទារកដែលទើបតែកើត។ ការសិក្សាមុខជំនាញនេះនឹងបណ្តុះបណ្តាលឲ្យ សិស្សានុសិស្សស្គាល់ពីរបៀបនៃការបង្កើតទារក និង របៀប នៃការមើលថែប្រចាំថ្ងៃដល់ទារកដែលទើបតែកើត។

• ប្រទេសដែលសិស្សានុសិស្សពេញនិយមទៅសិក្សាមុខជំនាញ នេះរួមមាន ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី ប្រទេស កាណាដា និង ប្រទេសសិង្ហបុរី ។

• មុខជំនាញនេះនឹងផ្តល់ឱកាសការងារដល់សិស្សនិស្សិត ដូចជា Paediatric nurse, Midwife, និង Nurse Practitioner ជាដើម។

Tip on choosing a university

ជ្រើសរើសសាកលវិទ្យាល័យ ទៅតាមមុខជំនាញដែល ខ្លួនចង់រៀន

• អ្នកអាចរកមើលសាកលវិទ្យាល័យណា ដែលមានឯកទេស និងមានភាពល្បីល្បាញ ក្នុងការបណ្តុះបណ្តាលទៅលើមុខជំនាញ ដែលអ្នកចង់រៀន។

ជ្រើសរើសសាកលវិទ្យាល័យទៅតាមឱកាស ហាត់ការឬឱកាសការងារ

• សិស្សានុសិស្សគួរស្វែងយល់ទៅលើឱកាសហាត់ការឬ ឱកាសការងារដែលសាកលវិទ្យាល័យខ្លួនផ្តល់ឲ្យ ព្រោះវានឹងជួយសិស្សានុសិស្សបង្កើនបទពិសោធន៍ និង ឱកាសការងារសម្រាប់ថ្ងៃអនាគត។

ជ្រើសរើសទៅតាមចំណាត់ថ្នាក់នៃសាកលវិទ្យាល័យនោះ

  • សិស្សានុសិស្សគួរស្វែងរកសាកល វិទ្យាល័យណាដែលមានចំណាត់ថ្នាក់ ខ្ពស់និងមានល្បីល្បាញដើម្បីមានទំនុក ចិត្តក្នុងការសិក្សា
  • ជ្រើសរើសសាកលវិទ្យាល័យទៅ តាមបរិយាកាសនៃសាកល វិទ្យាល័យនោះ
  • បរិយាកាសនៃសាកលវិទ្យាល័យ នីមួយៗក៏ជាកត្តាដែលអាចជះ ឥទ្ធិពលទៅលើការសិក្សាដូចនេះ សិស្សានុសិស្សគួរពិចារណាទៅលើ ចំណុចនេះដែរ។

ជ្រើសរើសសាកលវិទ្យាល័យទៅតាមតម្លៃនៃការសិក្សា

• សិស្សានុសិស្សគួរជ្រើសរើសសាកលវិទ្យាល័យណា ដែលមានគុណភាពអប់រំល្អព្រមទាំងមានតម្លៃសិក្សា សាកសមទៅនឹងធនធាន និងលទ្ធភាពរបស់ខ្លួន។

DISCLAIMER

Although this information about Tips for choosing your destination, university, and major that we provided and suggested by our team, we would like to inform you that we cannot guarantee that the information will precisely 100% the same situation as stated in this booklet. It might vary based on the university, country, or organization. The information is written on a general basis. In addition, this booklet is mainly written as an overview for some general information which consists of destination, major, and university options. The content, and information that we provided in this book are general information intended for E-Guidebook for students who intend to study only. Although every effort is made to keep the information true, accurate, complete, current, and appropriate, we make no representations or warranties. The content and information should not be considered official information. WEduAbroad, its division, its employees, partners, and other affiliated institutions will not accept any liability suffered or incurred by any person arising out of or in connection with any reliance on the content of or information contained in this E-Guidebook. This limitation applies to all loss or damage of any kind, including but not limited to compensatory, direct, indirect, or consequential damage, loss of income or profit, loss of or property damage, and claims by third parties.

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024