ត្រួសៗអំពីចក្រភពអង់គ្លេស

September 27, 2023
Visitor/s 1K
background image

នេះគឺជាសម្រាយត្រួសៗ អំពីចក្រភពអង់គ្លេស ដែលរួមបញ្ចូលដោយព័ត៌មានទូទៅទាក់ទងទៅនឹង ប្រវត្តិខ្លះៗរបស់ចក្រភពអង់គ្លេស ម្ហូបប្រពៃណី វិស័យប្រព័ន្ធអប់រំ កន្លែងទេសចរណ៌ដែលពេញនិយម វិស័យកីឡា និងអក្សរសិល៌្បផងដែរ។

ប្រវត្តិខ្លះៗរបស់ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសត្រូវបានបង្កើតទ្បើងនៅដើមសតវត្សត៍ទី១៩ ដែលមាន ៤ ប្រទេសចូលរួម មានដូចជា ប្រទេសអង់គ្លេស ប្រទេសវេលស៍ ប្រទេសស្កតលែន និងប្រទេសអៀរទ្បង់ខាងជើង។ ឥទ្បូវនេះ ចក្រភពអង់គ្លេសមិនស្ថិតនៅក្នុងសភាពអឺរ៉ុបទៀតទេ។ ដោយបានចំណាយពេល ៤៧ ឆ្នាំជាសមាជិកសហភាពអឺរ៉ុប ចក្រភពអង់គ្លេសក៍បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសមានព្រះមហាក្សត្រ ឈ្មោះថា King Charles III ដែលជាព្រះមហាក្សត្រទី ៤២ នៃចក្រភពអង់គ្លេស និង មាននាយករដ្ឋមន្ត្រី ឈ្មោះថា Rushi Sinak ដែលជានាយករដ្ឋមន្ត្រីទី ៥៧ នៃចក្រភពអង់គ្លេស ។

ម្ហូបប្រពៃណី

ចក្រភពអង់គ្លេសមានម្ហូបអាហារដ៏សម្បូរបែបដែលរួមបញ្ចូលទាំងមុខម្ហូប និងភេសជ្ជៈបែបប្រពៃណីជាច្រើនប្រភេទ។ ម្ហូបនៅចក្រភពអង់គ្លេសមានភាពចម្រុះ ដោយបានទទួលឥទ្ធិពលពីប្រទេសអង់គ្លេស ស្កតទ្បែន វេលស៍ និង អៀរទ្បង់ខាងជើង។

ចក្រភពអង់គ្លេសមិនមានម្ហូបអាហារតំណាងឲ្យប្រទេសខ្លួននោះទេ។ ប៉ុន្តែចក្រភពអង់គ្លេសមានម្ហូបប្រពៃណីល្បីៗជាច្រើនដូចជា Fish and Chip, អាហារពេលព្រឹកតាមបែបជនជាតិអង់គ្លេស និង apple pie ជាដើម។ 

ចក្រភពអង់គ្លេសជាប្រទេសដែលទទួលទានតែច្រើនជាងគេនៅលើពិភពលោកដែលចំនួននៃការទទួលទានស្ថិតនៅចន្លោះ ៦០ ពាន់លានកែវក្នុង ១ ឆ្នាំ។

វិស័យប្រព័ន្ធអប់រំ

ចក្រភពអង់គ្លេសមានប្រព័ន្ធអប់រំខ្ពស់ទៅតាមស្តង់ដារអន្តរជាតិដែលពោរពេញទៅដោយកិត្តនាមសុះសាយទូទាំងពិភពលោកដែលក្នុងនោះ សាកលវិទ្យាល័យកំពូលៗមួយចំនួនរបស់ពិភពលោក រួមមានទាំងសាកលវិទ្យាល័យ Oxford, Imperial College London, University College London (UCL), King's College London និងសាកលវិទ្យាល័យ Cambridge ផងដែរ។ ចក្រភពអង់គ្លេសផ្តល់អាហារូបករណ៍ជាច្រើន ដែលមានទាំងសម្រាប់និស្សិតក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមុខជំនាញ ដែលទាក់ទងនឹង Business គឺជាមុខវិជ្ជាពេញនិយមបំផុតនៅចក្រភពអង់គ្លេស ជាក់ស្តែងដូចនឹង មុខជំនាញការគ្រប់គ្រងអាជីវកម្ម (Business Management) គឺជាមុខវិជ្ជាដ៏ពេញនិយមបំផុតមួយសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា។ ចក្រភពអង់គ្លេសត្រូវបានគេស្គាល់ថាមានសាលាពាណិជ្ជកម្មល្អបំផុតមួយនៅក្នុងពិភពលោក ស្របទៅនឹងបរិស្ថាននៅទីនោះដែលញ៉ាំងឲ្យសិស្សបានសិក្សាកាន់តែស៊ីជម្រៅទៅលើមុខជំនាញនេះ។ ម៉្យាងវិញទៀតក៏មានភាពល្បីល្បាញ ទៅលើមុខជំនាញដូចជា ច្បាប់ ចិត្តវិទ្យាវិស្វកម្ម វេជ្ជសាស្រ្ត និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកីឡា វិទ្យាសាស្ត្រកុំព្យូទ័រ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ការរចនា និងការអប់រំផងដែរ។ 

កន្លែងទេសចរណ៌ដែលពេញនិយម

ផ្នែកទេសចរណ៍ដើរតួយ៉ាងសំខាន់ក្នុងជីវិតសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស។ ក្នុងឆ្នាំ 2018 ចក្រភពអង់គ្លេសទាំងមូលគឺជាប្រទេសទី 10 របស់ពិភពលោកដែលមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុត។ ខាងក្រោមនេះគឺជាកន្លែងទេសចរណ៍ដែលទាក់ទាញសម្រាប់ដំណើរកម្សាន្តនៅចក្រភពអង់គ្លេស ៖ 

  1. Big Ben: ជាឈ្មោះប៉មនាឡិកា ដែលមានទីតាំងនៅជិត Westminster Abbey កណ្តាលទីក្រុងឡុងដ៍។ ប៉មដែលរចនាដោយ Augustus Pugin មានកំពស់ប្រហែលមួយរយម៉ែត្រ។ កន្លែងនេះត្រូវបានប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយត្រូវបានអ្នកទេសចរជាច្រើននាក់មកទស្សនាជារៀងរាល់ឆ្នាំ រង់ចាំការចុចនៅពីមុខវា។ 
  2. Stonehenge: ស្ថិតនៅជិតទីក្រុង Amesbury នៃប្រទេសអង់គ្លេស ហើយត្រូវបានគេសន្មត់ថាមានអាយុកាលតាំងពីឆ្នាំ 3000 មុនគ.ស។ វាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាំងពីឆ្នាំ 1986 ហើយត្រូវបានគេសន្មត់ថាបានធ្វើការជាកន្លែងបញ្ចុះសព ឬកន្លែងតារាសាស្ត្រ។ ភាពស្រស់ស្អាតនៃកន្លែងនេះស្ថិតនៅក្នុងភាពអាថ៌កំបាំងជុំវិញវា ក៏ដូចជាគ្មាននរណាម្នាក់ដឹងច្បាស់ថាថ្មនេះឈរសម្រាប់អ្វី ឬគោលបំណងរបស់វាពិតប្រាកដនោះ។

កីឡា

ចក្រភពអង់គ្លេសត្រូវបានគេស្គាល់ជាទូទៅនៅជុំវិញពិភពលោកដោយសារតែ កីឡា និងស្នាដៃអក្សរសិល្ប៍របស់ពួកគេ។ កីឡាដែលប្រទេសផ្សេងៗយកមកលេងភាគច្រើន មានដើមកំណើតមកពីចក្រភពអង់គ្លេស ដែលមានដូចជា កីឡា hockey កីឡា cricket កីឡាបាល់ឱប បាល់បោះ ដែលកីឡាទាំងនេះត្រូវការមានសមាជិកក្រុម ក្នុងការលេងអាចតិចឬច្រើន ក្នុងមួយក្រុមៗ ទៅតាមប្រភេទកីឡា   និងកីឡាមួយចំនួនទៀតដែលមិនត្រូវការក្រុមមនុស្សច្រើនដូចជា កីឡាវាយសី កីឡាវាយកូនបាល់ កីឡាប្រដាល់ កីឡាវាយកូនហ្គោល កីឡាប្រណាំងកង់ កីឡាប្រណាំងម៉ូតូ កីឡាប្រណាំងសេះ។ កីឡា Cricket គឺជាកីឡាតំណាងជាតិរបស់ចក្រភពអង់គ្លេសដែលគេលេងនៅក្នុងរដូវក្តៅ ចំណែកកីឡាដែលពេញនិយមលេងនៅអង់គ្លេសមាន បាត់ទាត់, Cricket, កីឡាវាយកូនបាល់ និងកីឡាបាល់ឱប។ កីឡាបាល់ទាត់មិនមែនជាកីឡាដែលល្បីល្បាញត្រឹមតែក្នុងចក្រភពអង់គ្លេសប៉ុណ្ណោះទេ តែក៏ជាកីឡាដែលល្បីល្បាញទូទាំងពិភពលោកផងដែរ ចំណែកឯនៅអង់គ្លេសក៏មានក្រុមកីឡាករបាល់ទាត់មួយចំនួនដែលត្រូវបានគេស្គាល់ថា ជាក្រុមល្បីល្បាញទូទាំងពិភពលោកនោះមានដូចជា Manchester United, Arsenal and Liverpool។

កីឡានៅអង់គ្លេសត្រូវបានគេលេងដោយចែកទៅតាមរដូវកាលផងដែរ ដូចជាកីឡា Cricket ដែលជាកីឡាតំណាងជាតិរបស់អង់គ្លេស ត្រូវលេងនៅក្នុងរដូវក្តៅដែលចាប់ផ្តើមពីខែ មេសា រហូតដល់ខែ កញ្ញា។ ចំណែកឯកីឡាបាល់ទាត់គេលេងចាប់ពីខែ សីហា ដល់ខែ ឧសភា។

អក្សរសិល្ប៍

ក្រៅពីកីឡាប៉ុន្មានប្រភេទខាងលើនេះ អង់គ្លេសក៏ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានស្នាដៃអក្សរសិល្ប៍ល្បីល្បាញច្រើនផងដែរ។ ស្នាដៃអក្សរសិល្ប៍ដែលត្រូវបានគេស្គាល់ទូលំទូលាយនោះគឺ Pride and Prejudice by Jane Austen, 1813, Frankenstein by Mary Shelley, 1818, Wuthering Heights by Emily Bronte, 1847, Jane Eyre by Charlotte Bronte, 1847, Atonement by lan McEwan, 2001, and Nineteen Eighty-four by Geoge Orwell, 1949.

 

Related Tags


Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024