“Why Choose La Trobe College Australia?"   - Discover Scholarships Offering Up to 20%

“Why Choose La Trobe College Australia?" - Discover Scholarships Offering Up to 20%


Posted at: 07 Dec 2023
364 Views

ហេតុអ្វីបានជាសិស្សានុសិស្សកម្ពុជាគួរជ្រើសរើសគោលដៅសិក្សានៅ La Trobe College Australia របស់ប្រទេសអូស្ត្រាលី? 

សិស្សានុសិស្សកម្ពុជាជាច្រើនតែងតែមានបំណងប្រាថ្នាចង់បន្តការសិក្សានៅបរទេសដោយសារតែ កត្តាជាច្រើនដូចជា កត្តាគុណភាពនៃការអប់រំ ការចង់ពង្រឹងសមត្ថភាព អភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនក៏ដូចជាចង់ទទួលបាននូវឱកាសដ៏អស្ចារ្យក្នុងការធ្វើដំណើរ និងស្វែងយល់ពី និងដើម្បីផ្លាស់ប្តូរនូវវប្បធម៌ អរិយធម៌នៃការរស់នៅរបស់ខ្លួនជាមួយនឹងប្រជាជនដែលមកពីបណ្តាប្រទេសជាច្រើនក្នុងប្រទេសដែល 

ខ្លួនចង់ទៅសិក្សានោះ។ ប្រទេសអូស្ត្រាលី គឺជាគោលដៅដ៏ធំចម្បងមួយសម្រាប់សិស្សានុសិស្សអន្តរជាតិ រួមទាំងកម្ពុជាយើងផងដែរក្នុងការទៅសិក្សានៅក្នុងតំបន់ប៉ាសុីហ្វិក ដោយសារប្រទេសមួយនេះមាននូវការប្រព័ន្ធអប់រំប្រកបដោយគុណភាពខ្ពស់។ ប្រទេសអូស្ត្រាលីត្រូវបានធានាថាជាកន្លែងដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានទៅដល់សិស្សានុសិស្សអន្តរជាតិ បន្ថែមពីនេះវាក៏ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់សិស្សានុសិស្ស ដែលចង់សិក្សា ស្វែងរកឱកាសនូវការធ្វើដំណើរផ្សងព្រេង បរិយាកាសរស់នៅប្រកបដោយសុវត្តិភាព ប្រជាជនពោរពេញទៅដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់ និងទេសភាពដ៏ស្រស់ស្អាតគ្មានទីបញ្ចប់។   

បើក្រឡេកមើលលើវិស័យអប់រំនៅក្នុងប្រទេសអូស្ត្រាលីបានឱ្យដឹងថាមាននូវមហាវិទ្យាល័យល្បីៗជាច្រើនដែលផ្តល់នូវជម្រើសដល់សិស្សានុសិស្សអន្តរជាតិដើម្បីមានឱកាសក្នុងការបន្តការសិក្សារបស់ខ្លួន។ ក្នុងចំណោមហាវិទ្យាល័យទាំងនោះយើងសូមណែនាំមហាវិទ្យាល័យមួយកន្លែងដែលជាជម្រើស មួយដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សនោះគឺមហាវិទ្យាល័យ La Trobe College។ La Trobe College គឺជាមហាវិទ្យាល័យដែលល្បីមួយនៅប្រទេសអូស្ត្រាលី លើសពីនេះទៅទៀត La Trobe College គឺជាផ្លូវដែលអាចនាំសិស្សានុសិស្សគ្រប់រូបទៅកាន់ការសិក្សានូវសាកលវិទ្យាល័យ La Trobe Universityដែលសិស្សានុសិស្សនឹងទទួលបានឱកាសទទួលបានការអប់រំខ្ពស់ តាមរយៈកម្មវិធីរបស់មហាវិទ្យាល័យ។ និស្សិតអាចអនុវត្តវគ្គបណ្ដុះបណ្ដាលឯកទេស ឬសញ្ញាបត្រដែលជួយពួកគេបញ្ចប់ផ្នែកដំបូងនៃសញ្ញាបត្រសាកលវិទ្យាល័យរបស់ពួកគេនៅក្នុងបរិយាកាសសិក្សាដែលមានការគាំទ្រផងដែរ។

La Trobe College Australia នឹងនាំសិស្សានុសិស្សឆ្ពោះទៅសាកលវិទ្យាល័យ La Trobe University នៅប្រទេសអូស្រ្ដាលីដែលជាសាកលវិទ្យាល័យលំដាប់កំពូលនៅលើសកលលោក។  

ហេតុនេះហើយសម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមសិក្ខាសាលាដែលស្តីអំពី “Why Choose La Trobe College Australia?" - Discover Scholarships Offering Up to 20% ដែលមានការរៀបចំឡើងដោយ WEduAbroad និង មានការចូលរួមពីដោយផ្ទាល់ពីអ្នកតំណាងសាលារបស់ La Trobe College ផ្ទាល់ គឺ Mr. Trevor Nguyen ដែលជា Student Recruitment Manager Indochina។ 

***ឱកាសអាហារូបករណ៍រហូតដល់ 20% 

កុំភ្លេចចុះឈ្មោះចូលរួមសិក្ខាសាលារបស់យេីងដោយសេរីតាមរយៈតំណភ្ជាប់ខាងក្រោម: 

📌 https://forms.office.com/r/hCWYvawYBr 

សិក្ខាសាលានេះនឹងធ្វើឡើងដោយផ្ទាល់នៅ: 

🗓កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០9 ខែធ្នូ ឆ្នាំ2023 

⏰ពេលវេលា: ម៉ោង 2PM-4PM រសៀល 

📍ទីតាំង: Garden in the Air Tower (GIA), ជាន់ទី 38th កោះពេជ្រ

Powered by Froala Editor